ជួប​ជាមួយ​មហាសេដ្ឋី​លុយ​វាល់​លាន​ដុល្លារ​ប្រចាំឆ្នាំ​២០១៨

ព្រឹត្តិការណ៍ថ្មីៗ
0
287
​ការដណ្តើមយក​ភាពមានបាន​សកល​រប​ស់​ពួក​មូលធននិយម បាន​បន្ត​កើតមាន ខណៈពេលដែល​ក្រុម​សហគ្រិន​នៅលើ​សកលលោក ចាប់ផ្តើម​ប​ង្អូ​ត​ទ្រព្យសម្បត្តិ​របស់​ពួកគេ ចាប់ពី​ក្រុមហ៊ុន​ទូរគមនាគមន៍ រហូតដល់​ក្រុមហ៊ុន​សម្លៀក​សំ​ពាក់​។ ទស្សនា​វ​ដ្តី Forbes បាន​ចុះបញ្ជី​មហាសេដ្ឋី​លុយ​វាល់​លាន​២.២០៨​នាក់ មកពី​បណ្តា​ប្រទេស​ចំនួន​៧២ ដែល​ក្នុងនោះ​រួមទាំង​ប្រទេស​ហុង​គ្រី និង​ហ្ស៊ី​ម​បា​វ៉េ ផងដែរ ដែល​លុយ​ទាំងអស់នេះ មាន​រហូតដល់​ទៅ​៩.១​ទ្រី​លាន​ដុល្លារ ពោលគឺ​កើនឡើង​១៨​ភាគរយ ចាប់តាំងពី​ឆ្នាំមុន​។​ ​ជា​មធ្យម​ចំនួន​ទឹកប្រាក់​របស់​មហាសេដ្ឋី​ទាំងអស់នេះ ស្មើនឹង​៤.១​ពាន់​លាន​ដុល្លារ​។ អាមេរិក នាំមុខគេ មាន​មហាសេដ្ឋី​៥៨៥​នាក់ បន្ទាប់មក​ចិន មាន​៣៧៣​នាក់​។ មហាសេដ្ឋី Jeff Bezos ឈរលើ​កំពូល​តារាង ជា​លើកដំបូង ដើម្បី​ក្លាយជា​មនុស្ស​ដំបូង​គេ បង្ហាញខ្លួន​នៅលើ​តារាង​ទស្សនា​វ​ដ្តី Forbes មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​បំផុត​ក្នុងចំណោម​មហាសេដ្ឋី ហើយ​ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ទាំង​១០​រូប ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត​នៅលើ​សកលលោក​៖ ១. លោក Jeff Bezos ប្រធាន​ក្រុមហ៊ុន Amazon មានទ្រព្យ​សម្បត្តិ ១១២​ពាន់​លាន​ដុល្លារ​ ២. លោក Bill Gate ប្រធាន​ក្រុមហ៊ុន Bill & Melinda Gates Foundation មានទ្រព្យ​សម្បត្តិ ៩០​ពាន់​លាន​ដុល្លារ​ ៣. លោក Warren Buffet ប្រធាន និង​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway មានទ្រព្យ​សម្បត្តិ ៨៤​ពាន់​លាន​ដុល្លារ​ ៤. លោក Bernard Arnault ប្រធាន និង​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LVMH មានទ្រព្យ​សម្បត្តិ​៧២​ពាន់​លាន​ដុល្លារ​ ៥. លោក Mark Zuckerberg ប្រធាន​ក្រុមហ៊ុន FACEBOOK​មានទ្រព្យ​សម្បត្តិ ៧១​ពាន់​លាន​ដុល្លារ​ ៦. លោក Amancio Ortega ប្រធាន​ក្រុមហ៊ុន​សម្លៀកបំពាក់ Zara​មានទ្រព្យ​សម្បត្តិ ៧០​ពាន់​លាន​ដុល្លារ​ ៧. លោក Carlos Slim Helu ប្រធាន​ក្រុមហ៊ុន​ទូរគមនាគមន៍ America Movil មានទ្រព្យ​សម្បត្តិ ៦៧.១​ពាន់​លាន​ដុល្លារ​ ៨. លោក Charles Koch ប្រធាន និង​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Koch Industries មានទ្រព្យ​សម្បត្តិ ៦០​ពាន់​លាន​ដុល្លារ​ ៨. លោក David Koch ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្រុមហ៊ុន Koch Industries មានទ្រព្យ​សម្បត្តិ ៦០​ពាន់​លាន​ដុល្លារ​ ១០. លោក Larry Ellison ប្រធាន​គណៈ​ក្រុមប្រឹក្សាភិបាល​នៅ​ក្រុមហ៊ុន Oracle មានទ្រព្យ​សម្បត្តិ ៥៨.៥​ពាន់​លាន​ដុល្លារ​៕​