កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​មាន​ទំនុកចិត្ត​ថា ក្រុម​យន្តហោះ​ចម្បាំង F-35C នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រយុទ្ធ​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
284
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​ទំនងជា​នឹង​ឈានទៅដល់​គោលដៅ​របស់ខ្លួន​ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ឆ្នាំ ២០១៣ ដើម្បី​ត្រៀម​ក្រុម​អ្នក​ប្រយុទ្ធ​យន្តហោះ​ចម្បាំង​ឡូយ​កប់​ស៊េរី F-35C សម្រាប់​ការប្រយុទ្ធ​នៅ​ខែមករា​ឆ្នាំ ២០១៩​នេះ​។​ ​ព័ត៌មាន​លម្អិត​នៃ​កម្ម​វិធ​យន្តហោះ​ចម្បាំង F-35 មិនត្រូវ​បានបង្ហាញ​ទេ​កាលពី​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ នេះ​បើតាម​គេហទំព័រ Military.com ដែល​បាន​រាយការណ៍​។ ការិយាល័យ​សមាហរណកម្ម​កង​នាវាចម្បាំង​នៃ​ក្រុម​អ្នក​ប្រយុទ្ធ​រួម​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក មាន​ទំនុកចិត្ត​ថា ខ្លួន​នឹង​សម្រេច​កម្ម​វិធ​បាន​ទៅតាម​ការគ្រោងទុក​។ នេះ​បើតាម​អ្នកនាំពាក្យ​កង​នាវាចម្បាំង​អាមេរិក លោកស្រី Laurent Chatmas ដែល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ទៅកាន់​សារព័ត៌មាន Military.com​។​ ​ជាមួយនឹង​ការចំណាយ​ទៅតាម​គម្រោង​អស់​ជាង ១,៥​កោដិ​លាន​ដុល្លារ ក្រុម​អ្នក​ប្រយុទ្ធ​យន្តហោះ​ចម្បាំង F-35 គឺជា​កម្ម​វិធ​យោធា​ដ៏​ថ្លៃ​ជាងគេ​បង្អស់​នៅក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​។ ​យោងតាម​របាយការណ៍​របស់​ក្រសួង​ការពារ ដែល​បាន​ចុះ​កាលបរិច្ឆេទ កាលពី​ខែមិថុនា ឆ្នាំ ២០១៣ ក្រសួងការពារជាតិ​បានកំណត់​សមត្ថភាព​ប្រតិបត្តិការ​ដំបូង (IOC) សម្រាប់​យន្តហោះ F-35C ទៅតាម​កាលវិភាគ នៅ​គ្រប់​ទីកន្លែង​ចាប់ពី​ខែសីហា ឆ្នាំ ២០១៨ ដល់​ខែកុម្ភៈ​ឆ្នាំ ២០១៩​។ ប្រសិនបើ​កា​សាកល្បង​សមត្ថភាព​ប្រតិបត្តិការ​ដំបូង​ទទួលជោគជ័យ​ពេញលេញ​នៅ​ចុង​ឆ្នាំនេះ កម្មវិធី​នេះ​នឹង​ឈានទៅរក​ជំហាន​ចាប់ផ្តើម​សម្រាប់​សមត្ថភាព​ប្រតិបត្តិការ​ដំបូង​។​ ​ការវាយតម្លៃ​ដាច់ដោយឡែក​ពី​ការធ្វើ​តេស្ត​នៃ​យន្តហោះ F-35C របស់​កងទ័ពជើងទឹក​ដែលជា​ដំណាក់កាល​ធ្វើតេស្ត​និង​វាយតម្លៃ​ប្រតិបត្តិការ​ដំបូង​របស់​ក្រសួងការពារជាតិ (IOT & E) ត្រូវបាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃទី ១៦​ខែធ្នូ​ក្រោយពេល​កំណត់​។​ ​យន្តហោះ​ចម្បាំង F-35C គឺជា​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​ដែល​ត្រូវរ​ចា​នា​ឡើង ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​ប្រភេទ​យន្តហោះ F-35B ដែល​អាច​ហោះ​ឡើង និង​ចុះចត​ដោយ​មិនចាំបាច់​រត់​។ បន្ថែម​លើស​នេះ វា​មាន​សមត្ថភាព​ខ្ពស់ជាង​មុន ក្នុងការ​បំបាំងកាយ​ពី​រ៉ា​ដា​របស់​សត្រូវ​បាន ជាពិសេស វា​អាច​យកឈ្នះ​លើ​ការចាប់យក​ពី​ខែ​រុស្ស៊ី S-300 400 500 600 និង​ផ្សេងទៀត​៕