ក្រសួង​ធនធានទឹក និង​ឧតុនិយម​៖ ខេត្ត​ក្រុង​មួយចំនួន​នឹង​ចុះ​ត្រជាក់​ដល់ ១៦​អង្សារ​សេ​

ព្រឹត្តិការណ៍ថ្មីៗ
0
268
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​បានធ្វើការ​ពិនិត្យ និង​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ ជាប្រចាំ​ទាំង​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា ក្រសួង​សូម​ជូនដំណឹង ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ដោយសារ​ឥទ្ធិពល​នៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាន និង​កំពុងមាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មកលើ​កម្ពុ​ជា​។​ ១. ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៧​អង្សារ​សេ​។​ ២. ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២០​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨​អង្សារ​សេ​។​ ៣. រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៣​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨​អង្សារ​សេ​។​ ៤. ខេត្តតាកែវ កែប កំពត និង​ខេត្ត​ព្រះសីហនុ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៤​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩​អង្សារ​សេ​៕   ​