អាមេរិក​នឹង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាយ​អិន​ដូ​ម​អ៊ីស្រាអែល ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
339
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​បានប្រកាស​ពី​គម្រោង​ទិញ និង​ធ្វើការ​សាកល្បង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អ៊ីស្រាអែល​អាយ​អិន​ដូ​ម​។​ ​ប្រព័ន្ធ​ដែល​ប្រើ​រ៉ា​ដា និង​មី​ស៊ី​ល​ស្ទាក់​ប្រឆាំងនឹង​ការ​គម្រាមកំហែង​ដែល​បាញ់​មករក​ខ្លួន ត្រូវបាន​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ ២០១១​។​ ​ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយថា ប្រព័ន្ធ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​នៅលើ​មូលដ្ឋាន​នៃ​ការធ្វើ​តេស្ត​មួយ ខណៈដែល​វា​វាយតម្លៃ​ជម្រើស​សម្រាប់​តម្រូវការ​រយៈពេល​យូរ​របស់​យោធា​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ហៅ​ការលក់​ប្រព័ន្ធ​នេះ​ថា «​គឺ​ជាស​មិ​ត្ធ​ផល​មួយ​សម្រាប់​ប្រទេសជាតិ​»​។​ ​ប្រព័ន្ធ​មី​ស៊ី​ល Iron Dome ធ្វើការ​ដោយ​តាមដាន​នូវ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត ដែល​បាញ់​មករក​ខ្លួន​ដោយ​រ៉ា​ដា បន្ទាប់មក​វិភាគ​ទិន្នន័យ​អំពី​តំបន់​ដែល​នឹង​ប៉ះពាល់ មុននឹង​វាយតម្លៃថា​នឹងត្រូវ​បាញ់​ស្ទាក់​ឬ​អត់​។​ ​មន្ត្រី​អ៊ីស្រាអែល​អះអាងថា ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អាចធ្វើ​ការ​បាន​គ្រប់​កាលៈទេសៈ និង​អាកាសធាតុ​ទាំងអស់នេះ មាន​អត្រា​ជោគជ័យ​ដល់​ទៅ ៩០​ភាគរយ​ឯណោះ​។ ជាក់ស្តែង វា​អាច​ការពារ​ប្រជាជន​នៅ​ទីក្រុង​ធំ​ពី​ការវាយប្រហារ​ដោយ​ក្រុម​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​។​ ​កាលពីពេល​ថ្មីៗ​នេះ ចំ​ពេលដែល​ស្ថានការណ៍​ឡើងក​ម្តៅ​កាន់តែខ្លាំង ក្រោយ​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​យោធា​អ៊ីរ៉ង់​នៅ​ស៊ី​រី អាមេរិក និង​អ៊ីស្រាអែល​បានធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល Arrow III ដែល​មី​ស៊ី​ល​នេះ​មាន​កម្លាំង​ខ្លាំង​ជាង​អាយ​អិន​ដូ​ម​។ សហរដ្ឋអាមេរិក​បាន​សរសេរ ប្រព័ន្ធ​នេះ និង​បាន​ទាញ​ការ​សន្ម​ត់​ថា វា​អាច​យកឈ្នះ​លើ​មី​ស៊ី​ល​ល្បឿន​លឿន ដូចជា​មី​ស៊ី​ល​អ៊ីរ៉ង់ ចិន និង​កូរ៉េខាងជើង ប៉ុន្តែ​មិនបាន​និយាយ​អំពី​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​ដូចជា​ប្រភេទ​របស់​រុស្ស៊ី​នោះទេ​។ វា​មាន​សមត្ថភាព​ច្បាស់លាស់​ជាង​ប្រភេទ​មី​ស៊ី​ល​ត្រកូល S- របស់​រុស្ស៊ី​មួយចំនួន​៕ ​