ឯកឧត្តម ហ៊ុន ម៉ា​នី ៖ …….. ចំពោះ​ព្រឹត្តិការណ៍ ២០​កុម្ភៈ គឺ​ស្ថានភាព​ចាំបាច់​តម្រូវ ឲ្យ​មាន​វិធានការ​កាន់តែ​ហ្មត់ចត់​

ព្រឹត្តិការណ៍ថ្មីៗ
0
336
[wai id="9"]


​នា​ព្រឹក​ថ្ងៃទី​៥​មីនា​នេះ រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​«​វិធានការ​ទប់ស្កាត់​ការឆ្លង​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សង​ទៀត​» ដែលមាន​១៨​មាត្រា​។​

​ការបង្កើត​ច្បាប់​ថ្មី ដែល​នឹង​ឈានដល់​មាន​ការដាក់ទោសទណ្ឌ​ផង​នោះ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានបង្ហាញ​ឆន្ទៈ​គាំទ្រ​យ៉ាងខ្លាំង​។ តាមរយៈ Facebook ផ្លូវការ​, លោក ហ៊ុន ម៉ា​នី បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លងមក​ប្រើប្រាស់​ត្រឹម​អនុក្រឹត្យ និង​លិខិត​រដ្ឋបាល​ផ្សេងៗ​ទៀត ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ​ទាំង ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ៣​វិច្ឆិកា និង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​
​ទោះជា​យ៉ាងនេះ​ក្តី តំណាងរាស្ត្រ​រូបនេះ អះអាងថា ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ គឺជា​ឧទាហរណ៍​មួយ ដែល​ពិបាក​គ្រប់គ្រង​ស្ថានការណ៍ ព្រោះ​វា​មាន​លក្ខណៈ​រីក​រាលដាល​ធ្ងន់ធ្ងរ ហើយ​មនុស្ស​មួយចំនួន​បំពាន វិធានការ​រាជរដ្ឋាភិបាល​។ លោក​ថ្លែងថា មានតែ​ការបង្កើត​ច្បាប់​ទេ ទើប​ជា​យន្ត​ការល្អ ដើម្បី​ជួយ​សម្រួល​ដល់​ការបង្ការ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឬ​ជំងឺឆ្លង​កាច​សាហាវ​ផ្សេងៗ​ទៀត​។​
ពាណិជ្ជកម្ម

​លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​នាពេល​កន្លងមក ពេល​សភាពការណ៍​តម្រូវ​ម្តងៗ រាជរដ្ឋាភិបាល​បាន​អនុវត្ត​វិធានការ​គ្រប់គ្រង​ដោយ​ត្រឹមត្រូវ ហ្មត់ចត់ រហូត​ជោគជ័យ​ក្នុងការ​បង្ការ​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៣​វិច្ឆិកា និង​២៨​វិច្ឆិកា ហើយ​នៅពេល​ស្ថានភាព​អាច​គ្រប់គ្រង​បាន វិធានការ​នានា​មិន​ត្រូវបាន​រឹតបន្តឹង​ខ្លាំងពេក​ដើម្បី​ធានា​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាជន​។ ក្នុងន័យ​នេះហើយ ដែល​ស្ថានភាព​ពេលនេះ ចំពោះ​ព្រឹត្តិការណ៍ ២០​កុម្ភៈ គឺ​ស្ថានភាព​ចាំបាច់​តម្រូវ ឲ្យ​មាន​វិធានការ​កាន់តែ​ហ្មត់ចត់​»​។​
​លោក​បន្តថា «​កន្លងមក យើង​សង្កេតឃើញ​មានការ​មិន​គោរព​វិធានការ មាន​ជាអាទិ៍ ការ​គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ការនាំ​មនុស្ស​គេច​ពី​ច​ត្តា​ឡី​ស័ក ក៏ដូចជា​ការមិន​អនុវត្តតាម​មន្ត្រី​សុខាភិបាល​ជាដើម​។ ច្បាប់​នេះ នឹង​ផ្តល់​ឲ្យ រដ្ឋាភិបាល​មាន​ឧបករណ៍​អាច​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែមទៀត ដោយ​ក្នុងនោះ យើង​ដឹង​ច្បាស់​ថា ការមិន​គោរព​វិធានការ​សុខាភិបាល ណាមួយ​របស់ អ្នកមាន​ជំងឺ​កូ​វីដ​-១៩ អាច​នឹង​បង្ក​ហានិភ័យ​ដ៏​ធំ​ដល់​សហគមន៍​។ អាច​និយាយ​ដោយ​សាមញ្ញ​ថា បើ​ដោយសារ​មនុស្ស​ម្នាក់​មិន​ស្តាប់ និង​គោរព​វិធានការ​សុខាភិបាល ដោយ​ខ្លួនឯង​ដឹងថា​អាចមាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ ហើយ​ទៅ​ចម្លង​គេ​តើ​យើង​គួរ​គិតពី​មនុស្ស​ម្នាក់ ឬ​មនុស្ស​ច្រើន​នាក់​?»​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត បានផ្តល់​សិទ្ធិអំណាច​មួយចំនួន​ដល់​រដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ឬ​ជំងឺ​រាតត្បាត​នានា​។
​មាត្រា​៤​នៃ​សេចក្តីព្រាងច្បាប់​នេះ ចែងថា ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា ក្នុងការ​ប្រយុទ្ធ​និង​ការទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋាភិបាល​កម្ពុជា អាច​ដាក់ចេញ​វិធានការ​មួយចំនួន​ជា​បណ្តោះ រួមមាន ហាមឃាត់​ការធ្វើដំណើរ ហាមឃាត់​ការជួបជុំ ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម និង ហាមឃាត់​សកម្មភាព ការងារ​នៅ​កន្លែង​ណាមួយ ជាដើម​។ មាត្រា​៤​នេះ ក៏បានផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល អាច​បិទ​តំបន់​ណាមួយ ដែលមាន​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រាលដាល​ដែរ​៕