OPPO នឹង​បង្ហាញ​អាថ៌កំបាំង​ដ៏​អស្ចារ្យ ក្នុង​ព្រឹត្តិការណ៍ MWC សៀង​ហៃ តើ​នោះ​ជា​អ្វី ?

បច្ចេកវិទ្យា
0
274
​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹង OPPO នឹង​បង្ហាញ​នូវ​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ជាមួយនឹង​ការដាក់​តាំង​បង្ហាញ​បច្ចេកវិទ្យា​ថ្មី និង ទំនើប នៅក្នុង​ព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ​២០១៩ នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ។ លើក​នេះ មិនដឹងថា​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ នឹងត្រូវ​បំពាក់​នៅលើ​ម៉ូ​ឌែ​ល​អ្វី​នោះទេ​! គ្រាន់តែ​ដឹងថា​វា​ជា​បច្ចេកវិទ្យា​ដែលមាន​បំពាក់​កាមេរ៉ា​បង្កប់ខ្លួន​ក្នុង​អេក្រង់​ទូរស័ព្ទ ដែល​គ្មាន​ឆក គ្មាន​ហូត​ចេញ និង​គ្មាន​ផុស ដូច​ម៉ូ​ឌែ​ល​មុនៗ​ឡើយ ។ ​តាមរយៈ​វីដេអូ Teaser មួយ​នេះ យើង​ឃើញថា OPPO ហាក់ដូចជា​ចង់បង្ហាញ​ពី​ភាព​វិវឌ្ឍន៍ នៃ​ការ​រចនា​កាមេរ៉ា​របស់​ពួកគេ​ដែល​ល្អឥតខ្ចោះ ចង់ដឹងថា​យ៉ាងណាខ្លះ​សូម​មើល វីដេអូ​ទាំងអស់គ្នា​៖ https://www.youtube.com/watch?v=Pxn_MoyhF3A ដូច​លោកអ្នក​ធ្លាប់​បានដឹង​ដែរ​ហើយ​ថា កាលពី​ឆ្នាំមុន OPPO បានបង្ហាញ​ពី​បច្ចេកវិទ្យា​កា​ម៉េ​រា​ហូត​ចេញពី​តួខ្លួន​ជា​លើកដំបូង​នៅលើ OPPO Find X រួចមកហើយ ដែល​ទទួលបាន​ការគាំទ្រ និង សរសើរ​មិន​ដាច់​ពី​មាត់ យ៉ាងច្រើន​លើសលប់ មិនគួរ​ឲ្យ​ជឿ ហើយ​ក្នុងឆ្នាំនេះ​វិញ បច្ចេកវិទ្យា​កា​ម៉េ​រា​ផុសចេញ​ដូច​ព្រុយ​ត្រី​ឆ្លាម បែប​បញ្ឆិត​នេះ បាន​ស្ថិតនៅលើ​កំពូល​ស្មា​ត​ហ្វូ​ន OPPO Reno Series តែម្តង ដោយ​ម៉ូ​ឌែ​ល OPPO Reno 10X Zoom មាន​បច្ចេកវិទ្យា 60X Digital Zoom បាន​កាន់តែ​ឆ្ងាយ កាន់តែច្បាស់​។ ជាក់ស្តែង​នៅថ្ងៃនេះ វា​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឆ្ងល់​ទៀតហើយ ប្រសិនបើ​មាន​កាមេរ៉ា​បង្កប់ខ្លួន​ក្នុង​អេក្រង់​មែន​នោះ​! មានតែ​សំណួរ​សួរថា How? That’s true? That’s amazing!! ។ ​ចំលើយ​ទាំងអស់​នឹងត្រូវ​លាតត្រដាង​ហើយ​នៅ​ថ្ងៃស្អែក​នេះ ចង់ដឹងថា OPPO ធ្វើបាន​ពិតមែន​ទេ​? បើ​ចង់​ជ្រាប​ច្បាស់ ថា​វា​ជា​ព័ត៌មាន​ពិត ឬ បែកធ្លាយ សូម​រង់ចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍ MWC Shanghai នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២៦ ដល់ ២៩ ក្នុង​ខែមិថុនា​នេះហើយ​៕ ​