ពូ​ទីន​ចូលរួម​ជាមួយ​លោក​ត្រាំ​ក្នុងការ​អ​ញ្ចើ​ញ​គីម ចុង​អ៊ុន​ឲ្យ​ចូលរួម​ជំនួប​កំពូល​

ព្រឹត្តិការណ៍ថ្មីៗ
0
266
​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ចូលរួម​ជាមួយ​លោក​ត្រាំ ក្នុងការ​អ​ញ្ចើ​ញ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ចុង​អ៊ុន​ឲ្យ​ចូលជួប​ជាមួយ​លោក ទោះបីជា​កាលបរិច្ឆេត​ពិត​ប្រាកដ​មិនទាន់​ត្រូវបាន​រៀបចំឡើង​ក៏ដោយ​។ នេះ​បើតាម​ក្រុមមន្ត្រី ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​30 មករា​នេះ​។​ ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Igor Morgulov បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ដំណើរ​ទស្សនកិច្ចរ​វា​ង​លោកពូ​ទីន និង​លោក​ត្រាំ គឺ​ស្ថិតនៅក្នុង​របៀប​វីរៈ រីឯ​កិច្ចប្រជុំ​រវាង​លោក​ត្រាំ និង​លោក​ចុង​អ៊ុន​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ណាមួយ​ក្នុង​ខែកុម្ភៈ​។​ ​សូម​រំឭកថា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ចុង​អ៊ុន និង​លោក​ត្រាំ​បាន​ជួបគ្នា​ម្តង​រួចមកហើយ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​។ ជំនួប​កំពូល​រវាង​អ្នក​ទាំងពីរ​កាលនោះ​បាន​ធ្វើឡើង​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ការបញ្ឈប់​សមយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ​។ យា់ង​ណាក៏ដោយ មកទល់ពេលនេះ កូរ៉េខាងជើង​មិនទាន់បាន​កម្ទេច​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​អស់​ទេ ម្ល៉ោះហើយ​ជាហេតុ​នាំ​ឲ្យ​មានការ​ប្រជុំគ្នា​សារជាថ្មី​ម្តងទៀត ដើម្បី​ឈានទៅរក​សន្តិភាព​ពេញលេញ​នៅ​ឧបទ្វីប​កូរ៉េ​៕​