មេដឹកនាំ វ៉េ​ណា​ហ្ស៊ុ​យ​អេ​ឡា ពេលនេះ​កំពុង​ភ័យ​ស្លន់ស្លោ​ទៅនឹង​ការធ្វើ​បដិវត្តន៍​ដោយ​យោធា​

ព្រឹត្តិការណ៍ថ្មីៗ
0
246
​វ៉េ​ណា​ហ្ស៊ុ​យ​អេ​ឡា​ប្រឈម​ទៅនឹង​ភាពចលាចល​ដ៏​ខ្លាំងក្លា កាលពី​ថ្ងៃ​ចន្ទ នៅពេល​ដែលមាន​ទាហាន​មួយក្រុម​តូច ដែល​បាន​អះអាងថា​គឺជា​សមាជិក​កងកម្លាំង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា បាន​ព្យាយាម​ក្រោកឈរ​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ និង​បាន​បង្ក​ឲ្យ​មាន​បាតុកម្មហិង្សា​នៅតាម​ដងផ្លូវ នាទី​ក្រុង​កា​រ៉ា​កាស​។​ ​បុរស​ម្នាក់​ដែល​បានកំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា​ជា​ពល​បាល Wandres Figueroa បាន​ដឹកនាំ​មនុស្ស​មួយក្រុម​ដែលមាន​ស្លៀកពាក់​ឯកសណ្ធាន​នៅក្នុង​ទីស្នាក់ការ​អង្គភាព​សន្តិសុខ​ពិសេស នៅវេលា​ម៉ោង​ប្រហែល ២:៥០​នាទី​ព្រឹក​(​ម៉ោង​ក្នុងស្រុក​)​។ នៅក្នុង​វីដេអូ​នោះ លោក Figueroa បាន​និយាយ​ទៅកាន់​កាមេរ៉ា និង​បាន​អំពាវនាវ​ដល់​ប្រជាជន​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ឲ្យ​ចុះ​ដើរ​តាម​ដងផ្លូវ​។ ក្រុមអ្នកតវ៉ា​មួយចំនួន​បាន​លេចខ្លួន​នៅលើ​ដងផ្លូវ​តូចៗ ប៉ុន្តែ​ត្រូវបាន​ទប់ស្កាត់​ដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា លោក Vladimir Padrino បាន​និយាយថា ក្រុម​អ្នក​វាយប្រហារ​ចំនួន​តូច​ត្រូវបាន​ឃុំខ្លួន​។ រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា ក្រុម​នេះ​បាន​លួច​យក​យាន​យោធា​ចំនួន​ពីរ​គ្រឿង និង​ចាប់ជំរិត​មនុស្ស ៤​នាក់​ហើយ​ថា ច្បាប់​នឹង​អនុវត្តន៍​ទៅលើ​បុគ្គល​ទាំងនោះ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ មុន​ការអំពាវនាវ​ឲ្យ​មាន​ការតវ៉ា​មួយ ដែល​ធ្វើឡើង​ដោយ​សភាជាតិ ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង ដែល​បាន​និយាយថា ខ្លួន​មិន​ទទួលស្គាល់​អណ្ណ​ត្តិ​ទី​ពីរ​របស់​ម៉ា​ឌូ​រ៉ូ​នោះទេ ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ទៀតផង ដើម្បី​ឲ្យ​មានដំណើរ​ការបោះឆ្នោត​សារជាថ្មី​។​ ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា នឹង​ទទួលស្គាល់​មេដឹកនាំ​គណបក្សប្រឆាំង​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប្រទេស​នេះ ស្រប​ពេលដែល​គណបក្ស​ប្រឆាំង​បាន​ហៅ​ការឡើង​កាន់តំណែង​រប​ស់​ម៉ា​ឌូ​រ៉ូ​ថា​ជាការ​កាន់តំណែង​ដោយ​ខុសច្បាប់​៕ ​