តុលាការ​សហរដ្ឋអាមេរិក​បញ្ជា​ឱ្យ​កូរ៉េខាងជើង​បង់ប្រាក់ ៥០០​លាន​ដុល្លារ​ចំពោះ​ការសម្លាប់​និស្សិត​អាមេរិក​អូ​តូ វ៉​ម​បៀ​

ព្រឹត្តិការណ៍ថ្មីៗ
0
245
​ចៅក្រម​សហព័ន្ធ​នៅ​សហរដ្ឋអាមេរិក បាន​បញ្ជា​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​បង់ប្រាក់ ៥០១​លាន​ដុល្លារ​ទៅតាម​ពាក្យបណ្តឹង​មរណភាព​របស់​ឱ​ពុក​ម្តាយ​និស្សិត​អាមេរិក​អូ​តូ វ៉​ម​បៀ ដែល​បាន​ស្លាប់​កាលពី​ឆ្នាំមុន បន្ទាប់ពី​ត្រូវបាន​ដោះលែង​ដោយ​កូរ៉េខាងជើង​នៅក្នុង​ស្ថានភាព​រស់​ដូច​សព​។​ ​កាលពី​ថ្ងៃ​ចន្ទ លោកស្រី​ចៅក្រម Beryl Howell នៅ​សហរដ្ឋអាមេរិក​បាន​រិះគន់​ខ្លាំង​ចំពោះ​កូរ៉េខាងជើង និង​បាន​យល់ស្រប​ជាមួយ​ឱ​ពុក​ម្តាយ​និស្សិត​អូ​តូ​វ៉​ម​បៀ​ថា ប្រទេស​កូរ៉េខាងជើង​គួរតែមាន​ទំនួល​ខុសត្រូវ​ចំពោះ​មរណភាព​របស់គាត់​កាលពី​ែ​មិថុនា ឆ្នាំ ២០១៧​។​ ​និស្សិត Warmbier អាយុ ២២​ឆ្នាំ គឺជា​និស្សិត​សាកលវិទ្យាល័យ​រដ្ឋ Virginia ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ជាមួយ​ក្រុម​ទេសចរណ៍​ដ៏ទៃទៀត នៅពេលដែល​និស្សិត​រូបនោះ ត្រូវបាន​គេ​ចាប់ខ្លួន ហើយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​រយះពេល ១៥ ឆ្នាំ​នៅ​ខែមីនា​ឆ្នាំ ២០១៦ ដោយ​សង្ស័យថា បាន​លួច​ផ្ទាំង​ផ្សព្វផ្សាយ​ឃោសនា​។ គាត់​បាន​ស្លាប់​នៅ​ខែមិថុនា ២០១៧ ដែល​និស្សិត​រូបនោះ​បាន​ស្លាប់​ក្នុង​រយៈពេល​ដ៏​ខ្លី បន្ទាប់ពី​ត្រូវបាន​បញ្ជូន​ពី​ប្រទេស​កូរ៉េខាងជើង ក្នុង​រូបភាព​សន្លប់​ស្តូកស្តឹង​មិនដឹង​អី​ដូច​មនុស្ស​ស្លាប់​។​ ​ឱ​ពុក​ម្តាយ​គាត់​មាន​ភាព​ស្រឡាំងកាំង នៅពេលដែល​បានឃើញ​កូន​របស់ខ្លួន​ត្រូវបាន​បញ្ជូនមក​ក្នុង​ភាពមិនប្រក្រតី​។ និស្សិត​អាយុ ២២​ឆ្នាំនេះ​រូបនេះ មាន​សភាព​ភាំង ភ្នែក​ខ្វាក់ ត្រចៀក​ថ្លង់ ដៃ​ខ្វេ​ន​ខ្វង់ និង​រញីរញ័រ​ដោយ​មិនដឹង​អ្វី​ទាំងអស់​ដូច​មនុស្ស​ស្លាប់​។ អ្នកជំនាញ​បាន​និយាយ​នៅក្នុង​តុលាការ​ថា របួសស្នាម​របស់គាត់​ត្រូវបានធ្វើ​ទារ​ណ្ឌ​កម្ម​នឹង​ការ​ឆក់​ខ្សែភ្លើង​។ ក្រោយមក​គ្រូពេទ្យ​សរសៃប្រសាទ​ម្នាក់​បា​នស​ន្និ​ដ្ឋា​ន​ថា​និស្សិត​រូបនេះ​រង​ការខូចខាត​ខួរក្បាល ប្រហែលជា​ពី​ការបាត់បង់​លំ​ហូរឈាម​ទៅកាន់​ខួរក្បាល​ពី ៥ ទៅ ២០​នាទី​៕​