ក្រសួងសុខាភិបាល​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៤៤​នាក់

ព្រឹត្តិការណ៍ថ្មីៗ
0
285
[wai id="9"]



​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ បានប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៤៤ នាក់​ទៀត​នៅ​កម្ពុជា ដែល​ក្នុងនោះ​៤០​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ សរុបមក​ដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​កូ​វីដ​-១៩ ចំនួន​៧៤១​នាក់ ដែល​ក្នុងនោះ​អ្នកពាក់ព័ន្ធ​ព្រឹ​តិ្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​ឡើងដល់​២៣៤​នាក់​។​
ពាណិជ្ជកម្ម

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ដែល​ឆ្លង​ក្នុង​សហគមន៍​៤០​នាក់​នេះ មាន​ជនជាតិ​ចិន​ចំនួន​៣១​នាក់​, ជនជាតិ​វៀតណាម​ចំនួន ៦​នាក់​, ជនជាតិខ្មែរ ២​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​។​
​សម្រាប់​អ្នកដំណើរ​មកពី​ក្រៅប្រទេស​ដែល​រកឃើញ​ឆ្លង​កូ​វីដ​១៩ វិញ​មាន​ជនជាតិខ្មែរ​ម្នាក់ ដែលជា​បម្រើការ​នៅ​អង្គការសហប្រជាជាតិ (​កងទ័ព​មួក​ខៀវ UN), ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ និង​ជនជាតិ​ចិន​២​នាក់​។​