ស៊យ​មែន ខំ​តំកើង​រាសី​ជិះ​អា​ហាយ​ឡែ​ន​ដឺរ​មក​ប្លន់​កាបូប​លុយ​ទៅជា​ឡាក់​ឆុង​…!

ព្រឹត្តិការណ៍ថ្មីៗ
0
546
[wai id="5"]

[wai id="7"]
…​ពិតជា​កាលី​ប​ផស់​គេ​មែន​…​យប់​រំលង​អា​ធ្រា​តទៅ​ហើយ​នៅ​ឆ្លៀត​ដើររក​ស៊ី​ដូច​សត្វ​ទីទុយ​បើក​អា​ហាយ​ឡែ​ន​ដឺរ​ឆ្វែល​ឆ្វា​ត់​ភ្នែក​រំពៃ​ក្រឡេកមើល​ក្រែង​ប្រទះឃើញ​ដុំ​សាច់​និង​អាល​ស្ទុះ​ទៅ​ដណ្តើមយក​។ ប៉ុន្តែ​មុខរបរ​ដណ្តើមយក​រប​ស់​គេ​ឆៅៗ​បែប​ហ្នឹង​ភាគរយ​ជួប​នូវ​ហានិភ័យ​ខ្ពស់​ណាស់​!​។ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៧ និង​១០ នាទី​នៅ​ចំណុច​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ក្រុម​អន្តរាគមន៍​នគរបាល​នៃ​ស្នង ការ​ខេត្ត​បាន​ចុះ បង្ក្រាប​និង ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ សេក ផល្លា ភេទ ប្រុស អាយុ 31 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង មុខរបរ រត់​តាក់ស៊ី​។​ជនរងគ្រោះ​ឈ្មោះ ធី រ​ត្ថា ភេទ​ស្រី អាយុ 27 ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតក្នុង ភូមិ​រំចេក 4 សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​
ពាណិជ្ជកម្ម

​កាលពី​ថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ​2020​វេលា​ម៉ោង 00:37​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​ដើម្បី​ទៅ​សម្រាក​នៅក្នុង​ផ្ទះជួល ស្ថិតក្នុង​ចំណុច​ខាងលើ លុះ​មកដល់​ចំណុច​ផ្ទះជួល​ជនរងគ្រោះ ក៏បាន​ចុះ​ពីលើ​ម៉ូតូ រួច​ចាក់សោ​ទ្វារផ្ទះ​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​កណ្ដុរល្មេះ បាន​បើក​ទៅ​ក្បែរ​ជនរងគ្រោះ រួច​ចុះ​ពីលើ​រថយន្ត ហើយ​វាយ​ទៅលើ​ជនរងគ្រោះ​ចំ​ថ្គាម​បណ្ដាលឱ្យ​ជនរងគ្រោះ ហើម ប៉ោង ជាំ​ថ្គាម និង​ប្លន់​យក​ទ្រព្យសម្បត្តិ​ដែល​ជនរងគ្រោះ ទុក​ក្នុង​កាបូប​យួរដៃ​ពណ៌​ប្រផេះ ។ ក្រោយពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រួច​ក៏បាន​ឡើង​ជិះ​រថយន្ត​រួច​គេចខ្លួនបាត់ ។​

​ប៉ុន្តែ​របស់ទ្រព្យ​ដែល​ប្លន់​បាន​អត់​ទាន់​យកទៅលក់​ចាយ​ដើរ​ស៊ីចាយ​ឲ្យ​ហ៊ឺហារ​ដូច​កាលី​ប​សេដ្ឋី​បាន​ម្តង​ផង​ស្រាប់តែ​ប៉ូលិស​បង្ហាញមុខ​ភ្លាម​…​រកតែ​លោក​ផ្លោត​បោល​ចូល​ព្រៃ​អត់​ទាន់​ផង​៕



[wai id="6"]