ហេតុអ្វី​មនុស្ស​គ្រប់គ្នា​លង់​ស្រលាញ់ …………

បច្ចេកវិទ្យា
0
252
​ ​មាន​មនុស្ស​ជាច្រើន​បាន​លង់​ស្រលាញ់​ទូរស័ព្ទ OPPO F11 Pro ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ដោយសារតែ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កម្មវិធី Pre-Order មាន​មនុស្ស​ជាច្រើន​បាននាំគ្នា​ធ្វើការ​កម្មង់​ទូរស័ព្ទ F11 pro យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហួស​ពី​ការរំពឹងទុក​របស់​ក្រុមហ៊ុន OPPO នៅ​កម្ពុជា រហូតដល់​ថ្នាក់​អតិថិជន​ខ្លះ មានប្រតិកម្ម​ចំពោះ​ការបិទ​កម្មវិធី Pre-Order មុន​ថ្ងៃ​កំណត់ ដោយសារតែ​ពួកគេ​មិនអាច​ទទួលបាន​ផលិតផល បាន​នៅ​ថ្ងៃ​លក់​ដំបូង​កាលពី​ម្សិលមិញ និង​មិនអាច​ឆ្លើយតប​តាម​ការ​កម្មង់​នៃ​អតិថិជន​របស់​ពួកគេ​បានឡើយ​នោះ​។ ហើយ​នៅ​ថ្ងៃ First Sale ម្សិលមិញ​ទៀត​នេះ​សោត យើង​សង្កេតឃើញថា​មាន​អតិថិជន​ជាច្រើន បានមក​ទទួលយក​ទូរស័ព្ទ​នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា ដែល​ពួកគេ​បាន​កម្មង់​ទុក​សឹងតែ​គ្រប់​ហាង​លក់​ទូរស័ព្ទ​តែម្តង​។ តើ​មាន​មូលហេតុ​អ្វី​ទៅបាន​ជា F11 Pro ទទួលបាន​ការគាំទ្រ ពី​សំណាក់​អតិថិជន​ច្រើន​បែបនេះ​? ហើយ​ហេតុអ្វី​បានជា​ការផ្តល់ជូន​ទូរស័ព្ទ F11 Pro មិនអាច​តម្រូវ​ទៅតាម​ការ​កម្មង់​នៅក្នុង​ទីផ្សារ​ដូច្នេះ​? ជាការ​ពិតណាស់​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​បានបញ្ជាក់​ឲ្យ​ដឹងថា​គ្រប់​ម៉ូ​ឌែ​ល​ស៊េរី F របស់ OPPO តែងតែ​ទទួលបាន​គាំទ្រ​ចើ​ន​ពី​អតិថិជន ជា​យូរណាស់​មកហើយ ហើយ​ស៊េរី F នេះ គឺ​លក់ដាច់​ខ្លាំងណាស់​ពីមួយ​ម៉ូ​ឌែ​ល ទៅមួយ​ម៉ូ​ឌែ​ល សឹងតែ​លក់ដាច់​អស់​ស្តុក​តែម្តង​នៅលើ​ទីផ្សារ​អាស៊ី ។ ម្យ៉ាងវិញទៀត​មូលហេតុ​នៃ​ភាពយឺតយ៉ាវ​ក្នុងការ​ផ្តល់ជូន​ផលិតផល​ទូរស័ព្ទ F11 Pro ដោយសារតែ​ផលិតផល F11 Pro ចេញមក​ភ្លាម ត្រូវតែ​ឆ្លងកាត់​ភាព​សម្រិតសម្រាំង និង​ត្រួតពិនិត្យ​យ៉ាងច្បាស់​លាស់ ពី​ក្រុម​អ្នកជំនាញ​នៅ​ខាង​រោងចក្រ​ផលិត​ធំៗ ដែលមាន​ច្រើន​ដំណាក់កាល ហើយ​នៅពេលដែល​ការ​កម្មង់​កាន់តែច្រើន នោះ​ការផលិត​ត្រូវ​បង្កើន​ទ្វេដង ដែល​បណ្តាល​ឲ្យ​មាន​ភាពយឺតយ៉ាវ​បន្តិច​។ យោងតាម​ការលើកឡើង​របស់​ក្រុមហ៊ុន​បាន​បន្ថែមទៀតថា បើ​យើង​ក្រលេកមើល​ម៉ូ​ឌែ​ល F11 Pro នៅក្នុង​ទីផ្សារ​លក់​វិញ មិន​ថា​នៅលើ​កាមេរ៉ា រូបរាង និង បច្ចេកវិទ្យា​ទេ គឺ​ត្រូវ​ឆ្លងកាត់​ក្រុម​អ្នកជំនាញ ធ្វើការ​ត្រូវ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដើម្បី​ធ្វើ​ឲ្យ កាមេរ៉ា​ភ្លោះ​ខាងក្រោយ ទំហំ 48MP របស់ F11 Pro ក្លាយជា​អ្នកជំនាញ​ថតរូប​បែប​Portrait សម្រាប់​អ្នកប្រើប្រាស់ 24 ម៉ោង ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ F11 Pro បាន Update ទាំង Software និង Hardware ដើម្បី​ទទួលបាន​នូវ​ទូរស័ព្ទ​មួយគ្រឿង​ដែល​អាច​ថតរូប​ច្បាស់​ឥតខ្ចោះ​នៅ​ទី​ងងឹត​ផងដែរ ។ ពិត​មែនហើយ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ ទំហំ 48 MP របស់ F11 Pro ដើមឆ្នាំ​២០១៩​នេះ បាន Update ជាង​ម៉ូ​ឌែ​ល​មុនៗ​ទាំង​ទំហំ និង បច្ចេកវិទ្យា​ទំនើប ដែល​ជម្រុញ​ឲ្យ​រូបភាព​ដែល​ថត​ចេញមក កាន់តែច្បាស់ ពណ៌​កាន់តែ​ស្រស់បំព្រង និង​ផ្ទៃមុខ​របស់​មនុស្ស​វិញ​កាន់តែ​ដូច​ធម្មជាតិ​ពិតៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ចំនុច​សំខាន់​ផ្សេងៗ​ទៀត​របស់ F11 Pro ដែល​ធ្វើ​ឲ្យ​អតិថិជន​កក្រើក​ចង់បា​ន ដោយសារតែ​វា​មាន​ថ្ម​ទំហំ 4000MAh , មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , មាន​ពណ៌​ខាងក្រោយ​បែប Gradient ដ៏​គួរ​ឲ្យ​ទាក់ទាញ​ចំនួន​ពីរ​ពណ៌ គឺ Thunder Black និង Arura green កាន់តែ​ស្រស់ស្អាត និង កាន់តែ​ថ្លៃថ្នូរ ដែល​ចំណុច​ទាំងអស់​នេះហើយ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​គ្រប់រូប​ចង់បាន និង​បាន​កម្មង់​ទុក​មាន​សន្ទុះ​ខ្លាំង​ដូច្នេះ​។ សូម​បញ្ចាក់​ថា​ទូរស័ព្ទ OPPO F11 Pro តម្លៃ​ត្រឹមតែ 339$ ជា​តម្លៃ​ដ៏​ពិសេស​មួយ​ដែល​អតិថិជន​គ្រប់គ្នា​អាច​ទទួលយកបាន ប៉ុន្តែ​បើ​និយាយ​ពីមុខ​ងារ​បច្ចេកវិទ្យា និង កម្មវិធី​ផ្សេងៗ​វិញ មិនបាច់​ថ្លែង​ទេ គឺថា​កប់​ស៊េរី​តែម្តង​បើ​មិន​ជឿ​សាក​ជាវ​មួយគ្រឿង​ទៅ​ដឹង​ហើយ​។ ហើយ​ក្រុមហ៊ុន​បានបញ្ជាក់​សង្កត់ធ្ងន់ថា ចំពោះ​អតិថិជន​ដែល​បាន​កម្មង់​ទូរស័ព្ទ F11 Pro ហើយ មិនទាន់​ទទួលបាន​ទូរស័ព្ទ សូម​លោកអ្នក​មេត្តា​រង់ចាំ​បន្តិច​ដោយ សារ​តែ​ពេលនេះ ក្រុមហ៊ុន OPPO បាន​នឹង​កំពុង​បង្កើន​សង្វាក់​ផលិតកម្ម​របស់ខ្លួន​ដើម្បី​នាំយក​ទូរស័ព្ទ F11 Pro ដ៏​ស្រស់ស្អាត មកដល់​ដៃ​លោកអ្នក​ជាក់​ជាមិនខាន ៕