សហរដ្ឋអាមេរិក​ប្រកាស​ធ្វើការ​ឆ្លើយ​ទៅលើ​រដ្ឋាភិបាល​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ក្នុងករណី​ណា​ដែល​ហ៊ាន​ប៉ះពាល់​មកលើ​មន្ត្រី​របស់ខ្លួន និង​សភា​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

ព្រឹត្តិការណ៍ថ្មីៗ
0
296
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ច​ន បុល​ថុ​ន​បាន​ព្រមាន​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ថា ការ​គម្រាមកំហែង​ណាមួយ​ប្រឆាំង​មកលើ​មន្ត្រី​ការ​ការទូត​អាមេរិក ឬ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido នឹងត្រូវ​ជួប​ជាមួយ​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​វិញ​។​ ​លោក​បុ​ថុ​ន​បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​បំ​ផិត​បំភ័យ​បែបនេះ គឺជា​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​ទៅលើ​ច្បាប់​។​ ​ការព្រមាន​បែបនេះ​ពី​សំណាក់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​ច​ន បុល​ថុ​ន​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​បានទទួល​ស្គាល់​មេដឹកនាំ​គណបក្សប្រឆាំង​ជា​ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស​នេះ​។ បណ្តា​ប្រទេស​ទាំង​នោះបាន​ចោទប្រកាន់​លោក​ម៉ា​ឌូ​រ៉ូ​ថា បាន​លួច​បន្លំ​សន្លឹកឆ្នោត​។ កាសែត The New York Times បាន​សរសេរ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា ប្រធានាធិបតី​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បច្ចុប្បន្ននេះ បើតាម​ការស្ទង់មតិ ទទួលបាន​ការគាំទ្រ​ត្រឹមតែ ២០​ភាគរយ​ប៉ុណ្ណោះ​។ ​ស្ថានការណ៍​ប្រទេស​នេះ បច្ចុប្បន្ននេះ​បាន​ឡើងក​ម្តៅ​កាន់តែខ្លាំង ខណៈដែល​គណបក្សប្រឆាំង​កំពុង​បង្កើត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​ទម្លាក់​ប្រធានាធិបតី​ប្រទេស​នេះ​។ គណបក្សប្រឆាំង​បានប្រកាស​ឲ្យ​មានការ​ធ្វើបាតុកម្ម​នៅ​ទូទាំងប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ប្រទេស​នេះ​។​ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ មន្ត្រី​តំណាង​យោធា​ជាន់ខ្ពស់​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ប្រចាំ​សហរដ្ឋអាមេរិក លោក Col Jose Luis Silva ដែល​បាន​ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា បាន​និយាយថា លោក​ទទួលស្គាល់​លោក ជាន់​ហ្កៃ​ដូ ជា​ប្រជា​នា​ធិបតី​។ ការលើកឡើង​បែបនេះហើយ ជាហេតុ​នាំ​ឲ្យ​លោ​កច​ន បុល​ថុ​ន​ប្រកាស​ប្រឆាំង​ទៅនឹង​គ្រប់​ទម្រង់​ទាំង​អស់នៃ​អំពើហិង្សា និង​ការ​បំ​ផិត​បំភ័យ​។​ ​កាលពី​ថ្ងៃ​សៅរ៍ មាន​បណ្តា​ប្រទេស​ជាច្រើន​ដែល​ចេញមុខ​គាំទ្រ​ដល់​គណបក្សប្រឆាំង​ពេញទំហឹង ក្នុងនោះ​មានដូចជា​៖ បារាំង អាល្លឺម៉ង់ អង់គ្លេស អេ​ស្ប៉ា​ញ និង​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន​ផ្សេងទៀត​។ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្តី លោក​ម៉ា​ឌូ​រ៉ូ បាន​និយាយថា ប្រទេស​របស់លោក​មិនមាន​ចំណង​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោកខាងលិច​នោះទេ​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​ប្រជុំជួរ​ទាហាន​ធ្វើ​សមយុទ្ធ​យោធា​មួយ ដើម្បី​បង្រួបបង្រួម​កម្លាំង​ត្រៀម​ទប់ទល់​ទៅនឹង​អ្វីដែល​លោក​ហៅថា គឺជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។​ ​ចំពោះ​ប្រទេស​ដែល​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​វិញ​មានដូចជា​ចិន រុស្ស៊ី ម៉ិ​ក​ស៊ិ​ក និង​ទួរគី​។ ផ្ទុយ​ពីនេះ បណ្តា​ប្រទេស​អាមេរិក​ឡាទីន​លើស ១២​ប្រទេស​ដែល​គាំទ្រ​ប្រធាន​គណបក្សប្រឆាំង​ជា​ប្រធានាធិបតី ហើយ​ការ​ណា​ដា​បាន​រាំងខ្ទប់​លោក​ម៉ា​ឌូ​រ៉ូ​ជា​ប្រធានាធិបតី​។ នៅ​ថ្ងៃ​ចន្ទ​ទី​២៨​នេះ អ៊ីស្រាអែល​ទើបបាន​ប្រកាស​ទទួលស្គាល់​ប្រធាន​គណបក្សប្រឆាំង​ជា​ប្រធានាធិបតី​ស្របច្បាប់​។​ ​មូល​ហេតុដែល​ប្រធានាធិបតី​វ៉ែ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មិនមាន​ប្រជាប្រិយភាព គឺ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច អតិផរណា និង​កង្វះខាត​នូវ​សារៈសំខាន់​នៅ​មូលដ្ឋាន ដែល​ញ៉ាំង​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។ រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០១៩​នេះ អតិផរណា​ប្រទេស​នេះ​ឡើងដល់ ១០​លាន​ភាគរយ​។ ប្រធានាធិបតី​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ប្រឈម​ទៅនឹង​ការប្រឆាំង​ផ្ទៃក្នុង និង​ការរិះគន់​ពី​សំណាក់​អន្តរជាតិ​ដោយសា​តែ​ការរំលោភ​សិទ្ធមនុស្ស និង​បញ្ហា​សេដ្ឋកិច្ច​។​ ​លោក​ម៉ា​ឌូ​រ៉ូ​បាន​ជាប់ឆ្នោត​សាជាថ្មី​នៅក្នុង​អណ្ត​ត្តិ​ថ្មី​របស់លោក​កាលពីពេល​ថ្មីៗ​នេះ ដោយ​ការបោះឆ្នោត​នេះ​ត្រូវបាន​គេ​មើលឃើញថា គឺមាន​ភាពចម្រូងចម្រាស់​យ៉ាងខ្លាំង ដោយសារតែ​បេក្ខជន​មកពី​គណបក្សប្រឆាំង​ត្រូវបាន​រារាំង ដោយសារ​និរទ្ទេស​ខ្លួន និង​ត្រូវ​ចាប់​ដាក់​ពន្ធ​ធនាគារ​។ ចៅក្រម​តុលាការ​កំពូល លោក Christian Zerpa បាន​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ​នៅក្នុង​ខែមករា​នេះ ដោយបាន​និយាយប្រាប់​អ្នកកាសែត​ថា ការបោះឆ្នោត​នៅ​ប្រទេស​នេះ គឺ​មិន​ស៊េរី និង​មិន​យុត្តិធម៌​ឡើយ​៕ ​