អង្គការ​លើកលែងទោស​អន្តរជាតិ​ជម្រុញ​ឲ្យ ICC ស៊ើបអង្កេត​លោក​ម៉ា​ឌូ​រ៉ូ​

ព្រឹត្តិការណ៍ថ្មីៗ
0
262
​តុលាការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​ជឿថា អាជ្ញាធរ​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដោយ​ការ​វាយ​បង្ក្រាប​ក្រុមបាតុករ ហើយ​អង្គការ​មួយ​នេះ​បាន​ជម្រុញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ធ្វើការ​ស៊ើបអង្កេត​។​ ​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយថា រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​នី​កូ​ឡា ម៉ា​ឌូ​រ៉ូ​បាន​ឆ្លើយតប​នឹង "​គោលនយោបាយ​បង្ក្រាប​" នៅ​ចុងខែ​មករា​នៅពេល​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​រីកដុះដាល​នៅ​ទូទាំងប្រទេស បន្ទាប់ពី​ការ​លោក​ហ្កៃ​ដូ​បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​លោក​ម៉ា​ឌូ​រ៉ូ​។​ ​អង្គការ​លើកលែងទោស​បាន​និយាយថា អ្នកប្រឆាំង​ត្រូវបាន​សម្លាប់ និង​ធ្វើ​ទារ​ណ្ឌ​កម្ម​ក្នុងកំឡុងពេល​នៃ​ការធ្វើ​បាតុកម្ម​។​ ​សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​បាន​និយាយថា «​តាម​ការវាយប្រហារ​នេះ ... កម្រិត​នៃ​ការសំរបសំរួល​ដោយ​កងកម្លាំង​សន្តិសុខ ក៏ដូចជា​សញ្ញា​នៃ​គំរូ​ស្រដៀង​គ្នា​នៅ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៧ នាំឱ្យ​អង្គការ​លើកលែងទោស​អន្តរជាតិ​ជឿជាក់ថា អាជ្ញាធរ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​»​។ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​ប្រចាំ​នៅ​ទីក្រុង​ឡុង​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៤៧​នាក់​ត្រូវបាន​សម្លាប់​ក្នុងកំឡុងពេល​នៃ​ការតវ៉ា​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី ២៥ មករា​។ យ៉ាងហោចណាស់​មនុស្ស ៣៣​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ និង ៦​នាក់​ផ្សេងទៀត​ត្រូវ​សម្លាប់​ដោយ​អ្នកគាំទ្រ​រដ្ឋ​ភិ​បាល​។​ ​របាយការណ៍​និយាយថា «​កងកម្លាំង​រដ្ឋាភិបាល​ស្គាល់​មនុស្ស​ល្បីៗ នៅ​សហគមន៍​ពួកគេ ហើយ​សម្លាប់​ពួកគេ​នៅពេល​ក្រោយ រីឯ​មនុស្ស​ខ្លះទៀត​ត្រូវបានធ្វើ​ទារ​ណ្ឌ​កម្ម​មុន​ពួកគេ​ត្រូវបាន​សម្លាប់​។​ ​មនុស្ស​ជាង ៩០០​នាក់ រួមមាន​ទាំង​ក្មេងៗ​ផង​ត្រូវបាន​ឃុំឃាំង​តាម​អំពើ​ចិត្ត​ក្នុងកំឡុងពេល​តែមួយ​។ អង្គការ​លើកលែងទោស​អន្តរជាតិ​បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស៊ើបអង្កេត​លើ​រឿងនេះ​។ អង្គការ​នេះ​បាន​រកឃើញថា របប​លោក​ម៉ា​ឌូ​រ៉ូ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម និង​បាន​រំលោភ​សិទ្ធមនុស្ស​៕