លោក​ស៊ី ជិន​ពីង​ចុះហត្ថលេខា​លើ​បទ​ប​ញ្ញ​តិ​បង្កើន​ការហ្វឹកហាត់​ដល់​កងក​ម្លាំ​ង​

ព្រឹត្តិការណ៍ថ្មីៗ
0
359
​មេដឹកនាំ​ចិន​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ ដើម្បី​បញ្ជាក់​ពី​វិធី​បណ្តុះបណ្តាល​យោធា និង​ការកាត់ទោស​ពី​ការធ្វើ​ខុស​នៅក្នុង​កងកម្លាំង ខណៈដែល​ភាព​តានតឹង​បន្ត​ឡើង​ខ្លាំង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ​មេដឹកនាំ​ចិន​លោក​ស៊ី​ជីន​ភីង​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា ដើម្បី​បង្កើន​ការបណ្តុះបណ្តាល​ដល់​សមា​ជិ​ក​ពីរលាន​នាក់​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។ អាជ្ញាធរ​យោធា​ចិន​បាន​រាយការណ៍​ថា បានដាក់​ពង្រាយ​ក្រុមអធិការកិច្ច និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ថ្មី​មួយ ដែល​បាន​រចនា​ឡើង​ដើម្បី​បង្កើន​ការត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រយុទ្ធ​។​ ​លោក​ស៊ី ដែលជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ សម្រាប់​បទបញ្ជា​ថ្មី​ស្តីពី​ការត្រួតពិនិត្យ​ការហ្វឹកហ្វឺន​យោធា ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១​ខែមីនា​។​ ​ការបង្កើន​ការហ្វឹកហាត់ និង​ការអនុវត្តន៍​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​រិះគន់​ដល់​កងទ័ព​ចិន ដែលមាន​ការខ្វះខាត​លើ​ហ្វឹកហាត់​ប្រើ​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​។ របាយការណ៍​ពី​កងកម្លាំង​ចិន​បាន​និយាយថា កងទ័ព​ចិន​ធ្វើការ​វិនិយោគ​លើ​ការបំពាក់​អាវុធ ក្នុង​ទំហំ​ទឹកប្រាក់ ១៧៥​ពាន់​លាន​ដុល្លារ​លើ​កងទ័ព​រំដោះប្រជាជន​ចិន និង​កងទ័ពជើងទឹក​។​ ​បទបញ្ជា​ដែល​បាន​ចុះហត្ថលេខា​នេះ គឺជា​ជំហាន​មួយទៀត​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មីៗ​របស់​ចិន ក្នុង​ការបង្កើន​ប្រសិទ្ធភាព​យោធា រួមទាំង​ការដាក់​ពង្រាយ​ប្រព័ន្ធ​រ៉ា​ដា បណ្តាញ​ដែលមាន​សមត្ថភាព​ក្នុង​ការរកឃើញ​យន្តហោះ​បំបាំងកាយ និង​អនុវត្តន៍​គ្រឿង​សព្វាវុធ​មួយចំនួន​ផ្សេងទៀត​។​ ​បញ្ជា​នេះ​បាន​លេចឡើង​ក្រោយ​ពេលដែល​ភាព​តានតឹង​បាន​ឡើងក​ម្តៅ​ខ្លាំង នៅក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជាពិសេស​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​បាន​ផ្គុំ​កម្លាំង​ទ័ពអាកាស ដោយមាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​បំបាំងកាយ​ស៊េរី​ទំនើប​បំផុត និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​មហា​កំណាច​គ្មាន​គូ​ប្រៀប ទៅធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បញ្ជូន​សារ​គម្រាម​ទៅកាន់​ទីក្រុង​ប៉េកាំង​៕ ​