ផ្សារ​ទំនើប AEON 3 កំពុង​ដាក់​គោលដៅ​នៅ​កម្ពុជា​ក្នុងការ​បង្កើន​ប្រាក់ចំណូល​កើន​រហូតដល់ ១​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍ថ្មីៗ
0
1279
[wai id="8"]


[wai id="7"]
​គម្រោង​នៃ​ការសាងសង់​ផ្សារ​ទំនើប អ៊ី​អន ៣ (AEON Mall 3) ដែលមាន​ទីតាំង​ស្ថិតនៅ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ​តំបន់​ដី ៦០ ម៉ែត្រ ក្នុង​តំបន់​អភិវឌ្ឍ​ទីក្រុង​រណប ING City ដែលមាន លើ​ផ្ទៃដី​ជាង​១៨ ហិកតា និង​គ្រោង​ទុន​ចំណាយ​ដល់​ទៅ ៣០០ លាន​ដុល្លារ​អាមេរិក ។​

​ក្រុមហ៊ុន​ផ្សារ​ទំនើប AEON របស់​ជប៉ុន បានបង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន ទាក់ទង​នឹង​វត្តមាន​របស់​ផ្សារ​ទំនើប AEON 3 ដែល​កំពុង​សាងសង់​នៅ​កម្ពុជា ថា​នឹង​ចាប់យក​ចំណែក​ទីផ្សារ​ដ៏​ធំ​សម្បើម​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជំរុញ​គោលដៅ​ប្រាក់ចំណូល របស់​ក្រុមហ៊ុន ដែល​រំពឹងថា នឹង​កើន​ដល់​១​ពាន់​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ឆ្នាំ​២០២៥​ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន​southeastasiaglobe ។​
ពាណិជ្ជកម្ម

​បច្ចុប្បន្ននេះ តំបន់​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ឬ​ហៅថា ផ្លូវ ៦០ ម៉ែត្រ កំពុង​ក្លាយជា​តំបន់​មាន​សក្តានុពល​ខ្ពស់​ដែល​បាន​ឆក់​ស្រូប​នូវ​ការវិនិយោគ​ធំៗ​ពី​សំណាក់​អ្នក​វិនិយោគិន​ក្នុងស្រុក និង​បរទេស ។ ដូច្នេះហើយ​អ្នកជំនាញ​មើលឃើញថា​តំបន់​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដ៏​រស់​រវើក​មួយនា​រយៈ​ពេល ៥ ឆ្នាំ​ខាងមុខ ដោយ​បច្ចុប្បន្ន​តំបន់​នេះ​មាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ជាច្រើន រួមទាំង​សំណង់​លំនៅឋាន​ប្រណីតៗ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សូន​កម្សាន្ត ក៏​សាលា​ខ្នាត​អន្តរជាតិ កំពុងដំណើរការ​សាងសង់​ជា​បន្តបន្ទាប់ ។​
​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី ៣​នៅ​កម្ពុជា បាន​ក្លាយជា​គម្រោង​ធំ​មួយ នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ពង្រីក​សក្តានុពល​នៅក្នុង​តំបន់ ហើយ​វា​បាន​ចូលរួមចំណែក​ដល់​ការពង្រីក​ចំណូល​នៅក្រៅ​ប្រទេស​របស់ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ ដែល​គ្រោង​នឹង​បង្កើន​ប្រាក់ចំណូល​ប្រតិបត្តិការ​របស់ខ្លួន​ពី ៥៨០​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១៩ ឲ្យ​កើន​ដល់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០២៥ ពោលគឺ ពង្រីក​ប្រាក់ចំណូល​ពី​អាជីវកម្ម​ក្រៅប្រទេស​ឲ្យ​កើន​ពី ១២% ទៅ ៣៥%​។​

​គួរបញ្ជាក់​ដែ​ថា ក្រុមហ៊ុន​វិស្វកម្ម ហ៊ីយ៉ាន់ដាយ ត្រូវបាន​គេ​អញ្ជើញ​ឱ្យ​ដេញថ្លៃ ហើយ​ទីបំផុត​ត្រូវបាន​ជ្រើសរើស​ជា អ្នកម៉ៅការ​សម្រាប់​គម្រោង​សាងសង់​ផ្សារ​អ៊ី​អន​ម៉​ល​ទី​៣ ។ មន្ត្រី​ក្នុង​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ​បាន​និយាយថា ក្រុមហ៊ុន​វិស្វកម្ម របស់ខ្លួន បានទទួល​សិទ្ធ​លើ​គម្រោង “ អ៊ី​អន​ម៉​ល​” ដែលជា​ផ្សារ​ចែកចាយ​ដ៏​ធំជាងគេ​មួយ របស់​ជប៉ុន ជា​មជ្ឈមណ្ឌល​លក់ ទំនិញ​ជាង ២០០ កន្លែង​នៅ​ជុំវិញ​ពិភពលោក​។ គម្រោង Aeon Mall 3 នេះ​គឺ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​លក់ទំនិញ​កំពស់ ៥ ជាន់​និង​កន្លែង​ចត​រថយន្ត​នៅ​ខាងក្រៅ មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។ ជាពិសេស​ទីតាំង​នេះ​មាន​ទំហំ ១៧០,០០០ ម៉ែត្រការ៉េ​ដែលជា​ផ្សារ​ធំជាងគេ​បង្អស់​ក្នុងចំណោម​ផ្សារ​ទំនើប​អ៉ី​អន​ទាំង ៣ នៅ​កម្ពុជា​។ រយៈពេល​សាងសង់​គឺ​ប្រហែល ២៧ ខែ បន្ទាប់ពី​ចាប់ផ្តើម​សាងសង់​៕


[wai id="5"]