នាវាចម្បាំង​រុស្ស៊ី​កំពុង​តាមដាន​សកម្មភាព​នាវាចម្បាំង​អាមេរិក នៅក្នុង​សមុទ្រ​ខ្មៅ​យ៉ាង​យកចិត្តទុកដាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
307
(​ទីក្រុង​មូ​ស្គូ​)៖ សារព័ត៌មាន​ស្ពុ​ត​និក​រុស្ស៊ី​នៅ​ថ្ងៃទី​២២ មករា​នេះ​បាន​ឲ្យ​ដឹងថា នាវាចម្បាំង​រុស្ស៊ី​ដែល​ត្រូវ​បញ្ជូនទៅ​តាមដាន​នាវា​អាមេរិក​នាពេលនេះ កំពុងតែធ្វើការ​ឃ្លាំមើល​សកម្មភាព​នាវាចម្បាំង​អាមេរិក​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​ ​យោងតាម​កង​កិ​ម្លាំ​ង​រុស្ស៊ី​បានប្រកាសថា ក្រុម​នាវា​ហែហម​របស់​កង​នាវាចម្បាំង​បាល់​ទិច​បាននិងកំពុង​តែ​ឃ្លាំមើល​សកម្មភាព​នាវាចម្បាំង​អាមេរិក ២​គ្រឿង​យ៉ាង​យកចិត្តទុកដាក់​។​ ​យោងតាម​សេចក្តីថ្លែងការណ៍ នាវាចម្បាំង Boykiy និង Soobrazitelny ត្រូវបាន​បញ្ជូន​ដេញតាម​នាវាចម្បាំង​ប្រភេទ​អា​ឡេ​បឺ​ខ្លាស់​អាមេរិក គឺ​នាវា USS Porter និង​នាវាចម្បាំង USS Gravely នៅក្នុង​សមុទ្រ​បាល់​ទិច​។​ ​វិទ្យុ​អឺរ៉ុប​សេរី Radio Free Europe បាន​ចាញ​ផ្សាយ​កាលពី​ថ្ងៃទី​២១ មករា​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង USS Donald Cook ដំណើរ​ទៅកាន់​សមុទ្រ​ខ្មៅ ដើម្បី​ធ្វើ​ប្រតិបត្តិការ​សន្តិសុខ​ដែនសមុទ្រ និង​បង្កើន​ស្ថេរភាព​ដែនសមុទ្រ​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ នៅក្នុង​តំបន់​។​ ​ការបញ្ជូន​នាវាចម្បាំង​ទាំងនេះ​ទៅកាន់​សមុទ្រ​ខ្មៅ ត្រូវបាន​វិទ្យុ​អឺរ៉ុប​សេរី​ពិ​ពណ​នា​ថា បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​នៅក្នុង​តំបន់ ក្រោយ​រុស្ស៊ី​បើ​ការបាញ់ប្រហារ​ទៅលើ​ទូក​ចម្បាំង​អ៊ុយ​ក្រែ​ន និង​ឃាត់ខ្លួន​ក្រុម​នាវិក​អ៊ុយ​ក្រែ​ន​។​ ​ភាព​តានតឹងរ​វា​រុស្ស៊ី និង​បណ្តា​ប្រទេស​លោកខាងលិច បាន​កើនឡើង​ក្រោយ​ការ​ស៊ីដាច់​តំបន់​គ្រី​មា​ពី​សំណាក់​រុស្ស៊ី ដែល​បាន​គាំទ្រ និង​បញ្ជូនទាហាន​ទៅ​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ដើម្បី​ផ្តាច់​ទឹកដី​។ ប្រឈម​ទៅនឹង​ការឡើង​កម្តៅ ក្រោយ​រុស្ស៊ី​តម្លើង​សាច់ដុំ​ដាក់​អ៊ុយ​ក្រែ​ន​កាលពី​ថ្មីៗ​នេះ អង្គការ​ណា​តូ​បាន​ផ្គុំ​កម្លាំង​របស់ខ្លួន ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដើម្បី​បញ្ជូន​សារ​ព្រមាន​ទៅកាន់​ទីក្រុង​មូ​ស្គូ ការ​លេប​ត្របាក់​ទឹកដី​សម្ព័ន្ធមិត្ត​របស់ខ្លួន នឹងត្រូវ​ជួប​ជាមួយនឹង​កម្លាំងយោធា​ដ៏​ខ្លាំងក្លា​។​ ​កាលពីពេល​ថ្មីៗ​ស្រឡាង​នេះ មន្ត្រី​កំពូល​រុស្ស៊ី​បាន​ព្រមាន​ថា អ៊ុយ​ក្រែ​ន​អាច​នឹង​រលាយបាត់​រូប ដោយសារតែ​សកម្មភាព​របស់ខ្លួន ជា​លទ្ធផល​នៃ​ការដួលរលំ​រលាយ​នៃ​សហភាពសូវៀត​៕