ឥណ្ឌា​អភិវឌ្ឍន៍​អាវុធ​ឡាស៊ែរ ដើម្បី​បង្កើន​សមត្ថភាព​វាយប្រហារ​ដល់​យន្តហោះ​ចម្បាំង​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
309
​ឧបករណ៍​រចនា​ឡាស៊ែរ គឺជា​ប្រព័ន្ធ​កំណត់​ទិសដៅ​ឡាស៊ែរ​ដ៏​ទំនើប ដែល​ប្រើ​ដោយ​យោធា​។ ក្រុមហ៊ុន​អា​មេ​រិច Lockheed Martin បាននិងកំពុង​បង្កើត​ប្រព័ន្ធ​ឡាស៊ែរ​ដែលមាន​តម្លៃថោក ដែល​នឹងត្រូវ​បានបង្ហាញ​នៅលើ​យន្ដហោះ​ចម្បាំង​មួយ នៅ​ឆ្នាំ ២០២១ ។ យោងតាម​ប្រភពព័ត៌មាន​របស់​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បាន​និយាយថា​ឧបករណ៍​ច្នៃ​ឡាស៊ែរ​របស់​ពួកគេ​មាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ច្បាស់លាស់​។​ ​អង្គការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ការពារជាតិ​ឥណ្ឌា (DRDO) បាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ទំនើប​ចុងក្រោយ​បំផុត បន្ទាប់ពី​ប្រព័ន្ធ​អាវុធ​កំណត់​គោលដៅ​នៅលើ​ពិភពលោក ត្រូវបាន​ពង្រឹងសមត្ថភាព​នៅ​គ្រប់​ស្ថានភាព​អាកាសធាតុ​។ យន្តហោះ​ចម្បាំង Tejas របស់​ឥណ្ឌា​ត្រូវបាន​គេ​ជឿ​ង​ថា​នឹងមាន​សមត្ថភាព​កាន់តែខ្លាំង​។​ ​មន្ត្រី​ដែលជា​ប់​ពាកព័ន្ធ​ទៅនឹង​គម្រោង​នេះ​បាន​ប្រាប់​សារព័ត៌មាន Defence News ថា «​ឧបករណ៍​រចនា​ឡាស៊ែរ គឺជា​ប្រព័ន្ធ​កំណត់​គោលដៅ​ដោយ​ចាប់​សញ្ញា ដែល​ត្រូវបាន​ប្រើ​លើ​យន្តហោះ​ចម្បាំង និង​ផ្តល់នូវ​អនុភាព​នៅក្នុង​លក្ខ​ណ្ឌ​ហោះហើរ​ល្អ​»​។​ ​យន្ដហោះ​ចម្បាំង​បាំ​រាំង Rafale ទំនងជា​ត្រូវបាន​បញ្ចូល​ទៅក្នុង​កងទ័ពអាកាសរ​បស់​ឥណ្ឌា នៅ​ខែកញ្ញា​ឆ្នាំនេះ ដែល​នឹង​ត្រូវបាន​បំពាក់​ជាមួយ​ឧបករណ៍​រចនា​ឡាស៊ែរ ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន THALES​។ វា​អាច​កំណត់​គោលដៅ​បាន​ច្បាស់ ក្នុង​ចម្ងាយ​ជាច្រើន​ម៉ែត្រ​៕ ​