រីករាយ​ជាមួយនឹង​កម្មវិធី​ថ្មី I Can see your Voice Cambodia ដែល​ឧបត្ថម្ភ​ធំ​ដោយ OPPO

បច្ចេកវិទ្យា
0
394
​លោកអ្នក​ធ្លាប់បាន​ទស្សនា​កម្មវិធី​បែប​កំសាន្តៗ និង ល្បីៗ​លំដាប់ថ្នាក់​ពិភពលោក ជាច្រើន​រួចមកហើយ ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ហង្ស​មាស HDTV ដែលមាន​ការចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ OPPO ដូចជា​កម្មវិធី Cambodia Got Talent ជាដើម គឺ​ពិតជា​ជក់ចិត្ត និង ដិតអារម្មណ៍​យ៉ាងខ្លាំង​។ យ៉ាងណាមិញ​នៅ​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ កម្មវិធី I Can See Your Voice Cambodia នឹង​ត្រូវបាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៨​យប់​តទៅ និង​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ OPPO​។ មិនតែប៉ុណ្ណោះ OPPO តែងតែ​ចូលរួម​ឧបត្ថម្ភ​ក្នុងការ​ផលិត វីដេអូ MV song ឬ ការធ្វើ MV Song ផ្ទាល់ខ្លួន ដែល​ច្រៀង និង សម្តែង​ដោយ​តារាចំរៀង​ល្បីៗ​ក្នុងប្រទេស​កម្ពុជា និង តារា​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង លោក​Step ព្រមទាំង​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ជាច្រើន​នាក់​ទៀត ។ គួររំលឹកថា​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បាន​អភិ​វ​ឌ្ឈ​ន៍​ខ្លួនឯង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​កម្ពុជា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​មកម្ល៉េះ ដោយ​ទទួលបាន​ការគាំទ្រ​ពី​អ្នកប្រើប្រាស់ Smart Phone គ្រប់​ស្រទាប់ ជាពិសេស​ពី​ស្រទាប់​យុវវ័យ​កម្ពុជា ដែល​តែងតែ​ជាវ និង គាំទ្រ​ទូរស័ព្ទ OPPO គ្រប់​ម៉ូ​ឌែ​ល​ដែល​ចេញមក​ថ្មីៗ​ទាំងអស់ ដែល​កត្តា​ទាំងអស់នេះ បានធ្វើ​ឲ្យ​ផលិតផល​ទូរស័ព្ទ OPPO លក់ដាច់​អស់ពី​ស្តុក ស្ទើរតែ​គ្រប់​ម៉ូ​ឌែ​ល​។ បើ​យើង​ក្រលេកមើល​ពីស​ក្កា​នុព​ល​នៃ​ទីផ្សារ​លក់​នៅតាម​បណ្តារ​ប្រទេស​អភិវឌ្ឍន៍ និង ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​នៅ​ជុំវិញ​ពិភពលោក​វិញ យើង​ឃើញថា OPPO ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ជឿនលឿន មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​សំខាន់ៗ និង លក់ដាច់​ជាងគេ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ជាពិសេស​កាលពី​ឆ្នាំ​២០១៨ OPPO បាន​ដណ្តើមយក​ចំណាត់ថ្នាក់​ល្អ ក្នុង​ការលក់​ផលិតផល​របស់ខ្លួន​ដាច់​គេ ស្ទើរតែ​ស្មើរ​ទៅនឹង​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ល្បីៗ​ជាច្រើន ដែល​បាន​នាំ​ចូលមក​លក់​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ក្នុង​តំបន់​អាស៊ាន​។ សូមបញ្ជាក់ថា OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ Smart Phone ដែល​កំពុង​ពេញនិយម​នៅ​ទូទាំង​ពិភពលោក និង ក្នុងប្រទេស​កម្ពុជា​ផងដែរ ។ ​ព័ត៌មាន​លម្អិត​សូម​លោកអ្នក​ចូលទៅ​កាន់ Page របស់ OPPO https://www.facebook.com/OPPOCAMBODIA