ម៉ា​ឌូ​រ៉ូ​ប្តេជ្ញា​បំពាក់អាវុធ​ទំនើប​ដល់​កងកម្លាំងរ​បស់​ខ្លួន ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការឈ្លានពាន​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
268
(​ទីក្រុង​កា​រ៉ា​កាស​)៖ លោក​ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​ប្តេជ្ញា​ថា​នឹងធ្វើ​ការវិនិយោគ​លើ​ការផ្តល់​គ្រឿង​សព្វាវុធ​ទំនើបៗ​ដល់​កងកម្លាំង និង​ក្រុម​កងជីវពល​របស់ខ្លួន និង​បាន​ព្រមាន​បណ្តា​ប្រទេស​ដទៃទៀត​ប្រឆាំង​ទៅនឹង​ការ​គម្រាមកំហែង​មកលើ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​ ​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​កាលពី​ថ្ងៃអាទិត្យ​ថា «​យើង​នឹងធ្វើ​ការវិនិយោគ ដើម្បីឱ្យ​ទាហាន​ទាហាន​និង​កងជីវពល​របស់​យើង មាន​អាវុធ​ទំនើប​បំផុត ... វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹងមាន​អ្វី​គ្រប់យ៉ាង​ពី​កាំជ្រួច​មី​ស៊ី​ល Igla របស់​រុស្ស៊ី​នៅក្នុង​ដៃ​កងជីវពល និង​យោធា ពីព្រោះ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ចង់បាន​សន្តិភាព​»​។​ ​លោក​ម៉ា​ឌូ​រ៉ូ​បាន​សង្កត់ធ្ងន់ថា ទាហាន​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ស្លាប់​សម្រាប់​ប្រទេស​របស់​ពួកគេ ប៉ុន្តែ​ប្រជាជន​របស់​ប្រទេស​នេះ​ក៏​ជា​កងកម្លាំង​ដ៏​សំខាន់​មួយ ដែល​នឹង​ក្រោកឈរឡើង​ដើម្បី​មាតុភូមិ​របស់​ពួកគេ​ផងដែរ​។​ ​លោក​ប្រធានាធិបតី​បាន​ព្រមាន​ថា «​យើង​ជា​ប្រទេស​ដែលមាន​សន្តិភាព ហើយ​យើង​មិនមាន​ជម្លោះ​ជាមួយ​នរណាម្នាក់​ទេ ប៉ុន្តែ​អ្នកដទៃ​ទៀត​មិនគួរ​ព្យាយាម​ប្រឆាំងនឹង​យើង ហើយ​គំរាមកំហែង​មកលើ​យើង​នោះទេ​»​។​ ​កាលពី​ថ្ងៃអាទិត្យ​លោក​ម៉ា​ឌូ​រ៉ូ​បានចាប់ផ្តើម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ប្រទេស​វេ​ណេ​ហ្សុ​យ​អេ​ឡា​ដែលមាន​រយៈពេល ៥​ថ្ងៃ​។ សមយុទ្ធ​នេះ​ត្រូវបាន​គេ​កត់ត្រា​ថា​ជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន ក្នុង​រយៈពេល ២០០​ឆ្នាំ​កន្លងទៅនេះ​។ ការ​ជះ​លុយ​លើ​ការធ្វើ​សមយុទ្ធ ត្រូវបាន​មនុស្ស​ជាច្រើន​យល់ថា គឺជា​ការចំណាយ​ឥតប្រយោជន៍ ខណៈដែល​ប្រជាជន​កំពុង​អត់​អី​បរិភោគ មិនតែប៉ុណ្ណោះ​ថែមទាំង​បិទ​ច្រក​ជំនួយ​មនុស្សធម៌​ថែម​ទៀតផង​។ ប្រជាជន​ប្រទេស​នេះ​កំពុង​រស់នៅក្នុង​ស្ថានភាព​ដុនដាប ដោយមាន​ប្រជាជន​ជាច្រើន​កំពុង​ប្រមូល​កាកសំណល់​បរិភោគ​៕ ​