ប្រធាន​ក្រុមហ៊ុន Foxconn ប្រាប់​ឲ្យ​ចិន​ទទួលស្គាល់​ឯករាជ្យ​របស់​តៃវ៉ាន់​

ព្រឹត្តិការណ៍ថ្មីៗ
0
260
​លោក Terry Gou ប្រធាន​ក្រុមហ៊ុន Foxconn ដែល​ផ្គត់ផ្គង់​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​ដល់​ក្រុមហ៊ុន​អេ​ភល ដែល​បាន​ចូលរួម​ឈរឈ្មោះ​ប្រជែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​បាន​ថ្លែងថា ចិន​ត្រូវតែទទួលស្គាល់​ឯករាជ្យ​របស់​តៃវ៉ាន់​។​ ​លោក​ហ្គូ​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា «​ចិន​ត្រូវតែទទួលស្គាល់​វត្តមាន​នៃ​សាធារណៈរដ្ឋ​ចិន​»​។ លោក​បាន​បន្ថែមថា លោក​នឹងមិន​ពិចារណា​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី​ជីន​ពីង​នោះទេ លុះត្រាតែ​លោក​ទទួលបាន​ការបំភ្លឺ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​គោលនយោបាយ​របស់ខ្លួន ចំពោះ​ទីក្រុង​តៃប៉ិ និង​ទាល់តែ​លោក​បាន​ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​។​ ​សាធារណៈរដ្ឋ​ចិន ឬ​តៃវ៉ាន់ ត្រូវបាន​បង្កើតឡើង​នៅលើ​ទឹកដី​ចិន មុន​ការធ្វើ​បដិវត្តន៍​ចិន​ទៅទៀត គឺ​នៅ​ឆ្នាំ ១៩១១​។ ក្រោយ​ការធ្វើបដិវត្ត សាធារណរដ្ឋ​ចិន ឬ​ហៅថា តៃវ៉ាន់​ដែល​ដឹកនាំ​ដោយ​គួ​មីង​តាង​បាន​ចាញ់​សង្គ្រាម និង​បាន​ភៀសខ្លួន​ទៅ​តាំង​មូលដ្ឋាន​នៅលើ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ ១៩៤៩​។ ទោះបីជា​យ៉ាងនេះ​ក្តី តៃវ៉ាន់​នៅតែ​ប្រើ​ច្បាប់ និង​គោលការណ៍​ដែល​ខ្លួន​បាន​ប្រើ​កាល​ខ្លួន​មាន​មូលដ្ឋាន​នៅ​ចិន​ដដែល ដូចជា​រដ្ឋធម្មនុញ្ញ​ជាដើម​។​   ​ដោយមាន​ឥទ្ធិពល​យោធា​ដ៏​ខ្លាំងក្លា គណបក្ស​កុម្មុយនីស្ត​ចិន​បាន​អះអាងថា តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន និង​គម្រាម​ចូល​ឈ្លានពាន ប្រសិនបើ​កោះ​នេះ​នៅតែ​បន្ត​ប្រឆាំងនឹង​ការបង្រួបបង្រួម​របស់​ខ្លួន​។ យោងតាម​ការធ្វើប្រជាមតិ ភាគច្រើន​លើស​លុបនៃ​ប្រជាជន​តៃវ៉ាន់​ចង់​រក្សា​ភាព​ឯករាជ្យ​របស់ខ្លួន​។​ ​លោក​ហ្គូ​មិនទាន់​ទទួលបាន​ការតែងតាំង​ដឹកនាំ​គណបក្ស​គួ​មីង​តាន ដែលជា​គណបក្សប្រឆាំង​តៃវ៉ាន់ ដើម្បី​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​នៅ​ខែមករា​នៅឡើយ​ទេ​។ ប៉ុន្តែ​ចាប់តាំងពី​ក្រុមហ៊ុន Foxconn មាន​មូលដ្ឋាន​នៅ​ចិន​មក អ្នកវិភាគ​មើលឃើញថា លោក​គឺជា​ហានិភ័យ​សន្តិសុខ​ដ៏​ខ្លាំងក្លា​។ អ្នកវិភាគ​បង្ហាញ​ទ​ឡ្ហិ​ករ​ណ៍​ថា ផលប្រយោជន៍​ជំនួញ​របស់គាត់​អាច​បង្កជម្លោះ​ជាមួយ​ផលប្រយោជន៍​ជាតិ​របស់​ទីក្រុង​តៃប៉ិ​។​   ​ការអត្ថាធិប្បាយ​របស់​លោក Gou បាន​ធ្វើឡើង​ត្រឹមតែ​ពីរ បី​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេលដែល​លោក​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ប្រឆាំង​ការហៅ​តៃវ៉ាន់​ជា​ទឹកដី​របស់​ចិន​។​ ​ការលើកឡើង​របស់លោក​ក៏​ជាការ​លើកឡើង​មួយ ដែល​បន្ទរ​តាម​សន្ទរកថា លោកស្រី Tsai Ing-wen ផងដែរ​។ លោកស្រី​សៃ​បាន​និយាយ​ពីមុន​ហើយ​ថា តៃវ៉ាន់​និង​មិន​ឱនក្បាល​ដាក់​ចិន​ជាដាច់ខាត​៕​