សហរដ្ឋអាមេរិក​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ឡូយ​កប់​ស៊េរី F-35B ទម្លាក់​គ្រាប់បែក​លើ​ក្រុម​តា​លី​បង់ និង​ក្រុម​អាយ​ស៊ី​ស​ជាង ៥០​ថ្ងៃ​

ព្រឹត្តិការណ៍ថ្មីៗ
0
240
​គេហទំព័រ Task & Purpose បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៧ កុម្ភៈ​នេះ​ថា យន្តហោះ​ចម្បាំង​ឡូយ​កប់​ស៊េរី F-35B បានធ្វើការ​ប្រយុទ្ធ​ជាង ១០០​ដង​ប្រឆាំងនឹង​ក្រុម​តា​លី​បង់ និង​ក្រុម​អាយ​ស៊ី​ស ខណៈដែល​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​នាវា USS Essex​។ នេះ​បើតាម​លោក​វរ​សេរ​នី​យ៍ Kyle Shoop ដែលជា​មេបញ្ជាការ​នៃ​ក្រុម​អ្នក​ប្រយុទ្ធ​ជើង​ទឹក​លេខ​២១១​។​ ​លោក​បាន​និយាយថា កងកម្លាំង​មកពី​យន្តហោះ​នេះ​បានធ្វើការ​វាយ​ប្រយុទ្ធ​អស់​រយៈពេល​ជាង ៥០​ថ្ងៃ ដោយ​ចំណាយ​ការហោះហើរ​អស់ ១ ២០០​ម៉ោង​។ យន្តហោះ​ដ៏​ឡូយ​នេះ​គាំទ្រ​លើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​អាហ្កានីស្ថាន ស៊ី​រី និង​អ៊ីរ៉ាក់​។​   ​នាវា Essex ស្ងាត់ៗ​បាន​ចាក​ចេញពី​ទីក្រុង​កំពង់ផែ San Diego កាលពី​ខែកក្កដា ជាមួយ​ក្រុម​យន្តហោះ​ចម្បាំង F-35B និង​កង​អង្គភាព​ជើង​ទឹក​ទី ១៣​។ ការប្រយុទ្ធ​លើកដំបូង​ត្រូវបាន​ធ្វើឡើង​កាលពី​ខែកញ្ញា​ប្រឆាំង​ក្រុម​តា​លី​បង់ នៅក្នុង​ប្រទេស​អាហ្កានីស្ថាន​។​ ​ក្នុងកំឡុងពេល​នៃ​ការដាក់​ពង្រាយ​របស់ខ្លួន យន្តហោះ​ចម្បាំង F-35B បាន​ហោះ​ទៅកាន់​តែ​កៀក​ទៅនឹង​បេស​សក​កម្ម​គាំទ្រ​ដែនអាកាស​ពីលើ​ប្រទេស​ស៊ី​រី និង​អាហ្កានីស្ថាន​។ នេះ​បើតាម​លោក Shoop​។ នៅក្នុង​ប្រទេស​ស៊ិ​រី យន្តហោះ​នេះ​បានធ្វើការ​ប៉ាន់ប្រមាណ​អំពី​ការខូចខាត ដែល​បង្កឡើង​ដោយ​កា​វាយប្រហារ​របស់​ក្រុមចម្រុះ នៅក្នុង​អាកាសធាតុ​មិន​អំណោយផល ដោយសារតែ​រ៉ា​ដា​របស់​យន្តហោះ​នេះ ល្អជា​ឧបករណ៍​ចាប់​សញ្ញា​យន្តហោះ F/A-18 Hornet​។​ក្រោយ​ការវាយប្រហារ​នេះ អាកា​យានិក​យន្តហោះ​ទាំងនេះ​ទទួលបាន​មេដាយ​ផ្នែក​អាកាស​ដ៏​មាន​កិត្តិយស​៕