កុំ​ភ្ញាក់ផ្អើល ចំពោះការចល័តរថពាសដែក ចំនួន​២២​គ្រឿង ​ពី​ខេត្តកំពត​ចូលមក​កាន់​បន្ទាយ ង​៧០ វិញ​

ព្រឹត្តិការណ៍ថ្មីៗ
0
2971

​អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បញ្ជា​ឲ្យ​មានការ​ចល័ត​រថក្រោះ​និង​រថពាសដែក ចំនួន​២២​គ្រឿង ពី​ខេត្តកំពត​ចូលមក​កាន់​បន្ទាយ​នៅ​ជាយក្រុង​ភ្នំពេញ​វិញ ចាប់ផ្តើម​ពីថ្ងៃ​សុក្រ​នេះ​។​
​យោងតាម​បទបញ្ជា​អគ្គបញ្ជាការដ្ឋាន​ចុះហត្ថលេខា​ដោយ​អគ្គ មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស​ពិ​សេន ឱ្យដឹងថា ការ​ចល័ត​រថក្រោះ​T-55 ចំនួន​១០​គ្រឿង និង​រថពាសដែក​ប្រភេទ BMP1 ចំនួន​១២​គ្រឿង គ្រោង​នឹងធ្វើ​ឡើង​ពីថ្ងៃ​ទី​១០ ដល់​១១​មេសា ពី​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី​នៃ​ខេត្តកំពត វិលត្រឡប់​មកកាន់​ទី​បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ ដែល​ស្ថិតក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕


[wai id="5"]