កាណាដា​រំពឹងថា សហរដ្ឋអាមេរិក​នឹង​ស្នើ​ឲ្យ​ធ្វើ​ប​ត្យា​ប័ណ្ណ​មន្ត្រី​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ហួ​វេ​ឆាប់ៗ​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
221
​សារព័ត៌មាន CNN នៅ​ថ្ងៃទី​២៣ មករា​នេះ សហរដ្ឋអាមេរិក​នឹង​ស្នើ​ឲ្យ​មានការ​ធ្វើ​ប​ត្យា​ប័ណ្ណ​មន្ត្រី​ហិរញ្ញវត្ថុ​ប្រធាន​ក្រុមហ៊ុន​ហួ​រវេ​ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​រដ្ឋាភិបាល​កាណាដា​។​ ​លោក David MacNaughton ដែលជា​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ទូរទស្សន៍ CNN កាលពី​ថ្ងៃ​ចន្ទ​ថា «​ខ្ញុំ​ត្រូវបាន​ប្រាប់ថា ក្រសួងយុត្តិធម៌​អាមេរិក​នឹង​បន្តធ្វើ​រឿងនេះ​»​។ ​អ្នកស្រី​ម៉េង វ៉ាន់​ចូ​វ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំមុន នៅក្នុង​ទឹកដី​កាណាដា ចំពេល​ដែលមាន​ភាព​តានតឹង​រវាង​ចិន និង​សហរដ្ឋអាមេរិក​បន្ត​តានតឹង​នឹង​គ្នា ក្នុង​សំណុំរឿង​សង្គ្រាម​ពាណិជ្ជកម្ម និង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​តម្លើង​ស​សៃ​ក វ៉ាងទី​ផ្តាច់មុខ​លើ​តំបន់​អន្តរជាតិ​។​ ​ចាប់តាំងពី​ការចាប់ខ្លួន​អ្នកស្រី​ម៉េង ជនជាតិ​កាណាដា ២​រូប​ត្រូវបាន​ចាប់ខ្លួន និង​ម្នាក់ទៀត​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​។ អ្នកវិភាគ​ថា ទង្វើ​របស់​ចិន​ធ្វើឡើង​ដើម្បី​ជាការ​សងសឹក​ទៅនឹង​កាណាដា​៕