សហរដ្ឋអាមេរិក​ស្វែងរក​ការអភិវឌ្ឍ​កាំភ្លើង​ជំនាន់​ថ្មី ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​

ព្រឹត្តិការណ៍ថ្មីៗ
0
314
​ជាថ្មី​ម្តងទៀត​កង​កង​កម្លាំងយោធា​សហរដ្ឋអាមេរិក​បាន​ស្វែងរក​នូវ​ការអភិវឌ្ឍ​កាំភ្លើង ដែល​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ បច្ចេកវិទ្យា​ខ្ពស់ ពហុ​គោលដៅ ដើម្បី​ជំនួស​ឲ្យ​កាំភ្លើង​ម៉ាស៊ីន និង​កាំភ្លើង​កាប៊ីន ដែល​អាមេរិក និង​អ៊ីស្រាអែល​កំពុង​ប្រើ​។​ ​យោងតាម​គេហទំព័រ Popular Mechanics បានឱ្យដឹងថា​កងទ័ព​អាមេរិក​ស្វែងរក​ការអភិវឌ្ឍ​កាំភ្លើង​ស៊េរី​ថ្មី​ជំនួស​ឲ្យ​កាំភ្លើង​កាប៊ីន​ដែល​ប្រើ​រាល់ថ្ងៃ M4A1 និង​កាំភ្លើង​ម៉ាស៊ីន​ពន្លឺ M249​។ កាំភ្លើង​ស៊េរី​ថ្មី​នេះ គឺជា​ប្រភេទ​កាំភ្លើង​ដែល​ប្រើប្រាស់​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ ដើម្បី​ឲ្យ​វា​កាន់តែ​បាញ់​បាន​ច្បាស់​ជាមុន​មិន​ធ្លាប់មាន​។ កាំភ្លើង​នេះ​ត្រូវបាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​បានដាក់​ពង្រាយ​វា​នៅលើ​រថក្រោះ​ដ៏​ខ្លាំង​មួយ​។​   ​កាំភ្លើង​ជំនាន់​ថ្មី ត្រូវបាន​ដាក់ឈ្មោះថា Next Generation Squad Weapon ហៅ​កាត់​ថា NGSW​។ កម្មវិធី​អាវុធ​នេះ​មានបំណង​ដើម្បី​ជំនួស​ឲ្យ​ការប្រើ​កាំភ្លើង​ស៊េរី​ចាស់​។ កាំភ្លើង​នេះ​ត្រូវបាន​គេ​បង្ហាញថា មាន​កាណុង​ប្រវែង ៦,៨​មី​លី​ម៉ែត្រ ប្រើប្រាស់​ប្រព័ន្ធ​គ្រាប់រំសេវ និង​ទម្ងន់​ស្រាល និង​កាត់បន្ថយ​សម្លេង​ផងដែរ​។ ប៉ុន្តែ​លក្ខណពិសេស​របស់​វា គឺ​វា​អាច​មើល​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​។​ ​បច្ចុប្បន្ននេះ រថក្រោះ​ចម្បាំង​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ដែល​អាចធ្វើ​ឲ្យ​អ្នកកាន់កាំភ្លើង​សម្រេច​បំណង​របស់ខ្លួន​បាន ដោយ​ផ្អែកទៅលើ​រយៈ​ចម្ងាយ ល្បឿន​ខ្យល់ និង​អាកាសធាតុ​។ បច្ចេកវិទ្យា​បែបនេះ​ត្រូវបាន​ណែនាំ​កាលពី​ទសវត្ស ១៩៧០ ប៉ុន្តែ​ទំហំ និង​ទម្ងន់​នៃ​សមាសធាតុ​វា មានតែ​យាន​ធំៗ​ទេ ដែល​អាច​ផ្ទុក​វា​បាន​។​ ​អាវុធ ដែល​ត្រូវបាន​គេ​ន្ម​ត់​ថា​នឹងដាក់​បញ្ចូល​ឧបករណ៍​ចាប់​សញ្ញា​នេះ ត្រូវតែមាន​ភាពស្វិតស្វាញ​គ្រប់គ្រាន់​ដើម្បី​ទប់​ទល់នឹង​លក្ខខណ្ឌ​ប្រយុទ្ធ ដោយសារតែ​ទម្ងន់​ស្រាល​របស់​វា​៕