សហរដ្ឋអាមេរិក​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បំបាក់ស្មារតី​ចិន

ព្រឹត្តិការណ៍ថ្មីៗ
0
262
(​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​)៖ សារព័ត៌មាន​រ៉​យ​ទ័​រ​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ ឧសភា​នេះ​ថា កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​បាន​និយាយថា កាលពី​ថ្ងៃអាទិត្យ នាវាចម្បាំង​របស់ខ្លួន​មួយគ្រឿង​បាន​បើក​ទៅជិត​តំបន់ Scarborough Shoal ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​តំបន់​នេះ​ត្រូវបាន​វ៉ាងទី​ដោយ​ចិន​កាន់តែខ្លាំង​។​ ​វត្តមាន​នាវាចម្បាំង​សហរដ្ឋអាមេរិក​នាពេល​នេះ​លេចឡើង​ចំ​ពេលដែល​សហរដ្ឋអាមេរិក និង​ចិន​កំពុងមាន​ភាព​តានតឹង​កាន់តែខ្លាំង​ក្នុង​សំណុំរឿង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ថ្មីៗ​នេះ​សហរដ្ឋអាមេរិក​បា​នប​ង្កើ​ន​ការយកពន្ធ​បន្ថែមទៀត​លើ​ចិន​។ ប្រទេស​ទាំងពីរ​កំពុង​ស្ថិតក្នុង​ភាពជាប់គាំង ខណៈដែល​កិច្ចចរចា​បានទទួល​បរាជ័យ​។​ ​អ្នកនាំពាក្យ​កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​និយាយថា នាវាចម្បាំង USS Preble បានធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​នេះ​។​ ​អ្នកនាំពាក្យ​ប្រចាំ​កង​នាវាចម្បាំង​ទី​៧ លោក​ក្លេ​ដូ​សបាន​និយាយថា «​នាវាចម្បាំង Preble បាន​បើក​ក្នុង​ចម្ងាយ ១៩​គីឡូម៉ែត្រ​ពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal ដើម្បី​ប្រជែង​ទៅនឹង​ការអះអាង​ហួសហេតុ លើ​ដែនទឹក​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ច្បាប់​អន្តរជាតិ​»​។​   ​ច្រើនលើក​មកហើយ ដែល​សហរដ្ឋអាមេរិក​បានធ្វើ​សកម្មភាព​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​បែបនេះ​។ ក្នុង​រយៈពេល​មួយខែ សហរដ្ឋអាមេរិក​បាន​ធ្វើ​នាវាចរណ៍​ដោយ​សេរី ៤ ទៅ ៥​ដង ដើម្បី​បញ្ជាក់​ឲ្យ​ពិភពលោក​ដឹងថា តំបន់​នេះ​មែន​ជា​របស់​ដែល​ដែន​តា​ចិន​បន្សល់ទុក​ឲ្យ​នោះទេ ប៉ុន្តែ​តំបន់​នេះ គឺជា​តំបន់​អន្តរជាតិ​សុទ្ធសាធ​។ ក្រោម​លក្ខ​ណ្ឌ​ណាក៏ដោយ តំបន់​សមុទ្រ​ចិន​ខាងត្បូង ត្រូវតែ​ជា​ដែនទឹក​អន្តរជាតិ​។​ ​បច្ចុប្បន្ននេះ ចិន​កំពុងតែ​វ៉ាងទី​ផ្តាច់មុខ​ក្នុង​តំបន់​នេះ ជា​កម្ម​សិទ្ធ​របស់ខ្លួន​តែម្នាក់ឯង ដោយ​អាង​កម្លាំងយោធា​របស់ខ្លួន​នៅ​អាស៊ី​។ ចិន​កំពុង​ដេក​យល់សប្តិ​អាក្រក់​ថា ខ្លួន​នឹង​អាច​ក្រសោប​យក​កោះ​តៃវ៉ាន់​មកវិញ និង​កំពុង​រវើរវាយ​ថា ខ្លួន​នឹង​ក្លាយជា​មហាអំណាច​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក តាមរយៈ​ឥទ្ធិពល​យោធា​។ យ៉ាងណាមិញ នេះ​សុ​បិ​ន្ត​អាក្រក់​របស់​ចិន​នេះ ទំនងជា​មិនអាច​ក្លាយជា​ការពិត​នោះទេ ល្គិ​កណា​មាន​វត្តមាន​យោធា​សហរដ្ឋអាមេរិក ដែល​នៅចាំ​ជួយ​បណ្តា​ប្រទេស​ដែល​ត្រូវ​ចិន​រំលោភ​លើ​ដែន​អធិបតេយ្យភាព​យ៉ាង​អយុត្តធម៌​ដូចជា វៀតណាម ហ្វីលីពីន កោះ​តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ​ជាដើម​៕