បទបញ្ជារក្នុងការដកទ័ពអាមេរិកចេញពីប្រទេសស៊ីរីត្រូវបានចុះហត្ថលេខាហើយ នៅទីបំផុត

ព្រឹត្តិការណ៍ថ្មីៗ
0
291

បទបញ្ជា​ក្នុងការ​ដកទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​ត្រូវបាន​ចុះហត្ថលេខា​រួចហើយ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដែល​បាន​រាយការណ៍​ដោយបាន​ស្រង់​ពី​មន្ត្រី​ការពារជាតិ​។​
​មន្ត្រី​ការពារជាតិ​មួយរូប​ទៀត​បាន​ប្រាប់​ទូរទស្សន៍ CNN ថា​ការបញ្ជា​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក James Mattis រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​រួចហើយ​។ យោង CNN បាន​បញ្ជាក់ថា ការបញ្ជា​ដកទ័ព​នេះ បញ្ជាក់​ពី​របៀប និង​ពេលដែល​កងទ័ព​អាមេរិក​នឹងត្រូវ​ដកចេញ​ពី​ប្រទេស​ស៊ី​រី ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នោះទេ​។​
​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​លោក​ត្រាំ​វ​បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ម៉ា​ទី​សបាន​និយាយថា លោក​មិន​ចូលនិវត្តន៍​នោះទេ ប៉ុន្តែ​លោក​បាន​លាលែង​ពី​តំណែង ដែល​ការប្រកាស​របស់លោក​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​មានការ​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​៕​