អង្គការ​ណា​តូ​ចំណាយ​ថវិកា​រលើ​ការដាក់​តម្លើង​មូលដ្ឋាន​យោធា​ដ៏​ធំ​នៅ​ប្រទេស​ប៉ូឡូញ ដើម្បី​ប្រឆាំង​រុស្ស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
248
​សារព័ត៌មាន Defense News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​0២ មេសា​នេះ​ថា ក្រុមមន្ត្រី​អង្គការ​ណា​តូ​កំពុងធ្វើការ​រួមគ្នា​លើ​គម្រោង​សាងសង់​មូលដ្ឋាន​ដ៏​ធំ​នៅក្នុង​ប្រទេស​ប៉ូឡូញ ដើម្បី​ដាក់​រថពាសដែក​របស់​អាមេរិក​នៅ​ប្រទេស​នេះ​។​ ​មូលដ្ឋាន​យោធា​នៅ​ប្រទេស​ប៉ូឡូញ​នេះ​មានន័យថា គឺ​ដើម្បី​ស្តុក​ទុក​នូវ​គ្រឿង​បរិក្ខា​យោធា​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​អ៊ឺរ៉ុប​ខាងកើត​មួយ​នេះ ក្នុងករណី​ដែលមាន​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រទេស​រុស្ស៊ី​។ ក្រុមមន្ត្រី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ពិចារណា​លើ​ការតាំង​មូលដ្ឋាន​នាពេល​អនាគត​នៅក្នុង​តំបន់ Powidz ដែល​ស្ថិតនៅ​ប៉ែក​ខាងលិច​នៃ​ប្រទេស​ប៉ូឡូញ​។​ ​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg បាន​ប្រាប់​កាសែត Wall Street Journal នៅក្នុង​បទសម្ភាសន៍​កាលពី​ដើមខែ​នេះ​ថា​ការស្ថាបនា​មូលដ្ឋាន​យោធា​នេះ នឹង​ចាប់ផ្តើម​នៅ​រដូវក្តៅ​នេះ​។ ការសម្រេចចិត្ត​ដើម្បី​សាងសង់​ឃ្លាំង​ផ្ទុក​ភស្តុភា​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​សម្ព័ន្ធមិត្ត​កាលពី​ប៉ុន្មាន​ឆ្នាំមុន ឬ​សំណើរ​បង្កើត​មូលដ្ឋាន​យោធា​ពី​សំណាក់​សម្ព័ន្ធមិត្ត​នេះ បានកើត​ឡើង​មុន​ប៉ូឡូញ​ស្នើ​បង្កើត​បន្ទាយ​ត្រាំ​ទៅទៀត​។ ប៉ូឡូញ​ស្នើ​បង្កើត​បន្ទាយ​ត្រាំ ដើម្បី​ដាក់​ទ័ព​អាមេរិក​នៅលើ​ទឹកដី​រប​ស់​ខ្លួន ដោយសារតែ​ប៉ូឡូញ​ខ្លាច​មាន​វាសនា​ដូច​អ៊ុយ​ក្រែ​ន ក្រោយ​រុស្ស៊ី​បាន​លេប​ត្របាក់​ទឹកដី​អ៊ុយ​ក្រែ​ន​។​ ​មូលដ្ឋាន​យោធា Powidz នេះ​ធ្វើឡើង​ក្រោម​កម្មវិធី​វិនិយោគ​សន្តិសុខ​របស់​អង្គការ​ណា​តូ ក្នុង​ទំហំ​ទឹកប្រាក់ ២៦០​លាន​ដុល្លារ ដោយ​សមាជិក​ចំនួន ២៩​ប្រទេស​ធ្វើការ​បរា​ច្ចាក​តាមរយៈ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​។ ​សហរដ្ឋអាមេរិក​ចំណាយ​លើ​ផលិតផល​ក្នុងស្រុក​សរុប​ដល់​ទៅ ២០ ទៅ ២៥​ភាគរយ​លើ​មូលដ្ឋាន​យោធា​នេះ​។ រដ្ឋបាល​លោក​ត្រាំ​បានស្នើ​សុំ​ថវិកា​ចំនួន ១៤៤​លាន​ដុល្លា​សម្រាប់​កម្មវិធី​វិនិយោគ​សន្តិសុខ​អង្គការ​ណា​តូ NATO Security Investment Program ឬ NSIP សម្រាប់​ឆ្នាំ​សារពើរ​ពន្ធ ២០២០ បើ​ប្រៀបធៀប​ទៅនឹង​សំណើ​សម្រាប់​ឆ្នាំ ២០១៩​គឺមាន​ទំហំ ១៧១​លាន​ដុល្លារ​៕