អង់គ្លេស​កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ការខាតបង់​ទឹកប្រាក់ ១​កោដិ​លាន​ដុល្លារ ពី​ការចាកចេញ​ពី​សហភាព​អ៊ឺរ៉ុប​

ព្រឹត្តិការណ៍ថ្មីៗ
0
281
​យោងតាម CNN នៅ​ថ្ងៃទី​៩ មករា​នេះ ការដើរ​ចេញពី​សហរ​ដ្ឋ​អ៊ឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​មិនទាន់​កើតឡើង​នោះទេ ប៉ុន្តែ​ការដើរ​ចេញ​នេះ​កំពុងតែ​ញ៉ាំ​ញី​លើ​ឧស្សាហកម្ម​សេវា​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះហើយ​។​ ​ក្រុមហ៊ុន​សេវាក​ម្ដ៏​ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស​អង់គ្លេស EY បានឱ្យដឹង​ក្នុង​របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ធនាគារ និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ផ្សេង ៗ ទៀត​បាន​ផ្ទេ​ប្រាក់​ចេញពី​ប្រទេស​អង់គ្លេស​យ៉ាងហោចណាស់​មួយ​កោដិ​លាន​ដុ​លា្ល​រ​សហរដ្ឋអាមេរិក ទៅកាន់​សហភាព​អ៊ឺរ៉ុប​ដោយសារតែ​ការដើរ​ចេញពី​សហភាព​អ៊ឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​។ ក្រុមហ៊ុន​ផ្សេងទៀត​កំពុង​ដកហូត​ទ្រព្យសម្បត្តិ​របស់ខ្លួន ដើម្បី​ការពារ​អតិថិជន​ប្រឆាំងនឹង​បម្រែបម្រួល​នៃ​ទីផ្សា និង​ច្បាប់​។​ ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល​បាន​និយាយថា តួរ​លេខ​ដែល​ត្រូវបាន​តំណាង ១០​ភាគរយ​នៃ​ទ្រព្យសម្បត្តិ​សរុប​នៃ​វិស័យ​ធនា​គាត​ចក្រភព​អង់គ្លេស និង​ការប៉ាន់ប្រមាណ​អភិរក្ស ដោយសារតែ​ធនាគារ​មួយចំនួន មិនបាន​បង្ហាញ​ពី​ផែនការ​យ​ថ​ភាព​របស់​ពួកគេ​។​ ​ចក្រភព​អង់គ្លេស​គ្រោង​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ត្រឹមតែ ៨១​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ប៉ុន្ដែ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May នៅតែ​ត្រូវការ​ការគាំទ្រ​នៅក្នុង​សភា​ចក្រភព​អង់គ្លេស ចំពោះ​កិច្ចព្រមព្រៀង​លែងលះគ្នា ដែល​លោកស្រី​បានធ្វើ​ជាមួយ​សហគមន៍​អឺរ៉ុប​ដទៃទៀត​។​ ​សភា​នឹងធ្វើ​ការបោះឆ្នោត​ទៅលើ​ដំណោះស្រាយ​នេះ​នៅ​សប្តាហ៍​ក្រោយ​។ ប្រសិនបើ​លោកស្រី​មេ ទទួល​បរាជ័យ​ក្នុងការ​រុញច្រាន​ឲ្យ​មានការ​បន្ត​កិច្ច​ព្រម​ព្រ​ង​នេះ ឱកាស​នៃ​ការ​នៃ​ការទទួល​បរាជ័យ​រប​ស់​ប្រទេស​នេះ ក្នុងការ​ដើរចេញ​ពីស​ហ​ភាព​អ៊ឺរ៉ុប​ដោយ​គ្មាន​ដំណោះស្រាយ នឹងមាន​ការកើនឡើង​។ ធនាគារ​របស់​អង់គ្លេស​បាន​និយាយថា ផលវិបាក​ពី​សេនា​វី​យ៉ូ​នេះ នឹងមាន​ផល​អាក្រក់​ជាង​វិបត្តិ​ហិ​រញ្ញា​វត្ថុ​កាលពី​ឆ្នាំ ២០០៨​ទៅទៀត​៕ ​