ឥណ្ឌា​សាកល្បង​គ្រាប់​មី​ស៊ី​ល Agni-IV​ដែលមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រកបដោយ​ជោគជ័យ​

ព្រឹត្តិការណ៍ថ្មីៗ
0
261


​កាលពី​ថ្ងៃអាទិត្យ​ទី​២៣ ធ្នូ​ម្សិលមិញ ឥណ្ឌា​បានធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល Agni-IV ប្រកបដោយ​ជោគជ័យ​នៅក្នុង​រយៈ​ចម្ងាយ​សាកល្បង​សមាហរណកម្ម​ស្ថិតនៅ​កោះ Adul Kalam នេះ​បើតាម​កាសែត The Economic Times ដែល​បាន​រាយការណ៍​ដោយបាន​ស្រង់​ពី​អង្គការ​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ការពារជាតិ​ឥណ្ឌា​។​
​ប្រភពពី​អង្គការ​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ការពារជាតិ​ឥណ្ឌា​បាន​និយាយថា «​គ្រាប់​មី​ស៊ី​ល​ដ៏​ទំនើប​ទាន់​សម័យនេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​តាមដាន​អគ្គិសនី​ដ៏​ទំនើប ដើម្បី​ផ្តល់នូវ​ភាពជឿជាក់​ខ្ពស់ និង​ភាពជាក់លាក់​»​។​
​យោងតាម​កាសែត The Economic Times បានឱ្យដឹងថា​ការបាញ់​បង្ហោះ​នាពេល​បច្ចុប្បន្ននេះ បានក្លាយ​ជាការ​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រកបដោយ​ជោគជ័យ​លើក​ទី​ប្រាំពីរ​។​
​បច្ចុប្បន្ននេះ ឥណ្ឌា​មាន​មី​ស៊ី​ល Agni-I អាច​បាញ់​ចម្ងាយ ៦៩២​គីឡូម៉ែត្រ Agni-II III និង Agni-IV បាញ់​បាន​ចន្លោះ​ចាប់ពី ២ ៤៩៤​គីឡូម៉ែត្រ​ដល់ ៣ ៥០០​គីឡូម៉ែត្រ​។ Agni-V អាច​បាញ់​បាន​ចម្ងាយ ៥​ពាន់​គីឡូម៉ែត្រ និង​គ្រាប់​មី​ស៊ី​ល Agni-VI មាន​សមត្ថភាព​អាច​បាញ់​បាន ១​ម៉ឺន​គីឡូម៉ែត្រ​ព្រមទាំង​អាច​បាញ់​ចេញពី​នាវាមុជទឹក​បាន​ទៀតផង ខណៈដែល​វា​កំពុងស្ថិត​ក្រោយ​ការអភិវឌ្ឍ​៕​