នឹងមាន​អ្វី​ប្លែក​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​របស់ ពេជ្រ សោភា ជាមួយ​ពណ៌​ថ្មី F9 Jade Green របស់​ក្រុមហ៊ុន OPPO?

បច្ចេកវិទ្យា
0
342


​តារា​ស្រី​កំពុង​ទទួល​ភាពល្បីល្បាញ​ពី​សំណាក់​យុវវ័យ​ជាច្រើន​គឺ​អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យ​
​ទស្សនិកជន​ចាប់អារម្មណ៍​ជាច្រើន​ដោយ​ការ Live Video នៅលើ​ផេ​ក​ផ្លូវការ​របស់ខ្លួន ដែល​នាង​កំពុងធ្វើការ​ថត​នូវ​វីដេអូ​មួយ​ដែល​និយាយ​អំពី​ស្នេហា​ផ្អែមល្ហែម​របស់​នាង​និង​តួ​ប្រុស លោក ហៃ ប៉ោ​ហុង​។ នៅក្នុង​នោះ​ផងដែរ​អ្នកនាង ពេជ្រ សោភា បានបញ្ជាក់​ថា​នាង​គឺជា​នារី​ម្នាក់​ដែល​បម្រើការ​ក្នុង​ហាង​
​កាហ្វេ​មួយកន្លែង និង​បាន​លួច​ស្រលាញ់​តួ​ប្រុស​ដែលជា​ភ្ញៀវ​មក​ហាង​កាហ្វេ​នោះ​ជាប្រចាំ​។​

​តាមរយៈ​ការ Live Video នេះ​អាចឱ្យ​ទស្សនិកជន​ជាច្រើន​ដឹងថា​អ្នកនាង​នឹងមាន​វីដេអូ​ពិសេស​ថ្មី​មួយ​
​ឆាប់ៗ​នេះ​របស់​ក្រុមហ៊ុន OPPO​។ យ៉ាងណាមិញ​យើង​បានដឹង​រួចមកហើយ​អំ​ពីបទ​ចម្រៀង​របស់​អ្នកនាង ពេជ្រ សោភា បាន​ផូស​ត៍​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក៏ដូចជា YouTube Channel របស់​ក្រុមហ៊ុន​OPPO កាល​ពីមួយ​ឆ្នាំមុន ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ និង​បាន​ជំ​រុញឱ្យ​ផលិតផល OPPO មានការ​គាំទ្រ​កាន់តែច្រើន​ថែម​ទៀតផង​។

​គួរ​រំឭក​ឡើងវិញ​ផងដែរ​នូវ​បទ​ចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​កាលពី​ឆ្នាំមុន​របស់​ក្រុមហ៊ុន OPPO​នោះ​គឺ​បទ “​មិត្ត​១០០​ឆ្នាំ​” និង​បទ “​លើសពី​មិត្ត​១០០​ឆ្នាំ​” ជា​បទ​បែប​សាច់រឿង​ស្នេហា​បែប​យុវវ័យ​ផ្អែមល្ហែម​រវាង​អ្នកនាង ពេជ្រ សោភា និង​តួ​ប្រុស លោក ឆឹ​ម សក្កដា​។

​ដោយឡែក​ក្រុមហ៊ុន OPPO ក៏​ទើបតែ​ចេញលក់​ពណ៌​ថ្មី​របស់​ម៉ូ​ដែល OPPO F9 គឺ​ពណ៌ Jade Green ថ្មីៗ​នេះ​ផងដែរ​នៅលើ​ទីផ្សារ ដោយ F9 Jade Green នោះ​នឹងមាន​ក្នុង​វីដេអូ​ដែល​អ្នកនាង ពេជ្រ សោភា បាន​ថត​ផងដែរ​។ បើទោះជា​សាច់រឿង​មិនទាន់​បានដឹង​ទាំងអស់​ថា​យ៉ាងណា ប៉ុន្តែ​ទស្សនិកជន​ជាច្រើន​កំពុង​ទន្ទឹងរង់ចាំ​ទស្សនា​វី​ឌី​អូ​នោះ អ្នកនាង​ពេជ្រ សោភា​ក៏បាន​និយាយថា​នឹង​ផូស​ត៍​ឆាប់ៗ​នេះ​លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO គឺ​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​។ ហើយ​នេះ​ក៏​អាច​បញ្ជាក់បាន​ថា​
​ក្រុមហ៊ុន OPPO ធ្វើ​វីដេអូ​នេះ​សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី 2019 ដល់​អតិថិជន​របស់​ខ្លួន ក៏ដូចជា​ចង់បង្ហាញ​វត្តមាន​ពណ៌​ថ្មី​របស់ OPPO F9 គឺ​ពណ៌ Jade Green ដែលជា​ពណ៌​មាន​ចំនួន​កំណត់ (Limited Edition)​។ ​តាមដាន​ទាំងអស់គ្នា​ឆាប់ៗ​នេះ នូវ​វីដេអូ​របស់​អ្នកនាង ពេជ្រ សោភា លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ថា​នឹងមាន​អ្វី​ប្លែក មាន​អ្វី​ពិសេស​រវាង​ស្នេហា​របស់​អ្នកបម្រើ​ការងារ​ក្នុង​ហាង​កាហ្វេ និង​បុរស​
​សង្ហា​នោះ​។ សូម​ទស្សនាការ​ឡាយ​វីដេអូ​របស់​អ្នកនាង​ពេជ្រ សោភា​៖