សហរដ្ឋអាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​រុស្ស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
239


​សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ ធ្នូ​នេះ​ថា ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បានប្រកាស​ពី​ទណ្ឌកម្ម​ថ្មី​កាលពី​ថ្ងៃ​ពុធ​ប្រឆាំង​ទៅនឹង​អង្គភាព និង​បុគ្គល​រុស្ស៊ី ដែល​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់ថា​មិន​អើពើ​ទៅនឹង​បទដ្ឋាន​អន្តរជាតិ​។​
​ការដាក់ទណ្ឌកម្ម​នេះ ត្រូវ​បានប្រកាស​ប្រឆាំងនឹង​អង្គភាព​នានា ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​គម្រោង «Lakhta» ដែល​ក្រសួង​រតនាគារ​បាន​និយាយថា គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ជាប់ទាក់ទង​ទៅនឹង​ទីភ្នាក់ងារ​ស្រាវជ្រាវ​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ដ៏​ល្បីល្បាញ និង​ការសម្លាប់​រង្គាល​នាពេល​បច្ចុប្បន្ន និង​អតីត​សមាជិក GRU ដែលជា​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី ដើម្បី​ព្យាយាម​ធ្វើឱ្យមាន​ឥទ្ធិពល​លើ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦​។​
​ការប្រកាស​នេះ​ក៏មាន​ឈ្មោះ អង្គភាព GRU (​ដែលជា​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​) និង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​ផងដែរ ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​បានកំណត់​គោលដៅ​លើ​ភ្នាក់ងារ​ប្រឆាំង​គ្រឿងញាន​លើ​ពិភពលោក អង្គការ​សម្រាប់​ការហាមឃាត់​អាវុធ​គីមី និង​អង្គការ​អន្តរជាតិ​ដទៃទៀត ដោយ​ប្រើ​បច្ចេកវិទ្យា​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​
​នៅ​ចុងបញ្ចប់ សេចក្តីប្រកាស​នេះ​បានដាក់​ឈ្មោះ លោក Alexander Petrov និង Ruslan Boshirov ជាម​ន្ត្រី GRU ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការវាយប្រហារ​ទៅលើ​អតីត​ភ្នាក់ងារ​រុស្ស៊ី​លោក Sergei Skripal និង​កូនស្រី​របស់គាត់​ឈ្មោះ Yulia ។​
​សេចក្តីប្រកាស​ស្តីពី​ទណ្ឌកម្ម​ថ្មី​បាន​ធ្វើឡើង​នៅក្នុង​ថ្ងៃ​ដូចគ្នា ដែល​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​បានប្រកាស​ថា ខ្លួន​នឹង​ដក​ទណ្ឌកម្ម​ពី​ក្រុមហ៊ុន​ធំៗ​របស់​រុស្ស៊ី ។ ទណ្ឌ​កម្មនេះ​ក៏បាន​សម្តៅ​ទៅដល់​ឈ្មោះ Victor Alekseyevich Boyarkin ដែល​ក្រសួង​រតនាគារ​អាមេរិក​បាន​ហៅថា ជា​អតីតមន្ត្រី GRU ដែល​បានរ​យា​ការណ៍​ដោយផ្ទាល់​ទៅកាន់​ម្ចាស់​ក្រុមហ៊ុន Deripaska ដែល​អាមេរិក​បានដាក់​ទណ្ឌកម្ម​៕​