ដាច់​ធម៌​មេត្តា​ម្ល៉េះ​…​គ្រូពេទ្យ ក្មេង​ប្រកាច់​ម្តាយ​ភ័យ​ឡើង​ស្លេក​ទៅហើយ មិនគួរ​ពោល​ពាក្យ​..​ខ្ញុំ​ប្រញាប់​ទៅ​ស៊ីការ​

ព្រឹត្តិការណ៍ថ្មីៗ
0
292

…​កាលពី​ប៉ុន្មាន​ខែ​មុននេះ​អ្នកគ្រូ​ពេទ្យ​មួយរូប​នៅក្នុង​ប្រទេស​ចិន​មានឈ្មោះ​បោះ​សំឡេង​ល្បី​ខ្ទរខ្ទា​ដូច​តារា​ហូលីវូត​ក្នុង​បណ្តាញ​សង្គម​តាមរយៈ​រូបភាព​របស់​នាង​ចុះ​ពីលើ​ឡាន​ដែល​ដឹក​នាង​ឆ្ពោះទៅ​រោង​មង្គលការ​ទៅ​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​។ ​ពិត​ហើយ ក្រមសីលធម៌​របស់​គ្រូពេទ្យ បាន​ប្រៀបប្រដូច​គ្រូពេទ្យ​ជា​ឪពុក ម្តាយ​ហើយ​អ្នក​ជម្ងឺ​ជា​កូន ដែល​ឪពុកម្តាយ​តែងតែមាន​ព្រហ្ម​វិហារធម៌​ជានិច្ច​ចំពោះ​កូន​។​យ៉ាណា​មិញ​ចំពោះ​សំណេរ​មួយ​នេះ​ប្រសិនបើជា​ដំណើររឿង​ពិត​គឺ​គួរ​ឲ្យ​សោកស្តាយ​ណាស់​មិនគួរ​បើ​មាន​គ្រូពេទ្យ​មិន​រវីរវល់​ចំពោះ​អាយុជីវិត​របស់​អ្នក​ជម្ងឺ​បែបនេះ​សោះ​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ ចែ វី បាន​បង្ហោះ​សារ​មួយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​ម៉ាក់​លែង​ធ្វេសប្រហែស​ទៀតហើយ ក្ដៅខ្លួន​មិន​ដល់​២​ម៉ោង កូន​ក្ដៅ​ប្រកាច់ យក​កូន​ទៅ​ពេទ្យ​ធ្លាប់​មើល អង្វរ​អោយជួយ​សង្គ្រោះ​កូន​បន្ទាន់ តែ​បែរជា​ដោះសារ​ប្រញាប់​ស៊ីការ​គេ ទាំង​ដែល​កូន​ខ្ញុំ ក្ដៅ​ប្រកាច់​ខាំធ្មេញ រឹង​ដៃជើង​អស់ នេះ​រឺ​វិជ្ជាជីវ​:​ពេទ្យ ឃើញ​ស្លាប់​មិន​ជួយ អង្វរ​អស់ចិត្ត ដាច់ចិត្ត​ចេញមក​រក​ពេទ្យ​ផ្សេង ទាំង​ទ្រូង​ឈឺ​អាណិតកូន ក្ដៅ​ដង្ហក់ សំណាង​ជីវិត​កូន​ថ្លៃ បាន​ពេទ្យ​ម្នាក់​ជួយសង្គ្រោះ​កូន​ទាន់ ដង្ហក់​រហូត​ត្រូវ​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​គាត់​ធ្លាប់​ធ្វើការ​នៅ​គន្ធបុប្ផា​ពីមុន ហើយក៏​គុណបុណ្យ​ប្អូនថ្លៃ​ខ្ញុំ​ទៀត​ថ្ងៃ​ហ្នឹង​គាត់​ជួយ​ខ្នះខ្នែង​នាំមក​ពេទ្យ​ភ័យ​ឡើង​ស​ភ្នែក​គ្រប់គ្នា​”៕