ទូរស័ព្ទ OPPO Avengers និង​ខ្សែភាពយន្ត​Avengers បានធ្វើ​ឲ្យ​យុវវ័យ​រាប់រយ​នាក់​រំជួលចិត្ត​

បច្ចេកវិទ្យា
0
320
​ ​គ្រាន់តែ​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម ចាក់​បញ្ចាំង​ខ្សែភាពយន្ត Marvel‘s Avenger Endgame ភ្លាម គេ​សង្កេតឃើញ​មាន​ក្រុម​យុវវ័យ​រាប់រយ​នាក់​បានមក​តម្រង់​ជួរ​ចាំមើល​កុន​រឿង Avengers ផង និង ចោមរោម​មើល​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏​ថ្មីស្រឡាង​ផង ប្រកបដោយ​ភាព​ទាក់ទាញ និង ស្រស់ស្អាត​ខ្លាំងណាស់ ។ ​ព្រឹត្តិការណ៍​ដ៏​កក្រើក និង ភ្ញាក់ផ្អើល​នៅពេលនេះ បាន​កើតឡើង​បន្ទាប់ពី Page ផ្លូវការ​របស់ OPPO នៅ​កម្ពុជា​បាន Posted លក្ខខណ្ឌ​ចូលរួម​លេង​ហ្គេម​សប្បាយៗ សម្រាប់ Fan OPPO និង Fan Avengers ដូចជា Shared Posted របស់ Page OPPO នឹងមាន​ឱកាស​ឈ្នះ​សំបុត្រ​កុន Avengers និង អាច​ឈ្នះ​រង្វាន់​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ទុកជា​អនុ​ស្សារី​យ៍​នៃ​ប្រវត្តិសាស្ត្រ​រឿង Avenger Endgame ផងដែរ ចាប់ពី​ថ្ងៃទី​25 ដល់​ថ្ងៃទី​29 ខែមេសា ឆ្នាំ​2019​នេះ ។ នៅ​រោងកុន Major Cineplex ទីតាំង Aeon Mall Phnom Penh និង Major Cineplex ទីតាំង Aeon Mall Sen Sok ចាប់ពី​ម៉ោង 9​ព្រឹក ដល់​ម៉ោង 9​យប់ ដែល​អ្នកណាៗ​ក៏​ប្រាថ្នា​ចង់បាន​ឱកាស​បែប​នេះដែរ​។​ ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​មិន​នឹកស្មានថា​ទូរស័ព្ទ OPPO Avengers បានបង្ហាញ​ខ្លួន​ឡើង ចំ​ថ្ងៃ​បញ្ចាំង​រឿង Avengers បែបនេះ​ឡើយ ទាំង​ប្រអប់​ទូរស័ព្ទ និង រូបរាង​ពិត​របស់​វា​គឺថា​កប់​តែម្តង មើលទៅ​ឡើង​High​។ ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដែល​បាន​ដាក់តាំង​ក្នុង​ទូកញ្ចក់​នៃ​ស្តង់​ទាំងពីរ​ទីតាំង​នោះ គឺ​បាន​ទាក់ទាញ Fan យ៉ាងច្រើន​ឲ្យ​មានការ​ចាប់អារម្មណ៍ និង បាន​សួរនាំ​ពី​តម្លៃ​របស់​វា ព្រមទាំង​សមត្ថភាព​របស់​វា​គ្រប់ៗ​គ្នា មិនតែប៉ុណ្ណោះ Fan ខ្លះ​បាន​សួរថា​ពេលណា​ទើប​អាច Pre-Order​បាន​ថែម​ទៀតផង ដែល​ទាំងអស់នេះ​អាច​បញ្ជាក់​ឲ្យ​ឃើញថា OPPO លេង​មួយ​ក្បាច់ ជាមួយ Major ឡើង​ផ្អើល​របស់គេ​មែន សូម្បីតែ​យើងខ្ញុំ​ក៏​ពិបាក​ទប់​អារម្មណ៍​ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ​របស់​វា​ដែរ​។ OPPO ត្រឹមតែ​បង្ហាញ​រូបរាង​ខាងក្រៅ ឡើង​ផ្អើល​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​តែ​សមត្ថភាព​ខាងក្នុង​របស់​វា​ដែល​បាន​ប្រៀបធៀប​ទៅនឹង​កម្លាំង Hero ទាំង​៦​ទៀត ថា​តើ​វា​អស្ចារ្យ​ប៉ុណ្ណា​ទៅ​លោក​អើយ ។ តោះ​ទ្រាំ​មិន​បានទេ​គ្នា​យើង​អើយ ទៅកាន់​ផ្សារ Aeon1 និង Aeon2 អី​ឡូ​វ​នេះ​ទាំងអស់គ្នា ដើម្បី​មើល​មានឱកាស​ឈ្នះ​សំបុត្រ​កុន និង ឈ្នះ​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ទោះ​មិនជា​មិន​សំណាង ក៏បាន​ថតរូប​ជាប់​វា​ដែរ ហេ​ហេ​ហេ ៕ ព័ត៌មាន​លំអិត​លោកអ្នក​អាច​ចូលទៅ​កាន់ Link https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX