ពិតជា​ឡូយ​កប់​ស៊េរី​សូម្បីតែ​កំពូល​តារា​ល្បីៗ​នៅ​កម្ពុ​ជាក៍​ប្រើ OPPO F11 Pro Avengers Limited Edition ដែរ !

Uncategorized
0
317
​ប្រិយមិត្ត​ទាំងឡាយ​ប្រសិនបើ​ពុំទាន់​បាន​មើល​រឿង Avengers Endgame វគ្គ​ចុងក្រោយ​នោះ​គឺ​ពិតជា​ស្តាយក្រោយ​ហើយ​តែ​ក៍​ពុំទាន់​ហួសពេល​​ឮ​ដែរ​រូតរះ​ឡើង កុំ​ឲ្យ​ខ្សែភាពយន្ត​ដ៏​ល្អ​ជក់ចិត្ត​នេះ​រំលង​ផុតពី​ខ្សែ​ចក្ខុ​របស់​លោកអ្នក ។​ ​វគ្គ Endgame នេះ​មិន​ធ្វើ​ឲ្យ Fan Avengers ខកបំណង​ទេ ព្រោះ​វា​មិន​ត្រឹមតែ​ល្អមើល​ខ្លាំង​ទេ ថែមទាំង​មាន​ឈុត​ឆាកកំប្លែងៗ​ថែម​ទៀតផង ជាពិសេស​នៅ​វគ្គ​ចុង​ក្រោយនេះ គឺមាន​ការប្រមូល​ផ្តុំគ្នា​របស់​ក្រុម Avengers ដែល​ធ្លាប់ធ្វើ​សង្គ្រាម​ជាមួយនឹង​ក្រុម​តួអង្គ Thanos កាលពី​៥​ឆ្នាំមុន ដែលជា​តួអង្គ​មាន​ទស្សនៈ​ផ្ទុយគ្នា​ពី​ក្រុម Avengers ក្នុង​ការជួយ​មនុស្ស​តាមបែប​ផែន​របស់​ពួកគេ ។ ​សង្គ្រាម​ចុងក្រោយ Avenger Endgame នេះ បានធ្វើ​ឲ្យ​តួរ​អង្គ Iron Man បាត់បង់​ជីវិត វា​ពិតជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ណាស់​! ចំណែក​តួអង្គ Thanos ក៏បាន​រលាយបាត់​ពី​ភពផែនដី​ដែរ ដោយសារតែ​ការ​ផ្គុំ​គ្នា​នៃ​ត្បូង​ទាំង​៦​គ្រាប់ (Infinity Stone) ។ បើ​ចង់ដឹងថា​រឿងនេះ​វា​ល្អមើល​ប៉ុណ្ណា លោកអ្នក​អាច​ទៅ​ទស្សនា​នៅតាម​រោងកុន Major Cineplex គ្រប់​សាខា​ទាំងអស់ ដែល​សហការគ្នាជាមួយ​នឹង​ក្រុមហ៊ុន OPPO ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់​ដែល​បាន​រចនា និង ផលិត​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition​។ ម៉ូ​ឌែ​ល​នេះ​បាន​រចនា​រូបរាង​ថ្មី Style Marvel's Avengers Limited Edition ដើម្បី​អបអរសាទរ​រឿង Avengers Endgame របស់ Marvel ជាពិសេស Fan របស់​រឿង Avengers អា​ចរក​ទិញ​វា​ទុកជា​អនុស្សាវរីយ៍​នៃ​ប្រវត្តិសាស្ត្រ Avengers ដែល​ពួកគេ​បាន​ទស្សនា​។ ពីព្រោះថា​គ្រាន់តែ​ប្រអប់​របស់​វា​ក៏​ឡូយ​ដែរ ដោយមាន​ភ្ជាប់​ជាមួយ​កាក់​មាស​មាន Logo Avengers អាច​បង្វិល​ចុះឡើង​បាន​។ ម៉ូ​ឌែ​ល​នេះ​មាន RAM 6GB និង ROM 128GB វា​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ជំនាន់ 3.0 ជាមួយនឹង​ថាមពល​ថ្ម​ទំហំ​ធំ 4000mAh វា​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP វា​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន 16 MP , វា​មាន​អេក្រង់​លាត​ពេញ 6.5 FHD (Panoramic Screen) ដែល​ប្រដូច​ទៅនឹង​កម្លាំង​ដ៏​មហិមា​របស់ Hero​ទាំង​៦​នៅក្នុង​រឿង Avengers ដូច្នេះ​ដែរ​។ OPPO F11 Pro Avengers Limited Edition មានតម្លៃ​ត្រឹមតែ 389$ ប៉ុណ្ណោះ តែ​សមត្ថភាព​វិញ​កប់​សារី ។​ ​ថ្ងៃនេះ​ទៀតសោត​យើង​សង្កេតឃើញ​វត្តមាន​អ្នកនាង ពេជ្រ​សោភា កញ្ញា រ៉េ​តស៊ូ​ស្សា​ណា និង លោក Step ដែលជា​តារា​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO និង​ជា​តារាចំរៀង​ដ៏​ល្បី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បង្ហោះ​រូប​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition នៅលើ Account Facebook របស់​ពួកគេ​ដ៏​ស្រស់ស្អាត និង ទាក់ទាញ​ខ្លាំងណាស់ ឃើញ​ហើយ លង់​ស្រឡាញ់​តែម្តង​។ មិនតែប៉ុណ្ណោះ​យើង​ក៏​ឃើញ​មាន​តារា​ដ៏​មាន​ប្រជាប្រិយភាព​ដទៃទៀត​រួមមាន អ្នកនាង សុខ​សុមា​វ​ត្តី លោក ជាវ​ណ្ណា​រឹទ្ធ លោក កែវ​សុខ​ផេង ជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដ៏​ល្បីល្បាញ និង កញ្ញា សាឡា​ត់ ស្រី​ឡាង លោក ហៃ​ប៉ាវ​ហុង ជាដើម ក៏បាន Posted រូបភាព​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ព្រមៗ​គ្នា​ផងដែរ ដើម្បី​បង្ហាញ​ពី​ការស្រលាញ់​ពេញចិត្ត​របស់​ពួកគេ ចំពោះ​ម៉ូ​ឌែ​ល​មួយ​នេះ​។ តោះ Fan Avengers នាំគ្នា​ទៅ​ទិញ Phone Avengers ព្រោះ​ចំនួន​មានកំណត់ ដូច្នេះ​បើ​ទិញ​មិនទាន់​ទេ​ប្រយ័ត្ន​ស្តាយក្រោយ​ណា All Nop !? ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition នេះ សូម​លោកអ្នក​អាច​ចូលទៅ​កាន់ Page https://web.facebook.com/OPPOCAMBODIA/