ដូចជា​មិន​ទំនង​សោះ​ចំពោះ​ពាក្យសម្តី​បូញ​មាត់​ដាក់​លោកស្នងការ​ខេត្តពោធិ៍សាត់ ជា​អ្នក​ដោះលែង​តៃកុង​និង​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

ព្រឹត្តិការណ៍ថ្មីៗ
0
534
[wai id="5"]

[wai id="7"]
…​រឿងរ៉ាវ​ដែល​កំពុង​ល្បី​និយាយ​តៗ​គ្នា​ក្លាយជា​មាត់​ព្រាប​មាត់ចាប​ថា​លោកស្នងការ​ប៉ូលិស​ខេត្តពោធិ៍សាត់​បាន​ដោះលែង​ទាំង​តៃកុង​ទាំង​រថយន្ត​ក្រោយពី​បង្ករ​គ្រោះថ្នាក់​…​ប្រសិនបើជា​រឿង​ពិត​លោកស្នងការ​ចៀស​មិន​ផុត​នោះឡើយ​ពីស​ម្តី​បូញ​មាត់​ថា ប្រាក់​ដុល្លារ​មាន​ឥទ្ធិពល​មែន ជនល្មើស​រួចខ្លួន​ឯកជន​រងគ្រោះ​ដេក​ពើត​ផ្សា​ក្នុង​មន្ទីរពេទ្យ​…​។​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ កន្លងទៅ មាន​រថយន្ដ​ហ្វ​ត ១​គ្រឿង​បើកបរ​ដោយ​បុរស​វៀតណាម​ម្នាក់ បាន​បុក​ពលរដ្ឋ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បែកក្បាល និង​មាន​ឈាមកក​ក្នុង​ខួរ ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៃ​ប្រទេស​វៀតណាម ។ ចំណែក រថយន្ត​បង្ក និង​អ្នកបើកបរ ក្រោយពី​ឃាត់ខ្លួន​បាន​តែមួយ​ដង្ហើមចង្រិត ស្រាប់តែ​សមត្ថកិច្ច ដោះលែង​ទៅវិញ​បាត់ ដោយ​មិនទាន់បាន​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​ឡើយ ។​
ពាណិជ្ជកម្ម

​យោងតាម​ផេ​ក Pheng Vannak News ដែល​បាន​បង្ហោះ មាន​ខ្លឹមសារ​ថា «​ជនបង្ក​ជា​វៀតណាម អ្នកបញ្ជា​អោយ​ដោះលែង គឺ​ឧត្ដមសេនីយ៍ទោ សារុន ចាន់​ធី ស្នងការ​ខេត្តពោធិ៍សាត់ បន្ទាប់ពី​មានការ​រិះគន់​ដល់​មន្ត្រីនគរបាល​ក្រុង​ពោធិ៍សាត់ ថា​បាន​ដោះលែង​រថយន្ត និង​ជនបង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្បាល​ស្ពានថ្មរ​ទី​រួម​ខេត្ត ពោធិ៍សាត់ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​មិន​សង​ប្រាក់​ជនរងគ្រោះ មួយ​រៀល​នោះ​។ ប្រភពពី​មន្ត្រីនគរបាល​ក្រុង​ពោធិ៍សាត់​បាន​លួច​បង្ហើប​ថា អ្នក​ដែល​បញ្ជា​អោយ​ដោះលែង​រថយន្ដ និង​ជនបង្ក គឺ​លោក​ឧត្ដមសេនីយ៍ទោ សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​លោក​ស្នងការរង​ទទួលបន្ទុក​ចរាចរណ៍ ។ ចំណែក​ជនបង្ក ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ហ៊ុយ គីម ជា​ម្ចាស់​រថយន្ត​ហ្វ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-2577 ។​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រមាណ ១០:០០​នាទី​ព្រឹក រថយន្ដ​ហ្វ​ត ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-2577 បាន​បើក​បុក​ម៉ូតូ​ជនរងគ្រោះ បណ្ដាលអោយ​របួសធ្ងន់​នៅ​ក្បាល​ស្ពានថ្ម​ត្ត្រើ​យ​ខាងលិច ទី​រួម​ខេត្តពោធិ៍សាត់ ។ ពេល​បុក​មនុស្ស​ហើយ រថយន្ដ​បង្ក​មិន​ឈប់​ទេ បាន​បើក​រត់គេច​រហូតដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការអនុវត្តន៍​ច្បាប់​ចរាចរ​មុខ​ស្នាក់ការ​ពន្ធដារ​ខេត្ត ទើប​ចាប់បាន ហើយ​នាំយក​ទាំង​រថយន្ត និង​មនុស្ស មក​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ទុក​ដោះស្រាយ ។ លុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ស្នងការ​ខេត្តពោធិ៍សាត់​គឺ លោក​ឧត្ដមសេនីយ៍ទោ សារុន ចាន់​ធី បញ្ជា​អោយ​ដោះលែង​រថយន្ដ និង​ជនបង្ក​តែម្ដង ដោយ​គ្មាន​ដំណោះស្រាយ​ចំពោះ​ជនរងគ្រោះ​បន្តិច​សោះឡើយ​។ ចំណែក ជនរងគ្រោះ​ដោយ​របួសធ្ងន់​ពេក ក៏​យកទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម រហូតមកដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ មិនទាន់បាន​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ​។​

​ជុំវិញ​រឿងរ៉ាវ​ដោះលែង​នេះ បន្ទាប់ពី​មានការ​រិះគន់​កក្រើក​ហ្វេ​ស​ប៊ុ​កមក សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​ខេត្តពោធិ៍សាត់ បាន​ទាក់​មក​ជនរងគ្រោះ ដើម្បី​ដោះស្រាយ​គ្នា​។ តែ​ដោយ​ជនរងគ្រោះ​នៅ​របួសធ្ងន់​មិនទាន់បាន​ទៅ​ដោះស្រាយ​គ្នា​នៅឡើយ​ទេ ៕




[wai id="6"]