មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ប្រៀបធៀប​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ទៅនឹង​វៀតណាម និង​បាន​ព្រមាន​ប្រឆាំង​ទៅនឹង​អន្តរាគមន៍​របស់​អាមេរិក ក្នុងប្រទេស​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
263
​សារព័ត៌មាន News Week នៅ​ថ្ងៃទី​៣១ មករា​នេះ បាន​ឲ្យ​ដឹងថា មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក អា​លី​ខា​មី​ណេ បានរួម​គ្នា​ជាមួយ​រុស្ស៊ី​ចេញ​សេចក្តី​ព្រមាន​ដល់​សហរដ្ឋអាមេរិក មិន​ឲ្យ​ប្រើ​កម្លាំងយោធា ដើម្បី​ជម្រុញ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​ប្រៀបធៀប​គោលនយោបាយ​បរទេស​ឈ្លានពាន​របស់​អា​មេ​រិច​ទៅនឹង​អា​ដូ​ហ្វ​ហ៊ី​ត្លែរ​។​ ​អតីត​ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់​បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​នា​សប្តាហ៍​នេះ ដើម្បី​ចំអក​ដល់​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​សហរដ្ឋអាមេរិក ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ឯករាជ្យ​ចំនួន ៤០​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​ឆ្នាំ ១៩៤៥​មក ក្នុងនោះ​ក៏មាន​អ៊ីរ៉ង់​ខ្លួនឯង​ផងដែរ​។​ ​លោក​ប្រធានាធិបតី​អាមេរិក ដូ ណ​ល​ត្រាំ មិនបាន​បដិសេធ​ការធ្វើអន្តរាគមន៍​យោធា​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ម៉ា​ឌូ​រ៉ូ ដើម្បី​គាំទ្រ​ដល់​បក្សប្រឆាំង ដែល​ត្រូវបាន​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​អ៊ឺរ៉ុប​ទទួលស្គាល់​។ ​លោក Khamenei បានចង្អុលបង្ហាញ​ថា «​ការបំផ្លិចបំផ្លាញ​និង​មហន្តរាយ​» នៃ​សង្គ្រាម​អាមេរិក​នៅ​វៀតណាម ក្នុងអំឡុង​ទសវត្ស​ឆ្នាំ ១៩៦០ និង ១៩៧០ ជា​ភ័ស្តុតាង​ដែល​បង្ហាញថា គោលនយោបាយ​ការបរទេស​របស់​អាមេរិក គឺមាន​កំហុស និង​ជា​បទឧក្រិដ្ឋ​។​ ​លោក Khamenei បាន​ព្រមាន​ដល់​ជនជាតិ​អ៊ីរ៉ង់​កុំ​ឲ្យ​ទុកចិត្ត​លើ​ទង្វើ​របស់​បណ្តា​ប្រទេស​លោកខាងលិច ដែល​លោក​បាន​អះអាងថា «​ស្វែងរក​ការ​បន្សាបអំណាច និង​ការប្រឆាំង​ទៅនឹង​ប្រទេសមួយ​នេះ​»​។ លោក​បាន​និយាយថា អតីត​មេដឹកនាំ​អាល្លឺម៉ង់​ណា​ហ្ស៊ី លោក​អា​ដុល ហ៊ី​ត្លែរ មានគំនិត​ដូច​អាមេរិកាំង​សព្វថ្ងៃ​នេះឯង​។​ ​លោក​ខា​មី​ណេ​បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ ដោយមាន​អ្នកគាំទ្រ ៥៤​ម៉ឺន​នាក់​ថា «​តក្កវិជ្ជា​របស់​សហរ​ដ្ឋ​អាមេរិក​គឺថា ពិភពលោក​គួរ​ដំណើរការ​ដោយ​ការបង្ខិតបង្ខំ និង​អាវុធ​។ ហ៊ី​ត្លែរ​មាន​ទស្សន​ដូចគ្នានេះ​។ នៅពេលដែល​សហរដ្ឋអាមេរិក​ឈាន​ជើង​ចូល​វៀតណាម ពួកគេ​មិនមាន​មន្ទិល​ថា​ពួកគេ​នឹង​ឈ្នះ​នោះទេ​។ ពួកគេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អស់​រយៈពេល ១០​ឆ្នាំ ប៉ុន្តែ​ចុងក្រោយ​ចាកចេញ​ដោយ​ការអៀនខ្មាស និង​បរាជ័យ​»​។​ ​ទោះបីជា​លោក Khamenei និយាយ​អំពី​អន្តរាគមន៍​យោធា​ដ៏​មាន​សក្តានុពល​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក៏ដោយ ក៏​អ៊ីរ៉ង់​ព្រួយបារម្ភ​ផងដែរ​ថា រដ្ឋបាល​លោក​ត្រាំ​អាច​នឹង​លួចលាក់​កងទ័ព​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន ជាមួយ​ប្រទេស​ទួរគី នៅពេលដែល​ខ្លួន​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​។ កាលពី​ថ្ងៃ​ចន្ទ​ទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្លូវការ​របស់​ប្រទេស​ទួរគី​បាន​រាយការណ៍​ថា មន្ទីរ​បញ្ច​កោណ​បាន​បញ្ជូនទាហាន​ចំនួន ៦០០​នាក់​បន្ថែមទៀត ទៅកាន់​ប្រទេស​ស៊ី​រី​ដើម្បី​ជួយ​ដល់​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​នេះ ក្នុង​គោលបំណង​កម្ចាត់​ក្រុម​ភេរ​វករ​។ ​កាលពី​ថ្ងៃ​ចន្ទ លោក​បុល​ថុ​ន បានបង្ហាញ​ក្រដាស​ច្បាប់​ពណ៌​លឿង​មួយ ដែលមាន​បំណង​បញ្ជូន​កងកម្លាំង ៥​ពាន់​នាក់​ទៅកាន់​ប្រទេស​កូ​ឡំ​ប៊ី ដែល​នៅក្បែរ​ខាង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​មួយ​នេះ​៕ ​