កំពូល​រថក្រោះ​ខ្លាំងៗ​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍ថ្មីៗ
0
1069
​រុស្ស៊ី​ត្រូវបាន​មនុស្ស​មួយចំនួន​ឲ្យ​លើកឡើងថា ជា​ប្រទេស​ខ្លាំង​ខាង​កងទ័ព​ថ្មើរ​ជើងគោ​ក និង​មី​ស៊ី​ល​។ របាយការណ៍​ថ្មី​របស់ Global Firepower បានចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ អំពី​ចំណាត់ថ្នាក់​លេខ​រាង​ខាង​វិ​ស័​យោធា​របស់​មហាអំណាច​ធំៗ គឺ​ស្ថិតនៅ​លេខ​រៀង​ដដែល​ទេ ដែល DNT យើងខ្ញុំ​ធ្លាប់បាន​បកស្រាយ​រួចមកហើយ​។ ប៉ុន្តែ​បើ​យើង​និយាយ​ពី​រថក្រោះ​វិញ របាយការណ៍​អំពី​ចំណាត់ថ្នាក់​វិស័យ​យោធា​នៅ​ឆ្នាំ​២០១៨​នេះ រុស្ស៊ី​មាន​រថក្រោះ ២០ ៣០០​គ្រឿង រីឯ​សហរដ្ឋអាមេរិក​វិញ មាន​រថក្រោះ​ត្រឹមតែ ៥ ៨៨៤​គ្រឿង​តែប៉ុណ្ណោះ​។ ជាការ​ពិត បច្ចុប្បន្ននេះ រុស្ស៊ី​មាន​កម្លាំង​ទ័ពថ្មើរជើង​ច្រើនជាង​អាមេរិក រួមទាំង​យាន​ចម្បាំង​ផងដែរ​។ ​កងកម្លាំង​រថក្រោះ​ត្រូវបាន​រុស្ស៊ី ឬ​ពីមុន​ហៅថា សហភាពសូវៀត បាន​ប្រើ​តាំងពី​សម័យ​សង្គ្រាមលោក ដែល​ត្រូវបានគេទទួលស្គាល់​ថា​ខ្លាំង​ខាង​ទ័ពថ្មើរជើង​។ តាមពិត​ទ័ព​សហភាពសូវៀត​ដូចជា​មិនបាន​ទទួល​ជ័យជំនះ​លើ​ទ័ព​អាល្លឺម៉ង​តែឯង​នោះទេ​។ អាល្លឺម៉ង់​ធ្លាប់​បើក​ការ​វាយ​លុយ​រុញច្រាន​ទ័ព​សហភាពសូវៀត រត់ចោល​ខ្សែ ស្ទើរ​ទៅដល់​ទីក្រុង​មូ​ស្គូ ប៉ុន្តែ​បរាជ័យ​ហ៊ី​ត្លែ​បានកើត​ឡើង​ដោយសារ​អាកាសធាតុ និង​ទីតាំង​ភូមិសាស្ត្រ​តែប៉ុណ្ណោះ​។ ក្នុងន័យនេះ វាយ​មួយ​ស្មើ​ជាមួយ​អា​ល្លឺ​ង់ ច្បាស់​ណាស់​ថា សូ​វៀត​ប្រាកដជា​ដួល​នៅ​ហ្នឹង​កន្លែង​ពេលនោះ​ហើយ បើសិនជា​គ្មាន​ការចូល​អន្តរាគមន៍​ពី​កម្លាំង​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ចូល​ជួយ​រំដោះ​ទីក្រុង​ប៉ារីស ដែល​វាយ​ពី​ភាគ​ខាងលិច​នោះទេ​។​ ​ក្រឡេក​មក​មើល​រថក្រោះ​វិញ តើ​រុស្ស៊ី​ជាប់​ចំណាត់ថ្នាក់​លេង​មួយ​ខាង​រថក្រោះ​មែនឬ​? ​ការវិភាគ​ទៅលើ​រថក្រោះ​កំពូល​ទាំងនេះ គឺ​ផ្អែកលើ​ពិន្ទុ​បូកសរុប​នៃ​ការការពារ សមត្ថភាព​កម្លាំង​គ្រាប់ ភាពច្បាស់លាស់ និង​ភាព​អាច​ចល័ត​បាន​។ ១. ឈរ​នៅ​លេខ​រាង​ទី ១ គឺ​រថក្រោះ Leopard 2A7 របស់​អាល្លឺម៉ង់​។ វា​គឺជា​កំណែទម្រង់​ថ្មី​នៃ​ម៉ូដ Leopard 2 ដែល​ត្រូវ​បានបង្ហាញ​។ វា​មាន​បន្ទះ​ដែក​ការពារ​បន្ថែម និង​អេ​ឡិច​ត្រូ​និ​ច​ទើប​ធ្វើ​ទំនើបកម្ម​។​ Leaopard 2A7 ត្រូវបាន​ការពារ​បាន​យ៉ាង​ល្អ​ប្រឆាំង​ទៅនឹង​ការ​គម្រាមកំហែង​ពី​គ្រាប់​ធំៗ​ដូចជា គ្រាប់ RPG និង IED​។​ ​កងទ័ព​អាល្លឺម៉ង់​បាន​បញ្ជា​ផលិត​ក្រុម​រថក្រោះ Leopard 2A7 MBT ធ្វើ​ទំនើបកម្ម​ពី​រថក្រោះ Leopard 2A6​។ រថក្រោះ MBT នេះ​ដើរ​ដោយ​ពហុ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​កម្លាំង ១ ៥០០​សេះ​។ អាល្លឺម៉ង់​គ្រោង​នឹងធ្វើ​ទំនើបកម្ម​ដល់​រថក្រោះ​ប្រភេទ​នេះ​ចំនួន​ចាប់ពី ៥០ ទៅ ១៥០​គ្រឿង​បន្ថែមទៀត ខណៈដែល​កាតា​បញ្ជា​ទិញ ៦២​គ្រឿង រីឯ​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ជា​ទិញ​ជាង ២០០​គ្រឿង​។​ ២. ឈរ​នៅ​លេខ​រៀង​ទី​២ គឺ​រថក្រោះ​កូរ៉េខាងត្បូង K2 Black Panther ​បច្ចុប្បន្ននេះ Black Panther (​ឬ​ខ្លា​ខ្មៅ​) គឺជា​រថក្រោះ​ស៊េរី​ខ្ពស់​ឡូយ​ជាងគេ នៅលើ​ពិភពលោក ដែល​ឡូយ​ជាង​របស់​ចិន និង​កូរ៉េខាងជើង​។ លើស​ជាងនេះទៅទៀត រថក្រោះ​ប្រភេទ​នេះ​មានតម្លៃ​ថ្លៃ​មកទល់​សព្វថ្ងៃនេះ​។ ការ​ចែកចាយ​ប្រភេទ​រថក្រោះ​នេះ បានធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៦​។ គិតពី​ឆ្នាំ ២០១៧ មក យ៉ាងហោចណាស់​កូរ៉េខាងត្បូង​បាន​លក់ដាច់​អស់​ជាង ១០០​គ្រឿង​ហើយ​។ កូរ៉េខាងត្បូង​ត្រូវការ​រថក្រោះ​ប្រភេទ​នេះ​ប្រហែល ៣០០​គ្រឿង​បន្ថែមទៀត ដើម្បី​ជំនួស​ឲ្យ​រថក្រោះ K1​។​ ​រថក្រោះ​ប្រភេទ​នេះ​ប្រើប្រាស់​នូវ​ម៉ូឌុល​ការពារ​ប្រតិកម្ម​គ្រឿងផ្ទុះ និង​ប្រភេទ​ម៉ូឌុល​ការពារ​បិទ​ជិត​។ វា​ត្រូវបាន​អះអាងថា បន្ទះ​ការពារ​ខាងមុខ​របស់​វា អាច​ធន់​នឹង​ការវាយប្រហារ​ដោយផ្ទាល់​ពី​សំណាក់​គ្រាប់​រថក្រោះ ១២០​មី​លី​ម៉ែត្រ ដែល​បាញ់​ចេញពី​កាណុង​កាំភ្លើង L55 បាន​។​ ​រថក្រោះ​ប្រភេទ​ថ្មី​របស់​កូរ៉េខាងត្បូង​នេះ ត្រូវបាន​បំពាក់​ជាមួយ​កាំភ្លើង​ចុង​ក្រោង​របស់​អាល្លឺម៉ង់ ១២០ មី​លី​ម៉ែត្រ​/ ឡ​៥៥ ដែល​ស្រដៀង​ទៅនឹង​ការប្រើ​នៅលើ​រថក្រោះ Leopard 2A6 និង 2A7​។ វា​មាន​ប្រព័ន្ធគ្រប់គ្រង​គ្រាប់​ដ៏​ទំនើប ដែល​ចាប់យក និង​បាញ់​ដោយ​ស្វ័យប្រវត្តិ​ទៅលើ​គោលដៅ​យាន​ចម្បាំង ដោយ​មិនចាំបាច់​ប្រតិបត្តិ​ពី​មនុស្ស​នោះទេ​។ ខ្លា​ខ្មៅ​របស់​កូរ៉េខាងត្បូង បំពាក់​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ដ៏​មាន​កម្លាំង​ខ្លាំង​។​ ៣. ឈរ​នៅ​លេខ​រាង​ទី​៣ គឺ​រថក្រោះ​សហរដ្ឋអាមេរិក M1A2 Sep ​ប្រភេទ​រថក្រោះ M1A2 Sep នេះ គឺជា​អ្នក​ស្នង​តំណែង​ពី​រថក្រោះ M1A2 Abrahams​។ រថក្រោះ​ប្រភេទ​នេះ មិន​ត្រឹមតែ​ត្រូវបាន​សាកល្បង​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវបាន​ប្រយុទ្ធ​ទៀតផង​។ M1A2 Sep ផ្តល់នូវ​ការការពារ​ដ៏​មាន​សារសំខាន់​ប្រឆាំង​ទៅនឹង​អាវុធ​ប្រឆាំង​រថក្រោះ​ដ៏​ល្បី​។ រថក្រោះ​នេះ​ប្រើ​នូវ​ស្រទាប់​អ៊ុយ​រ៉ា​ញូ​ម​ដែល​ត្រូវបាន​ពង្រឹង បន្ទះ​ដែក​ការពារ​ដ៏​ទំនើប​។​ ​កម្លាំង និង​ភាពត្រឹមត្រូវ​របស់​វា​គឺ​ទាប​ជាង​រថក្រោះ Leopard 2A7 ឬ K2 Black Panther របស់​កូរ៉េខាងត្បូង ដោយសារតែ​កាំភ្លើង​វា​ខ្លី​ជាង ដែលមាន​ប្រវែង ១២០ មី​លី​ម៉ែត្រ​/ L44​។​ ​រថក្រោះ​ប្រភេទ​នេះ​ត្រូវបានធ្វើ​ទំនើបកម្ម​ចេញពី M1, M1A1 និង M1A2​។ មកទល់ពេលនេះ គេ​កម្រ​ឃើញ​មាន​រថក្រោះ Abrahams ត្រូវបាន​កម្ទេច​ណាស់​។​ M1A2 Sep នេះ​ត្រូវ​បានដាក់​នៅ​ក្នង​សេវាកម្ម​អាមេរិក​យ៉ាងហោចណាស់ ៩០០​គ្រឿង​។ រថក្រោះ​នេះ ត្រូវបាន​គេ​ជឿថា នឹង​ស្ថិតក្នុង​សេវាកម្ម​អាមេរិក​ក្រោម​ឆ្នាំ ២០៥០​។ កាលពីមុន អាមេរិក​លក់​រថក្រោះ​នេះ​ទៅ​ឲ្យ​គុយ​វេត ដែល​អាមេរិក​ធ្លាប់ជួយ​រំដោះ​ពី​ការឈ្លានពាន​របស់​អ៊ីរ៉ាក់ ចំនួន ២១៨​គ្រឿង និង​អា​រ៉ា​ប៊ី​សា​អូឌីត ៣៧៣​គ្រឿង​។​ ៤. ឈរ​នៅ​លេខ​រៀង​ទី​៤ គឺ​រថក្រោះ​ចក្រភព​អង់គ្លេស Challenger 2​ ​ឆា​ឡេង​ជើ ធូ គឺជា​ប្រភេទ​រថក្រោះ​ដែលមាន​សមត្ថភាព​ខ្ពស់​មួយ​។ Challenger 2 មាន​បន្ទះ​ដែក​ការពារ Chobham ហើយ​ត្រូវបាន​ការពារ​បាន​យ៉ាង​ល្អ​ប្រឆាំងនឹង​គ្រាប់ផ្លោង​បាញ់​ទល់មុខ​គ្នា​។​ ​រថក្រោះ​នេះ​បំពាក់​ដោយ​កាំភ្លើង​បាញ់​ច្បាស់​កាណុង​ប្រវែង ១២០​មី​លី​ម៉ែត្រ​។ រយៈ​ចម្ងាយ​គោលដៅ​ជា​អតិបរិមា​របស់​វា គឺ​បាញ់​បាន​លើស ៥​គីឡូម៉ែត្រ​។ វា​ត្រូវ​បានទទួល​រហ័ស​នាម​ថា ជា​រថក្រោះ​ដែល​អាច​ពិឃាត​រថក្រោះ​ឆ្ងាយ​ជាងគេ​បំផុត​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ចំណុច​ខ្យោ​យ​របស់​វា​នៅត្រង់ថា ម៉ាស៊ីន​របស់​វា​មាន​កម្លាំង​ខ្សោយ​ជាង​ម៉ាស៊ីន​រថក្រោះ​របស់លោក​ខាងលិច​មួយចំនួន​។ វា​មិនលឿន​ដូច​រថក្រោះ​ប្រភេទ MBT ដ៏ទៃទៀត​នោះទេ ប៉ុន្តែ​វា​មាន​ភាពល្បីល្បាញ​ខាង​គ្រឿងចក្រ​របស់​វា​។ Challenger 2 បំពាក់​ដោយ​កាំភ្លើង L30A1 ដោយមាន​ល្បឿន ៥៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ រថក្រោះ​នេះ​ដោយ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​កម្លាំង ១ ២០០​សេះ​។ វា​ត្រូវ​បានដាក់​ចូលក្នុង​សេវាកម្ម​ចក្រភព​អង់គ្លេស ដែលមាន​ចំនួន ៣៨៦​គ្រឿង និង​អូ​ម៉​ង់ ៣៨​គ្រឿង​។​ ៥.​ឈរ​នៅ​លេខ​រៀង​ទី​៥ គឺ​រថក្រោះ​រុស្ស៊ី Armata​។​ ​អា​ម៉ា​តា​គឺជា​ប្រភេទ​រថក្រោះ​សេរី​ថ្មី​របស់​រុស្ស៊ី​។ វា​ត្រូវ​បានបង្ហាញ​ជា​សាធ​រណ​នៅ​ឆ្នាំ ២០១៥​។ ផលិតកម្ម​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ​របស់​វា​នឹងត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០ ដល់ ២០២១​។​ ​អា​ម៉ា​តា​មាន​ភាំ​ព​ស្រដៀង​គ្នា​បន្តិចបន្តួច​ទៅនឹង​រថក្រោះ T-90​។ អា​ម៉ា​តា គឺជា​ប្រភេទ​រថក្រោះ​ដែល​ត្រូវបាន​ការពារ​បានល្អ​ជា​ង​គេ​នៅលើ​ពិភពលោក​។ ការការពារ​បាន​យ៉ាង​ល្អ​របស់​វា គឺ​អាស្រ័យ​ទៅនឹង​ក្រវ៉ាត់​ការពារ ដែល​ទើប​ត្រូវបាន​អភិវឌ្ឍន៍​ថ្មី បន្ទះ​ដែកថែប សេ​រ៉ា​មិច និង​វត្ថុ​ផ្សំ​ផ្សេងៗ​ទៀត​។ គ្រាប់ផ្លោង Malakhit ត្រូវបាន​ដាក់​ប​ញ្ជូ​ល​ជា​គ្រាប់​ប្រឆាំង​គ្រឿងផ្ទុះ​។ វា​ត្រូវបាន​រាយការណ៍​ថា នឹងត្រូវ​បំពាក់​ជាមួយ​ប្រព័ន្ធ​ការពារ​សកម្ម Afghanit ថ្មី ដែល​ទើប​ត្រូវបាន​អភិវឌ្ឍន៍​។ រថក្រោះ​នេះ​មាន​ប្រព័ន្ធ​ថ្មី ដែល​កាត់បន្ថយ​នូវ​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ប្រភេទ ATGW​។ យ៉ាងនេះ​ក្តី យើង​មិនដឹងថា​វា​មាន​ប្រព័ន្ធ​ប្រឆាំង​ទៅនឹង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ប្រភេទ Javelin ដែល​សហរដ្ឋអាមេរិក​បានផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន ឬ​យ៉ាងណា​នោះទេ​។​ ​រថក្រោះ​នេះ ត្រូវបានប្រតិបត្តិ​ដោយ​យានិក​ចំនួន ៣​នាក់​។ វា​បំពាក់​ជាមួយ​កាំភ្លើង​កាណុង​ប្រវែង ១២០​មី​លី​ម៉ែត្រ ដែល​អាច​បាញ់​ត្រង់​ជាង​កាណុង​រថក្រោះ​មុនៗ​របស់​រុស្ស៊ី​។ វា​មាន​សមត្ថភាព​ក្នុងការ​ប្រមាញ​លើ​អ្នក​ប្រយុទ្ធ​ដទៃទៀត​។ ម៉ាស៊ីន​រថក្រោះ​នេះ​ប្រើ​ម៉ា​ស៊ី​ម៉ា​ស៊ូ​ត​កម្លាំង ១ ២០០​សេះ ក្នុង​ល្បឿន ៨០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ មួយគ្រឿង​រថក្រោះ​នេះ​ថ្លៃ ៣,៧​លាន​ដុល្លារ ទម្ងន់ ៤៨​តោន ទទឹង ៣​ម៉ែត្រ​កន្លះ បណ្តោយ ៨​ម៉ែត្រ​កន្លះ និង​កម្ពស់ ៣​ម៉ែត្រ ៣​តឹក​។​ ៦. ឈរ​នៅ​លេខ​រៀង​ទី​៦ គឺ​រថក្រោះ Merkava 4 របស់​អ៊ីស្រាអែល​ Merkava 4 គឺជា​ប្រភេទ​រថក្រោះ​ដ៏​ចម្បង​របស់​អ៊ីស្រាអែល ដែល​ស្នង​ពី​រថក្រោះ Merkava3​។ រថក្រោះ​ប្រភេទ​នេះ គឺជា​ប្រភេទ​រថក្រោះ​ដែល​ត្រូវបាន​ការពារ​បាន​យ៉ាង​ល្អ​ដែរ​។ រថក្រោះ​នេះ ត្រូវបាន​រចនា​ឡើង​ខុសពី​គេ​បន្តិច​នៅត្រង់ថា ដាក់​ម៉ាស៊ីន​នៅខាងមុខ ការពារ​ដល់​យានិក និង​មានឱកាស​រត់​យករួចខ្លួន​បាន ប្រសិនបើ​វា​ត្រូវបាន​កម្ទេច​។ វា​ត្រូវបាន​បំពាក់​ជាមួយ​ប្រព័ន្ធ​ការពារ​សកម្ម ដែល​កម្ទេច​គ្រាប់​រ៉ុក្កែត និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ដែល​បាញ់​មកលើ​ខ្លួន​។ វា​ក៏ត្រូវ​បានការ​ពារ​បាន​យ៉ាង​ល្អ​ប្រ​ឆាំ​អ​ទៅនឹង​គ្រាប់​មី​ស៊ី​លបាញ់​ពី​អាកាស និង​អាវុធ​ប្រឆាំង​រថក្រោះ​ដ៏ទៃទៀត​បានដែរ​។​ ​វា​ត្រូវបាន​បំពាក់​ជាមួយ​កាំភ្លើង​កាណុង​ប្រវែង ១២០​មី​លី​ម៉ែត្រ​ដែល​ផលិតឡើង​ក្នុងស្រុក​។ Merkava 4 ក៏​បំពាក់​ជាមួយ​ប្រព័ន្ធគ្រប់គ្រង​គ្រាប់ផ្លោង​ថ្មី​ផងដែរ ដែលមាន​លក្ខណៈ​ទំនើប​។ មួយ​ក្នុងចំណោម​ប្រព័ន្ធ​នេះ អាច​បាញ់​ប្រឆាំង​ឧទ្ធម្ភាគចក្រ ដែល​ហោះ​ក្នុង​កម្ពស់​ទាប​។ អ៊ីស្រាអែល​បាន​ផលិត​រថក្រោះ​ប្រភេទ​នេះ ចំនួន ៣៦០​គ្រឿង​បន្ថែមទៀត ហើយ​បាន​កម្មង់ ៣០០​គ្រឿង​បន្ថែមទៀត​។ វា​ត្រូវបាន​ដាក់ចូល​សេវាកម្ម​នៅ​ឆ្នាំ ១៩៧៩​។ វា​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​សង្គ្រាម​លី​បង់​ឆ្នាំ ១៩៨២ សង្គ្រាម​លី​បង់​ខាងត្បូង និង​សង្គ្រាម​ហ្កា​ហ្សា​។ វា​មនា​ទម្ងន់ ៦៥​តោន ទទឹង ៣​ម៉ែត្រ ៧​តឹក បណ្តោយ ៩​ម៉ែត្រ កម្ពស់ ២​ម៉ែត្រ ៦​តឹក និង​ដើរ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ១ ៥០០​សេះ ក្នុង​ល្បឿន ៦៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មានតម្លៃ ៣​លាន ៥០​ម៉ឺន​ដុល្លារ​។​ ៧. ឈរ​នៅ​លេខ​រៀង​ទី ៧​គឺ​រថក្រោះ Type 90 របស់​ជប៉ុន​។​ Type 90 ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់ Mitsubishi ដែល​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​ផលិត​រថក្រោះ​អាល្លឺម៉ង់ Krauss-Maffei and MaK​។ វា​ស្រដៀង​ទៅនឹង​រថក្រោះ​អា​ល្លឺ​ង់ Leopard 2​។ Type 90 របស់​ជប៉ុន​ត្រូវបាន​អនុ​ម​ត​ឲ្យ​ប្រើ​នៅ​ឆ្នាំ ១៩៨៩​។ ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៩២ ដែល​កាលនោះ​ច្បា់​ជប៉ុន​មិនទាន់​ឲ្យ​មានការ​នាំចេញ​រថក្រោះ​ប្រភេទ​នេះ​ទៅ​ប្រទេស​ផ្សេង​ទៀតឡើយ​។​ ​រថក្រោះ​នេះ​បំពាក់​ដោយ​កាំភ្លើង​កាណុង​អាល្លឺម៉ង់ Rheunmetall ប្រវែង ១២០​មី​លី​ម៉ែត្រ ប្រតិបត្តិ​ដោយ​យានិក ៣​នាក់​។ វា​មាន​ប្រព័ន្ធគ្រប់គ្រង​គ្រាប់​។ វា​មាន​ទម្ងន់ ៥០,២​តោន ប្រវែង​ទទឹង ៣​ម៉ែត្រ ៤​តឹក បណ្តោយ ៩​ម៉ែត្រ ៧​តឹក និង​កម្ពស់ ២​ម៉ែត្រ ២​តឹក ដើរ​ដោយ​ម៉ាស៊ីន ១៥០០​សេះ ក្នុង​ល្បឿន ៧០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ប៉ុន្តែ​ចំពោះ​តម្លៃ​វិញ រថ​ក្រឿ​នេះ​មានតម្លៃ​ថ្លៃ​ណាស់ មួយគ្រឿង​ដល់​ទៅ ៩​លាន ជាង ៧២​ម៉ឺន​ដុល្លារ​ឯណោះ​។​ ៨. ឈរ​នៅ​លេខ​រៀង​ទី​៨ គឺ​រថ​ក្រឿ Leclerc របស់​បារាំង​។​ Leclerc ត្រូវ​បានដាក់​បញ្ជូន​ក្នុង​សេវាកម្ម​នៅ​ឆ្នាំ ១៩៩២​។ រថក្រោះ​នេះ​មានប​ន្អះ​ការពារ​ផ្សំ​ចូលគ្នា​ដ៏​ទំនើប ដោយមាន​បន្ទះ​ការពារ​ម៉ូឌុល​ដែល​ត្រូវ​បានដាក់​បន្ថែម​។ Leclerc ត្រូវបាន​ប្រើប្រាស់​ក្នុងកំឡុងពេល​នៃ​ប្រតិបត្តិការ​យោធា​រក្សា​សន្តិភាព​។​ ​កម្រិត​នៃ​ការ​ការខ្លួន​ត្រូវបាន​ធ្វើឡើង ដើម្បី​ប្រឆាំងនឹង​ការ​គម្រាមកំហែង​។ ផ្នែក​ខាងលើ​របស់​វា​ត្រូវបាន​រចនា​ឡើង ដើម្បី​អត់ធន់​នឹង​គ្រាប់ផ្លោង​បាញ់​ផ្តក់​ពី​ខាងលើ ប៉ុន្តែ​យ៉ាងណាក៏ដោយ វា​មិនអាច​ប្រៀប​ជាមួយ​រថក្រោះ M1A2 Abraham របស់​អាមេរិក ឬ Challenger 2 របស់​ចក្រភព​អង់គ្លេស​បានទេ​។​ ​រថក្រោះ​បារាំង​នេះ បំពាក់​ជាមួយ​កាំភ្លើង​កាណុង L52 ប្រវែង ១២០​មី​លី​ម៉ែត្រ​។ ដើរ​ដោយ​ម៉ាស៊ីន​កម្លាំង ១ ៥០០​សេះ ក្នុង​ល្បឿន ៧២ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ វា​មាន​ទម្ងន់ ៥៤, ៥​តោន កម្ពស់ កម​ញ​ពស់ ២​ម៉ែត្រ ៥​តឹក ទទឹង ៣​ម៉ែត្រ ៦​តឹក និង​បណ្តោយ ៩​ម៉ែត្រ ជាង ៨​តឹក និង​មានតម្លៃ​ជាង ១០​លាន​ដុល្លារ ក្នុង​មួយគ្រឿង​កាល​ឆ្នាំ ២០១១​។​ ៩.​ឈរ​នៅ​លេខ​រៀង​ទី​៩ គឺ​រថក្រោះ Opplot-M របស់​អ៊ុយ​ក្រែ​ន​ ​ក្រោយ​ការដួលរលំ​រលាយ​នៃ​សហភាពសូវៀត អ៊ុយ​ក្រែ​ន​បាន​បន្ត​អភិវឌ្ឍន៍​រថក្រោះ T-80UD ហើយ​កំណែទម្រង់​ថ្មី​របស់​វា គ Oplot-M នេះឯង​។​ ​អូ​ផ្ល​ត់ អិ​ម ត្រូវបាន​បំពាក់​ជាមួយ​បន្ទះ​ការ​ប្រតិកម្ម​គ្រឿងផ្ទុះ​ជំនាន់​ថ្មី​។ រថក្រោះ​នេះ​មិនសូវមាន​សមត្ថភាព​ប្រឆាំង​គោលដៅ​ចម្ងាយ​ឆ្ងាយ​ដូច​រថក្រោះ​របស់លោក​ខាងលិច​នោះទេ​។ យ៉ាងណាមិញ ក៏​វា​អាច​ប្រឆាំង​ទៅនឹង​មី​ស៊ី​ល ដែល​បាញ់​សម្តៅ​មកលើ​វា​មួយចំនួន​ផងដែរ​។ វា​មាន​កន្លែង​ស​ម្រ​ប់​យានិក​មើល​ពី​ក្នុង​ដ៏​ទំនើប ដើម្បី​ប្រឆាំង​គោលដៅ​សត្រូវ​។ រថក្រោះ​ប្រភេទ​នេះ​របស់​អ៊ុយ​ក្រែ​ន មាន​សមត្ថភាព​ខ្ពស់ជាង​ប្រភេទ T-90 របស់​រុស្ស៊ី ដោយមាន​ប្រព័ន្ធ​ការពារ​គ្រាប់​ដ៏​ល្អ​។​ ​រថក្រោះ​នេះ ត្រូវបាន​ប្រើប្រាស់​ន​ក្នុង​សង្គ្រាម​ផ្តាច់​ទឹកដី​តំបន់ Donbass​។ វា​មាន​ទម្ងន់ ៤៦​តោន កម្ពស់ ២​ម៉ែត្រ ២​តឹក ទទឹក ៣​ម៉ែត្រ ៧​តឹក និង​បណ្តោយ ៧​ម៉ែត្រ​។ វា​ដើរ​ដោយ​ម៉ាស៊ីន​កម្លាំង ១ ២០០​សេះ ក្នុង​ល្បឿន ៦៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ហើយ​មានតម្លៃ ៥​លាន​ដុល្លារ ក្នុង​មួយគ្រឿង​។​ ១០. ចំណែក​ឈរ​នៅ​លេខ​រៀង​ចុងក្រោយ ដែល​យើង​បិទ​បញ្ចប់​ត្រឹមនេះ គឺ​រថក្រោះ​រុស្ស៊ី T-90​។​ ​រថក្រោះ​ប្រភេទ​នេះ គឺជា​រថក្រោះ​ដែល​ត្រូវបាន​ផលិតឡើង​ដោយ​រុស្ស៊ី​ផ្ទាល់ និង​បាន​លក់​ទៅ​ឲ្យ​បណ្តា​ប្រទេស​មួយចំនួន​។ ថ្វីបើ​វា​មិនសូវ​ល្អ​ដូច​របស់លោក​ខាងលិច​មួយចំនួន​មែន ប៉ុន្តែ​វា​មាន​សមត្ថភាព​ខ្ពស់​សម​ទៅតាម​តម្លៃនៅលើទីផ្សា​ពិភពលោក និង​ប្រសិទ្ធភាព​របស់​វា​។ វា​មានតម្លៃ​សមរម្យ​ស្រួល​ធ្វើ ស្រួល​លក់ និង​ចំណេញ​បាន​គួរសម​ដែរ​។​ ​វា​ត្រូវបាន​រចនា​រូបរាង​ឡើង ដែល​ធ្វើ​ឲ្យ​មាន​ការពិបាក​វាយប្រហា​រ​ពីស​ត្រូវ​។ វា​ក៏មាន​សមត្ថភាព​ក្នុងការ​ប្រឆាំង​ទៅនឹង​មី​ស៊ី​ល​មួយចំនួន ដែល​បាញ់​មករ​កវា​ដែ​ឬ ទោះបីជា​វា​បាញ់​មិនសូវ​ត្រង់​ដូច​រថក្រោះ​ទំនើប​ជាង​វា​ក្តី​។ វា​មាន​ប្រព័ន្ធគ្រប់គ្រង​គ្រាប់​ដ៏​ទំនើប និង​បច្ចុប្បន្ននេះ ត្រូវបានធ្វើ​ទំនើបកម្ម​បន្ថែមទៀត​។ បច្ចុប្បន្ននេះ វា​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សេវាកម្ម​រុស្ស៊ី​ប្រមាណ ៧០០​គ្រឿង អាល​ហ្សេ​រី​យ៉ា ៣០៥​គ្រឿង អា​ហ្ស៊ែ​របៃ​ហ្ស​ង់ ២០​គ្រឿង ឥណ្ឌា ៦២០​គ្រឿង តួ​កមែ​នី​ស្តា​ន ៤០​គ្រឿង និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ៥០ ទៅ ១០០​គ្រឿង​។ វា​មាន​ទម្ងន់ ៤៦​តោន កម្ពស់ ២​ម៉ែត្រ ២​តឹក ទទឹង ៣​ម៉ែត្រ ៧​តឹក និង ៨​សង់ទីម៉ែត្រ បណ្តោយ ៩​ម៉ែត្រ ៦​តឹក និង​ដើ​ដោយ​ម៉ាស៊ីន ៩៥០​សេះ ក្នុង​ល្បឿន ៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ប៉ុន្តែ​វា​មានតម្លៃ​ធូរ​ថ្លៃ​ដែរ​ទេ គឺ ២​លាន់ ៥០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយគ្រឿង​៕