អូស្ត្រាលី​នឹង​ពង្រីក​សកម្មភាព​យោធា​នៅក្នុង​វិស័យ​អវកាស​

ព្រឹត្តិការណ៍ថ្មីៗ
0
280
​ប្រធាន​កងកម្លាំង​អាកាស​អូស្ត្រាលី​បាន​និយាយថា ទីក្រុង​កង់​បេ​រ៉ា​គួរតែ​ចំណេញ​បាន​ពី​ទីតាំង​ភូមិសាស្ត្រ​របស់ខ្លួន ក្នុងការ​បង្កើន​នូវ​វត្តមាន​ខាង​វិស័យ​អវកាស​។​ ​របាយ​ការ​ពី​វិទ្យុ​ញូ​ហ្សឺ​លែ​ន​បាន​និយាយថា កង​កម្លាំងយោធា​អូស្ត្រាលី​នឹងចូលរួម​នៅក្នុង​ការប្រណាំង​ប្រជែង​ខាង​វិស័យ​អវកាស​ថ្មី​មួយ ខណៈដែល​វិស័យ​អវកាស​បានក្លាយ​ទៅជា​ទី​លាន​ប្រណាំងប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​។​   ​នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក Leo Davies ប្រធាន​កងទ័ពអាកាស​អូស្ត្រាលី (RAAF) បាន​និយាយថា ភូមិសាស្ត្រ​តែមួយគត់​របស់​ប្រទេស​នេះ គឺ​សាក​សម​ក្នុងការ​ដើរតួ ខណៈដែល​លោក​ទទួលស្គាល់ថា ប្រទេស​អូស្ត្រាលី​ដើរ​តាម​ក្រោយ​ប្រទេស​មហាអំណាច​ខាង​វិស័យ​អវកាស​។ ប្រធាន​កងកម្លាំង​រូបនោះ​បាន​ទស្សន៍ទាយ​ថា កងទ័ពអាកាស​អូស្ត្រាលី​នឹងធ្វើ​ការវិនិយោគ​យ៉ាង​ធំធេង​ខាង​វិស័យ​អវកាស ក្នុង​រយៈពេល ២០​ឆ្នាំ​ខាងមុខនេះ​។​ ​របាយការណ៍​នេះ​បានឱ្យដឹងថា រដ្ឋាភិបាល​អូស្ត្រាលី​ព្យាករ​ថា នៅ​ឆ្នាំ ២០៣០ ឧស្សាហកម្ម​អវកាស​ជាតិ​នឹង​តំណាងឱ្យ ១២​ពាន់​លាន​ដុល្លារ ដល់​សេដ្ឋកិច្ច​។ អូស្ត្រាលី​បាន​បង្កើត​នូវ​ទីភ្នាក់ងារ​អវកាស កាលពី​ឆ្នាំមុន​។ យ៉ាងណាក៏ដោយ អូស្ត្រាលី​មិនមាន​គម្រោង​បង្កើត​កងកម្លាំង​អវកាស​កំណែទម្រង់​ថ្មី​ដូច​លោក​ត្រាំ​បានប្រកាស​នោះទេ​៕