ស្ត្រី​ដែល​ស៊ក​ឧបករណ៍​ភេទ​សិប្បនិម្មិត​ចូលទៅក្នុង​ប្រដាប់ភេទ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​

សុខភាព
0
583
​អ្នក​ដែល​ចូលចិត្ត​ប្រើ iPhone និង​មានគំនិត​ស្មោគគ្រោក នឹង​អាច​និយាយប្រាប់​អ្នក​ថា ផ្លែឈើ និង​បន្លែស្រស់​ដែលមាន​រៀង​ជា​បេះដូង មើលទៅ​គឺ​ក្តៅខ្លួន​ខ្លាំងណាស់ តែបើ​សម្រាប់​ផ្លែ​ប៉េ​ស ឬ​ផ្លែ​ត្រប់​វិញ គឺមាន​ស្ត្រី និង​បុរស​យើង​ច្រើនណាស់ តែងតែ​ប្រើប្រាស់​វា​ជា​ឧបករណ៍​ភេទ​សិប្បនិម្មិត​។ ​ដោយ​ចាប់អារម្មណ៍​លើ​ផ្លែ​ឈរ​ទាំងនេះ លោក​លូ​ស គឺជា​អ្នកបង្កើត​ឧបករណ៍​នៅក្នុង​អាង​ងូតទឹក បាន​បង្កើត​ផលិតផល​ថ្មី​សម្រាប់ ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​មនុស្ស​ជាច្រើន ប្រហែលជា​ពួកគេ​មិន​ប្រើប្រាស់​វា ឲ្យ​សមស្រប​តាម​បំណងប្រាថ្នា​នោះទេ​។​ ​អ្នកប្រើប្រាស់​សង្គម​ព័ត៌មាន បាន​ព្យាករណ៍​ថា មនុស្ស​ដែល​ក្លាហាន អាច​នឹង​សម្រេចចិត្ត​សាកល្បង​ប្រើប្រាស់​ឧបករណ៍​នៅក្នុង​អាង​ហែល​ទឹក​ដែលមាន​រៀង​ជា​ត្រប់ ដើម្បី​ធ្វើជា​ឧបករណ៍​សិច​សិប្បនិម្មិត​របស់​ពួកគេ​។​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ លោកស្រី វេជ្ជបណ្ឌិត​ម៉ា​ណេ​ស​សា ម៉ាក់​ខាយ មកពី​មហាវិទ្យាល័យ​អ្នកជំនាញ​ខាង​សម្ភព និង​គ្រូពេទ្យ​ឯកទេស បានធ្វើការ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ស៊ក​បញ្ចូល​ឧបករណ៍​ភេទ​សប្ប​និម្មិត ចូលទៅក្នុង​ប្រដាប់ភេទ ស្ត្រី​។​ ​លោកស្រី បាន​និយាយថា “​យើង​សូម​ជំទាស់​ជាដាច់ខាត​ចំពោះ​ការប្រើប្រាស់​ឧបករណ៍​ភេទ​សប្ប​និម្មិត​ទាំងនេះ ជា​ល្បែង​សិច ដោយសារតែ​វា​នឹងធ្វើ​ឲ្យ​រំខាន​ដល់​តុល្យភាព​នៃ​បាក់តេរី នៅក្នុង​ប្រដាប់​ភេទស្ត្រី​”​។​ ​លោកស្រី​បន្តថា ពពួក​កោសិកា​ធម្មជាតិ​នឹង​ជួយ​ការពារ​សន្ទះ​ព្រហ្មចារី ហើយ​ការរារាំង​កោសិកា​ទាំងនេះ នឹង​នាំ​ឲ្យ​ក្រហល់ក្រហាយ រលាក និង​ឆ្លង​មេរោគ ដូចជា​បាក់តេរី និង​រោគ​ផ្សិត​ជាដើម​។​ ​លោកស្រី​ម៉ាក​ខាយ បាន​បញ្ជាក់ថា ស្ត្រី ត្រូវបាន​គេ​ណែនាំ​ឲ្យ​ប្រើប្រាស់​សាប៊ូ ដែល​មិនសូវមាន​ពពុះ​ច្រើន ដើម្បី​លាង​សម្អាត​តំបន់​ជុំវិញ​ប្រដាប់ភេទ​របស់​ពួកគេ មិនត្រូវ​លាង​ខាងក្នុង​ប្រដាប់ភេទ​នោះទេ ហើយ​គួរ​លាង​វា​ជា​រៀងរាល់ថ្ងៃ​៕ ​