បុរស​មហា​សំណាង​ទិញ​កាបូប​ឡៃ​ឡុង​តម្លៃ​៥០០​ដុល្លារ តែ​ប្រទះឃើញ​លុយ​សុទ្ធ​រហូតដល់​ទៅ​៧.៥​លាន​ដុល្លារ​

ព្រឹត្តិការណ៍ថ្មីៗ
0
323
ការរកឃើញ​កំណប់​ដែល​គេ​លាក់ទុក តែងតែ​ជា​ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់រូប ហើយ​ក្តី​ស្រមៃ​មួយ​នេះ បានក្លាយ​ជាការ​ពិត​សម្រាប់​បុរស​ម្នាក់ ដែល​បាន​រកឃើញ​កំណប់​ដ៏​មហាសាល ដែលជា​លុយ​សុទ្ធ​ចំនួន​៧​លាន​ដុល្លារ​កន្លះ​។​ ​ការទិញ​កូនក្រមុំ​តុក្កតា​ឡៃ​ឡុង ឬ​ម៉ាស៊ីន​ចាស់ៗ ដែល​ត្រូវការ​លាប​ពណ៌​បន្ថែម អ្នក អាច​ឃើញនឹងភ្នែក មិនអាច​មានសំណាង​ថា​នឹង​ទទួលបាន​លាភសក្ការៈ​ច្រើន​នោះទេ ប៉ុន្តែ​សម្រាប់​អ្នកទិញ​របស់​ឡៃ​ឡុង​ម្នាក់នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​មនុស្ស​កំពូល​មហា​សំណាង​ជាងគេ​បំផុត​លើ​លោក ក្រោយ​ពេលដែល​លោក​ចំណាយលុយ​ត្រឹមតែ​៥០០​ដុល្លារ​ប៉ុណ្ណោះ លើ​ការទិញ​កាបូប​មួយ​នេះ​។​ ​                 លោក Dan Dotson បាន​និយាយ​តាម Twitter​ថា “​ខ្ញុំ​បាន​តថ្លៃ​ទិញ​កាបូប​ដាក់​ខោអាវ​នេះ ពី​បុរស​ម្នាក់​។ នៅពេល​ខ្ញុំ​បើក​វា​មើល ខ្ញុំ​ក៏​ឃើញ​លុយ​សុទ្ធ​ប្រមាណ​៧,៥​លាន​ដុល្លារ​អាមេរិក នៅ​ខាងក្នុង​កាបូប​”​។ ​ទោះបីជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​ការប្រទះឃើញ​លុយ​សុទ្ធ​យ៉ាង​សន្ធឹកសន្ធាប់​នេះ លោក Dan Dotson និង​ភរិយា ក៏ត្រូវ​បាន​កោះហៅ​ពី​សំណាក់​មេធាវី​តំណាង​ឲ្យ​ម្ចាស់​លុយ​ដែល​បាន​បាត់ ឲ្យ​ចូលមក​ដោះស្រាយ​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​។​ ​ដំបូង​ឡើយ ម្ចាស់​លុយ​ដែល​បាន​បាត់​នោះ បានស្នើ​តុលាការ ផ្តល់ជូន​ទឹកប្រាក់​ដល់​លោក Dan ជា​រង្វាន់​លើកទឹកចិត្ត​ត្រឹម ៦​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​កាត់សេចក្តី​ចុងក្រោយ តុលាការ​បាន​សម្រាច​ឲ្យ​លោក Dan និង​ភរិយា ទទួលបាន​នូវ​ទឹកប្រាក់​សរុប ១,២​លាន​ដុល្លារ​ត្រលប់​ទៅផ្ទះ​វិញ​។ រីឯ​លុយ​សេសសល់​ប្រមាណ ៦,៣​លាន​ដុល្លារ ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​។​ ​ក្រោយពី​ហេតុការណ៍​មិន​នឹកស្មាន​ដល់​នេះ​កើតឡើង លោក Dan បាន​ថត​ជា​វីដេអូ រួច​បង្ហោះ​សួរ​គេឯង​តាម Twitter ថា “ ប្រសិនជា​អ្នក​ទាំងអស់គ្នា រកឃើញ​កំណប់​មួយ តែ​វា​មិនមែនជា​កម្មសិទ្ធិ​របស់​អ្នក​, តើ​អ្នក​ចង់ទុក​វា ឫ ក៏​ប្រគល់​ឲ្យ​ម្ចាស់​គេ​វិញ​”៕​