OPPO Reno Barcelona Edition ជា​ទូរស័ព្ទ​ថ្មី​បែប Premier ចំណែកឯ​តម្លៃ​វិញ​ក៍​មិនធម្មតា​ដែរ !

បច្ចេកវិទ្យា
0
292
​ ​នាពេល​ថ្មីៗ​កន្លងទៅនេះ ទូរស័ព្ទដៃ OPPO បានដាក់​បង្ហាញ​នូវ​កំពូល Smart Phone មួយ​ដែល​កំពុង​ទទួល​បានកា​រ​ចាប់ អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​គ្រប់​មជ្ឈដ្ឋាន ក៏​ព្រោះតែ​ការដាក់ចេញ​នូវ​តម្លៃ​ដែល​គួរ​ឲ្យ​បះសក់ ដែល​មិន​ធ្លាប់មាន​ពីមុនមក ។​ ​នេះ​អាច​និយាយបានថា​ជា យុទ្ធសាស្ត្រ​វាយ​រហ័ស ដក​រហ័ស ស្មាន​មិនត្រូវ​មែន OPPO ! កំដៅ​សាច់ដុំ​ភ្នែក​អ្នកទស្សនា​ជាមួយ​រូបរាង​ដ៏​ស្រស់ សង្ហា និង ចំនួន​មានកំណត់ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ថ្ងៃនេះ​ក្រុមហ៊ុន OPPO ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​តម្លៃ​លក់​ផ្លូវការ​នៃ​ម៉ូ​ឌែ​ល​ថ្មី OPPO Reno FC Barcelona Edition ដែលជា​ទូរស័ព្ទ​តំណាង​ឲ្យ​ការសហកា​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាថ្មី ជាមួយនឹង ក្លិប​បាល់ទាត់ Barcelona បង្កើតបានជា​ទូរស័ព្ទ​ថ្មី​បែប Premier មួយ​ម៉ូ​ឌែ​ល ដែល​លើសពី​ការពេញចិត្ត​របស់ Fan និង ក្រុម​អ្នកគាំទ្រ​លើ​វិស័យ​បាល់ទាត់​ទាំងអស់ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​ម៉ូ​ឌែ​ល OPPO Reno FC Barcelona Edition នេះ​មានតម្លៃ ៩៩៩​ដុល្លា ជា​តួរ​លេខ​ដែល​ល្អ គ្មាន​គូរ​ប្រៀប​តែម្តង​។ ​កន្លងមក OPPO ធ្លាប់បាន​ប្រកាស​ហើយ​ថា វា​មាន​ចំនួន​កំណត់​ត្រឹមតែ ៦៨​គ្រឿង​ប៉ុណ្ណោះ ទាំង​គេ​ទាំង​ខ្ញុំ គិតថា​ហោចណាស់​មួយគ្រឿង​ក៏​តម្លៃ​ជាង​១​ពាន់​ដុល្លា​ដែរ ព្រោះ​តម្លៃ​លក់​របស់​វា​នៅ​តំបន់​អឺរ៉ុប​គឺ​ជាង​១​ពាន់​ដុល្លា​ឯណោះ​! មាន​ណា OPPO លេង​មួយ​ក្បាច់​នេះ​បាក់​ចង្កេះ Fan តែម្តង​! ព្រោះ​មើលទៅ​ទោះបីជា​វា​មានតម្លៃ​ជាង​១​ពាន់​ដុល្លា​ក្តី ក៏​វា​នៅតែមាន​អ្នកទិញ​ដែរ ព្រោះ​ឱកាស​ដ៏​ពិសេស​បែបនេះ មិន​ងាយ​មាន​ទេ​លោក​ព្រះ​! ព្រោះ​មិនមែន​នៅ​សុខៗ គេ​ទៅធ្វើ Edition ឡើង​កប់​ស៊េរី​ដល់​ម្លឹ​ង​ឡើយ គ្រាន់តែ​ប​ញ្ជូ​ល​ជាមួយ Brand Barcelona ហ្នឹង​ក៏​មិន​អស់​តិច​ដែរ ។   ​មកដល់​ចំណុច​នេះ តើ​បងប្អូន​ណាខ្លះ​ដែលជា​អ្នកគាំទ្រ​លើ​កីឡាករ​ល្បីៗ​ក្នុង​ក្លិប Barcelona និង អ្នក​ស្នេហា​វិស័យ​បាល់ទាត់ មាន​អារម្មណ៍​ម៉េច​ដែរ​ពេលនេះ​? នៅ​ចង់បាន​ទៀត​អត់​? ឬ តម្លៃ​ប៉ុណ្ណឹង​គិតថា​ល្មម ? ឬ​វា​ថ្លៃ​ពេក​? ឬមួយ​ស៊ី​ផុយ​? ហេ​ហេ​ហេ​។ សម្រាប់ Admin វិញ​គឺ​ស្រលាញ់​ខ្លាំង​តែម្តង បន់​ឲ្យ​តែ​ដល់​ថ្ងៃ​ប្រកា​សលក់​ដើម្បី​ទៅ​ទិញ​មួយគ្រឿង​នឹង​គេ ព្រោះ​វា​មានតែ​៦៨​គ្រឿង អី​ញ្ជឹ​ង​បានន័យថា Admin ជា​មនុស្ស​ពិសេស​ក្នុងចំណោម​មុ​ស្ស​៦៨​នាក់​ផ្សេងទៀត នៅ​ទូទាំងប្រទេស​កម្ពុជា​ហើយ​! ថា​មិនត្រូវ​ហេងស៊យ​ទិញ​មិនទាន់​គេ​ទៀត​លោក​អើយ បើ​វា​តិច​យ៉ាងនេះ ហើយ​តម្លៃ​ល្អ​បែបនេះ រក​ឯណា​បាន​! ដូច្នេះ​តោះ​ចាំ​អង្កាល ទៅរក​មើល​តាម​ហាង​ទូរស័ព្ទ​សិន​៕