មន្ទីរ​ប​ច្ច​កោណ​ទម្លាយ​ព័ត៌មាន​នាវាចម្បាំង​ពួកគេ ត្រូវបាន​ថាសហោះ​ឈ្លប់​ការណ៍​

ព្រឹត្តិការណ៍ថ្មីៗ
0
332
​យោងតាម​របាយការណ៍​បែកធ្លាយ​របស់​មន្ទីរ​ប​ច្ច​កោណ បាន​ឲ្យ​ដឹងថា ថាសហោះ​(UFO) បាន​ឈ្លប​ការណ៍​នាវា​ដឹក​យន្តហោះ​សហរដ្ឋអាមេរិក​នៅ​ជិត​តំបន់ឆ្នេរ​រដ្ឋ​កាលីហ្វ័រ​ញ៉ា អស់​រយៈពេល​ជាច្រើន​ថ្ងៃ មុនពេល​ប្រើប្រាស់​ឧបករណ៍​កំបាំង​កាយ ចេញទៅ​បាត់ស្រមោល​ភ្លាម​មួយ​រំពេច​។​ របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KLAS​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡាស់​វេ​ហ្គាស់ បាន​បង្ហាញថា រឿងរ៉ាវ​លំអិត​នៃ​ការ​ទើប​ប្រទះ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៤​នេះ រួមមាន​ទាំង​របាយការណ៍​សរសេ​រ​ដោយ​ដៃ​ពី​នាយ​ទាហានជើងទឹក​ដ៏​តក់ស្លុត​ម្នាក់​របស់​សហ​រដ្ឋ​អាមេរិក​។​ ​វីដេអូ​នៃ​វត្ថុ​ចម្លែក​រៀងដូចជា​ជា​ស្កដា​ប់ប​ល​មីន Tic Tac ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ខែធ្នូ ។​ ​របាយការណ៍​នោះ បានបង្ហាញ​ពី​រឿងរ៉ាវ​លំអិត​នៃ​វិធី​ឈ្លប​ការណ៍​របស់​ថាសហោះ ដែល​គេ​មើលឃើញ​ម្តង​ហើយ​ម្តងទៀត អំឡុង​សមយុទ្ធ​យោធា​រយៈពេល​៦​ថ្ងៃ​នៅ​ជិត​តំបន់ឆ្នេរ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​ ​ថាសហោះ​នេះ ត្រូវបាន​មើលឃើញ​នៅលើ​រ៉ា​ដា​ដោយ​ក្រុម​នាវិក​នៅលើ​នាវា​ផ្ទុក​យន្តហោះ USS Princeton កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០០៤ ដោយ​គេ​គិតថា វា​គឺជា​យាន AAV​។​ ​មេបញ្ជាការ​គ្រប់គ្រង​ការបាញ់​នៅលើ​នាវា​បំពាក់​គ្រាប់​មី​ស៊ី​ល បាន​និយាយថា វា​ចាប់ផ្តើម​ហោះ​នៅលើ​រយៈកម្ពស់​ប្រហែល​១៨.២៨៨​ម៉ែត្រ គឺជា​រយៈកម្ពស់​ខ្ពស់បំផុត​ដែល​រ៉ា​ដា​នាវា អាច​ចាប់បាន មុនពេល​វា​ធ្លាក់​មក​នៅត្រឹម​រយៈកម្ពស់​១៥​ម៉ែត្រ​ប៉ុណ្ណោះ ។ បន្ទាប់មកទៀត វា​ក៏​បាត់​ខ្លួន​ទៅវិញ​ភ្លាមៗ​ក្នុង​ល្បឿន​លឿន​ដូច​ម៉ិ​ស៊ី​ល​បាលី​ស្ទិ​ក​។​ ​វា​បាន​បង្ហាញខ្លួន​ម្តងទៀត​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ហើយ​យន្តហោះ​កំបាំង​កាយ F/A-18 Hornet ជាច្រើន​គ្រឿង ដែល​វិលត្រឡប់​មកកាន់​នាវា​ដឹក​យន្តហោះ USS Nimitz វិញ ត្រូវបាន​បញ្ជូន​ឲ្យ​តាមដាន​យាន​ដ៏​អាថ៌កំបាំង​មួយ​នេះ​។​ ​ប៉ុន្តែ​ពួកគេ​មិនអាច​រកឃើញ​ដាន​របស់​ថាសហោះ​នោះទេ ផ្ទុយទៅវិញ ពី​ឡុ​តម្នាក់​ក្នុងចំណោម​ពី​ឡុ​ត​ជាច្រើន​នាក់​ទៀត​ទៀត បាន​រាយការណ៍​ពី​ទឹក​វិល​រាង​ជា​រង្វង់​មាន​អង្កត់ផ្ចិត​ចន្លោះ​ពី​៥០​ទៅ​១០០​ម៉ែត្រ​។​ ​ដោយឡែក យន្តហោះ​ឈ្លប​ការណ៍ Hawkeye ក៏​មិនអាច​តាមដាន​របស់​ថាសហោះ​នោះដែរ​៕​