ថែរក្សា​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ កុំ​លេង​ឲ្យ​សោះ​រឿង​ទាំង​៧​យ៉ាងនេះ​

សុខភាព
0
448
[wai id="5"]
​នៅពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​គ្រប់រូប​មិន​ត្រឹមតែ​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព ចំណីអាហារ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​មិន​ឲ្យ​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ​។​មាន​ទង្វើ ៧​យ៉ាង ដែល​មិនគួរ​មើលរំលង​ដើម្បី​អាច​ធានា​ទាំង​សុវត្ថិភាព​ម្តាយ​និង​កូន​។​

១. ត្រាំ​ខ្លួន​ក្នុង​អាងទឹក​ក្តៅ​ឬ​ទៅ​កន្លែង​ស្ទី​ម​សូ​ណា​


[wai id="7"]
​កម្តៅ​ក្តៅ​ខ្លាំង នៅក្នុង​អាងទឹក​ឬ​កន្លែង​ស្ទី​ម​សូ​ណា អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​វា​មិនល្អ​សម្រាប់​គភ៌​ឡើយ ព្រោះ​សូម្បីតែ​នៅក្នុង​ផ្ទៃ ក៏​កូន​របស់​អ្នក​អាច​រង​ផលប៉ះពាល់​ពី​សីតុណ្ហភាព​បានដែរ​។ ជាពិសេស​កម្តៅ​ខ្លាំងពេក អាច​បណ្តាល​ឲ្យ​ជះ​ផល​អាក្រក់​ដល់​ខួរក្បាល​និង​ខួរឆ្អឹងខ្នង​របស់​ក្មេង​ទៅ​ថ្ងៃមុខ​។​
​អ្វីដែល​អ្នក​គួរ​ធ្វើ​៖
•​ ​មិនត្រូវ​ឲ្យ​រាងកាយ​ត្រូវ​កម្តៅ​លើស​កម្រិត ហើយ​កុំ​ត្រាំ​ខ្លួន​ជាមួយនឹង​ទឹក​ក្តៅ​លើសពី​១០​នាទី​ឲ្យ​សោះ​។​
•​ ​ងូតទឹក​ដែលមាន​កម្រិត​សីតុណ្ហភាព​ដូចគ្នា​ជាមួយនឹង​រាងកាយ​របស់​អ្នក​។​
•​ ​អាច​សួរនាំ​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​ឲ្យ​ច្បាស់​ថា តើ​អ្នក​អាច​ចំណាយពេល​បាន​ប៉ុន្មាន សម្រាប់​ស្ទី​ម​សូ​ណា​ឲ្យ​ស័ក្តិសម​ទៅនឹង​សុខភាព​របស់ខ្លួន​។​

២. ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​


​ប្រសិនបើ​អ្នក​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ស្ករ​ច្រើនពេក ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ នោះ​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​ការសិក្សា​រៀនសូត្រ​និង​ការចងចាំ​របស់​កូន​នាពេល​អនាគត​។​
​អ្វីដែល​អ្នក​គួរ​ធ្វើ​៖
•​ ​ញ៉ាំ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ជំនួស​ឲ្យ​អាហារ​ផ្អែម​។​
•​ ​កាត់បន្ថយ​ភេសជ្ជៈ​ដែលមាន​ជាតិ​សូ​ដា​ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។​

៣. ឈ្លោះប្រកែក​គ្នា​


​ការឈ្លោះប្រកែក​គ្នា អាចធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ តប់ប្រមល់ និង​បាក់​ទឹកចិត្ត ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​គភ៌ ជាពិសេស​ប្រព័ន្ធ​ការពារ​ភាពស៊ាំ និង​ខួរក្បាល​តែម្តង​។​
​អ្វីដែល​អ្នក​គួរ​ធ្វើ​៖
•​ ​សម្រាក​ឲ្យ​បាន​ច្រើន​
•​ ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​
•​ ​ធ្វើ​សមាធិ តាំងចិត្ត​ឲ្យ​ស្ងប់​
•​ ​ដើរ​លំហែ​អារម្មណ៍ ចេញ​ស្រូបយក​ខ្យល់អាកាស​ស្រស់ស្រាយ​។​

៤. យំ​


​កា​រយំ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ជា​រឿង​ទូទៅ ព្រោះ​ខណៈ​នេះ​អារម្មណ៍​របស់​អ្នកនឹង​មានការ​ប្រែប្រួល​ឆាប់​ខឹង​ឆេវឆាវ​ជាង​មុន​។ យ៉ាងណាមិញ បើ​សង្កេតឃើញថា​ខ្លួនឯង មិន​ឃ្លាន​អ្វី​ទាល់តែសោះ ហើយ​ចេះតែមាន​អារម្មណ៍​ថា​សោកសៅ ឬ​គេង​ច្រើន​ជ្រុល និង​លែង​ចង់​ធ្វើ​អ្វី​ផ្សេងៗ​ទៀត វា​អាចជា​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​បង្ក​ទៅជា​បញ្ហា​ធ្ងន់ធ្ងរ​ដោយ​មិនដឹង​ខ្លួន​។​
​អ្វីដែល​អ្នក​គួរ​ធ្វើ​៖
•​ ​បើ​ករណីនេះ​កើតឡើង​លើសពី​២​សប្តាហ៍ អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទាន់ពេលវេលា​។​
•​ ​ស្វែងរក​ដៃគូ​សម្រាប់​លើកទឹកចិត្ត និង​ព្យាយាម​និយាយ​លេង​ជាមួយ​អ្នក​មានកូន​ឬ​អ្នកមាន​ផ្ទៃពោះ​ឯទៀត​។​
ពាណិជ្ជកម្ម

៥. ពិបាក​គេង​


​តាម​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា មាន​ស្ត្រី​ពោះធំ​ដល់​ទៅ ៧៨% ដែល​ជួប​បញ្ហា​គេង​ពុំ​លក់​។ អាកា​រៈ​បែបនេះ បានធ្វើ​ឲ្យ​អារម្មណ៍មិនល្អ​និង​វិលមុខ​ចង់​ក្អួត​។ សម្រាប់​ស្ត្រី​ដែល​គេង​បាន​តិចជាង ៦​ម៉ោង​ក្នុង​មួយ​យប់ អាចធ្វើ​ឲ្យ​ការ​សម្រាល​មាន​រយៈពេល​យូរ​ជាង​ធម្មតា​។​
​អ្វីដែល​អ្នក​គួរ​ធ្វើ​៖
•​ ​រៀបចំ​ម៉ោង​ចូល​គេង​ឲ្យ​បាន​ត្រឹមត្រូវ​សាជាថ្មី​
•​ ​ព្យាយាម​ហាត់ប្រាណ​ឲ្យ​បាន​ហាង​ហោចណាស់ ៣០​នាទី ក្នុង​មួយថ្ងៃ​
•​ ​បើ​គេង​មិន​លក់​ទេ កុំ​បង្ខំ​ខ្លួនឯង​ខ្លាំងពេក អាច​ចំណាយពេល​អាន​សៀវភៅ​ល្អៗ ប៉ុន្តែ​កុំ​អាន​យូរពេក​
•​ ​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ដឹង​ពី​ទីតាំង​សមរម្យ​សម្រាប់​គេង​។​

៦. មិនសូវ​បញ្ចេញ​សកម្មភាព​និង​ញ៉ាំ​ច្រើន​លើស​កម្រិត​


​ការឡើង​ទម្ងន់​ខ្លាំងពេក​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​គភ៌ ហើយ​សម្រាប់​អ្នក​ម្តាយ​វិញ ក៏​ពិបាក​នឹង​រក្សា​ទម្ងន់​ដែរ​។​
​អ្វីដែល​អ្នក​គួរ​ធ្វើ​៖
•​ ​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​អ្នកមាន​ផ្ទៃពោះ ត្រូវ​ឆ្លៀតពេល​ហាត់ប្រាណ​យ៉ាងហោចណាស់​ឲ្យ​បាន​៣០​នា​តី​ក្នុង​មួយថ្ងៃ​។​
•​ ​កុំ​ភ្លេច​ចេញ​ដើរទៅ​ខាងក្រៅ​ខ្លះ ដើម្បី​រក្សា​រាង​ឲ្យ​ស្អាត​បានយូរ ជាពិសេស​បាន​ឲ្យ​ខួរក្បាល​ស្រូបយក​ខ្យល់​អុកស៊ីហ្សែន​ផងដែរ​។​
•​ ​គ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។ មិនគួរ​ញ៉ាំ​លើសពី ២០០០ កាឡូរី​ក្នុង​មួយថ្ងៃ សម្រាប់​៦​ខែ​ដំបូង​។ ក្រៅពីនេះ​សម្រាប់​ខែ​បន្តបន្ទាប់ អ្នក​អាច​បន្ថែម ២០០ កាឡូរី​ទៀត​ជាប្រចាំ​។​

៧. ផឹក​កាហ្វេ​លើស​កម្រិត​


​រាល់​ពេលដែល​អ្នក​ផឹក​កាហ្វេ ត្រូវ​ចាំ​ថា ជាតិ​កាហ្វេ​អ៊ី​ន នឹង​ចូល​ទៅដល់​សុក​និង​ចរន្តឈាម​របស់​គភ៌​ក្នុង​ផ្ទៃ​។ ជាទូទៅ​បើ​អ្នក​ផឹក​កាហ្វេ​ចាប់ពី ៨​កែវ​ឬ​លើសពីនេះ អត្រា​ធ្វើ​ឲ្យ​ទារក​ស្លាប់​គឺ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​។​
​អ្វីដែល​អ្នក​គួរ​ធ្វើ​៖
•​ ​គួរ​ញ៉ាំ​អាហារ​ឬ​ផឹក​ភេសជ្ជៈ​ណា​ដែលមាន​ជីវជាតិ​បំប៉ន ជំនួស​ឲ្យ​កាហ្វេ​។ បើ​អ្នក​មិនអាច​ខ្វះ​កាហ្វេ​បាន អាច​ផឹក​ត្រឹម​១-២​កែវ​ក្នុង​មួយថ្ងៃ​។​
​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ គ្រាន់តែ​ផ្នែក​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ប៉ុន្តែ​នៅមាន​ទម្លាប់​មួយចំនួនទៀត ដែល​អ្នក​មិនគួរ​ធ្វេសប្រហែស ឬ​អាច​សាកសួរ​ព័ត៌មាន​ពី​វេជ្ជបណ្ឌិត​ជំនាញ​នូវ​អ្វី​ផ្សេងទៀត​ដែល​គួរ​ជៀសវាង ដើម្បី​អាច​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ពេញលេញ​ទាំង​ម្តាយ​និង​កូន​៕
[wai id="6"]