ឃើញ​ទេ​! បាប​មែន​ហ៊ាន​លក់​ដី​វត្ត​ធ្វើ​ទីលាន​វាយ​កូន​ហ្គោល​ជាប់គុក​២​ឆ្នាំ​

ព្រឹត្តិការណ៍ថ្មីៗ
0
1348
[wai id="6"]

ពាណិជ្ជកម្ម

...​ដើម្បី​លុយកាក់​ដាក់ចូល​ក្នុង​ហោ​ប៉ាវ​បុគ្គល​ខ្លះ​អត់​ខ្លា​ចបាប​ទេ​ហ៊ាន​លួច​បន្លំ​ឯកសារ​យក​ដី​វត្ត​ទៅ​លក់​...​រហូត​ផ្ទះ​ការតវ៉ា​ខ្លះ​ក៏​រត់​ចោលផ្ទះ​...​ឯ​ខ្លះទៀត​ជំហាន​ខ្លី​រត់​អត់​លឿន​បាន​ដេក​ក្នុង​គុក​។​ដូច​ករណី​អតីត​មេដឹកនាំ​បក្ស​ភឿ​ថៃ​លោក Yongyuth Wichaidit នឹងត្រូវ​ជាប់ពន្ធនាគា​រ​រយៈពេល ២​ឆ្នាំ​ថៃ​បាន​រកឃើញ មាន​កំហុស​ក្នុងការ​អនុញ្ញាតឱ្យ​លក់​ដី​វត្ត​អារាម​ដើម្បី​បើកផ្លូវ​សម្រាប់ធ្វើ​ទីលាន​វាយ​កូន​ហ្គោល​។​


​យោងតាម Bangkokpost ឲ្យ​ដឹងថា​មន្ត្រី​ពន្ធនាគារ បាន​នាំខ្លួន​លោក Yongyuth ទៅកាន់​ពន្ធនាការ​បាង​កក Remand ក្រោយ​ពេលដែល​ចៅក្រម​សម្រេច​មិន​បញ្ជូន​រឿងក្ដី​ទៅ​តុលាការ​កំពូល​។ ប្រធាន​ពន្ធនាគារ​លោក​Krit Krasaethip បាន​មានប្រសាសន៍ថា “​លោក​នឹងត្រូវ បាន​អនុវត្ត​ក្រោម​បទបញ្ជា​ពន្ធនាគារ​ដោយ​គ្មាន​សិទ្ធិ​តវ៉ា​” បើទោះបីជា​ការពិនិត្យ​សុខ​ភាពជា​ចាំបាច់​នៅ​ពន្ធនាគារ រកឃើញថា​លោក Yongyuth កំពុងមាន​ជំងឺ​រលាក​សន្លាក់​, ជំងឺ​បេះដូង និង​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​ក៏ដោយ​។​

​គួរ​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​ស៊ើបអង្កេត​ការលក់​ដី​នេះ បាន​រកឃើញថា​លោក Yongyuth មាន​កំហុស​ក្នុងការ​លុបចោល​បទបញ្ជា​របស់​នាយកដ្ឋាន​ដីធ្លី​ដែល​បាន​ដកហូត​ការលក់​ដី​មាន​ទំហំ ជាង ១១៧ ហិច​តា​ដែលជា​កម្មសិទ្ធិ​របស់​វ​ត្ត​ថា​ម​គី​រី​រ៉ា ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន Alpine រៀល​អ៊ី​ស្ទេ​ត និង​ក្លឹប​កូន​ហ្គោល Alpine កាលពី​ឆ្នាំ ២០០២៕