តៃវ៉ាន់​ពិចារណា​ទិញ​យន្តហោះ​ចម្បាំង F-16 Viper ពី​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ចិន

ព្រឹត្តិការណ៍ថ្មីៗ
0
251
​សារព័ត៌មាន The Diplomat បាន​រាយការណ៍​នៅ​ថ្ងៃទី​១២ មីនា​នេះ​ថា តៃវ៉ាន់​កំពុងតែ​ពិចារណា​ទិញ​យន្តហោះ​ចម្បាំង​សហរដ្ឋអាមេរិក​ជាច្រើន​គ្រឿង ដើម្បី​បង្កើន​សមត្ថភាព​ការពារជាតិ​របស់ខ្លួន ទប់ទល់​ជាមួយ​ចិន​។ នេះ​បើតាម​ការប្រកាស​ពី​ក្រសួងការពារជាតិ​តៃវ៉ាន់​។​ ​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់ លោក Shen Yiming បាន​និយាយថា ក្រសួង​បានស្នើ​ទិញ​យន្តហោះ​ចម្បាំង​ពី​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​លទ្ធភាព​ដើម្បី​ការពារ​ខ្លួន​។ ​សហរដ្ឋអាមេរិក​មិនទាន់បាន​ធ្វើការ​ឆ្លើយតប​ជា​ផ្លូវការ​ចំពោះ​សំណើ​នេះ​នៅឡើយ​ទេ ហើយ​ក្រសួង​ក៏​មិនបាន​បញ្ជាក់​ពី​ចំនួន​ពិតប្រាកដ នៃ​យន្តហោះ​ដែល​ត្រូវបាន​ទិញ ឬ​ជា​គំរូ​ផងដែរ​។ ​ជាមួយគ្នានេះ​ថែរ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ក៏​មិនបាន​បដិសេធ​ចំពោះ​សំណើ​ទិញ​យន្តហោះ​ចម្បាំង​ឡូយ​កប់​ស៊េរី F-35B ដែលជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥ ផងដែរ​។​   ​យោងតាម​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​ដែល​មិន​បង្ហាញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កងទ័ពអាកាស​របស់​តៃវ៉ាន់ ឬ​ហៅ​ជា​ផ្លូវការ​ថា​ជា​សាធារណរដ្ឋ​ចិន បាន​សម្តែង​ពី​ចំណាប់អារម្មណ៍​ពី​ការទិញ​យន្តហោះ​ចម្បាំង F-16 Fighting Falcon Viper ពី​ក្រុមហ៊ុន​ឡក់​ឃី​ត​ម៉ា​ធី​ន​រហូតដល់ ៦៦​គ្រឿង​។ យន្តហោះ​ចម្បាំង F-16 គឺ​បំពាក់​ជាមួយ​ប្រព័ន្ធ​រ៉ា​ដា​ស្គែ​ន​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ជើងហោះហើរ​ត្រូវបានធ្វើ​ទំនើបកម្ម និង​ប្រព័ន្ធ​ទំនើប​មួយចំនួន​ផ្សេងទៀត​។​ ​គួរ​កត់សម្គាល់ថា កោះ​តៃវ៉ាន់​កំពុង​ធ្វើ​ទំនើបកម្ម​កង​នាវាចម្បាំង F-16 A / B របស់ខ្លួន​ឲ្យ​ទៅជា​កំណែទម្រង់ F-16V​។ យន្តហោះ​ចម្បាំង F-16A/B ចំនួន ៤​គ្រឿង​របស់​តៃវ៉ាន់​ត្រូវបានធ្វើ​ទំនើបកម្ម​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​ឧស្សាហកម្ម​អវកាស​រដ្ឋ​តៃវ៉ាន់ ដែល​ប្រគ​ប់​ទៅ​ឲ្យ​កងកម្លាំង​តៃវ៉ាន់ នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​តំបន់ Chiayi នៅ​ភាគខាងត្បូង​កោះ​តៃវ៉ាន់ កាលពី​ខែតុលា ឆ្នាំ ២០១៨​។​ ​កម្មវិធី​ដែលមាន​ឈ្មោះថា គម្រោង Phoenix Rising Project ត្រូវបាន​ចាប់ផ្តើម​កាល​ពី​ឆ្នាំ ២០១៦ ជាមួយ​គោលបំណង​ទំនើបកម្ម​យន្តហោះ​ចម្បាំង​ទ័ពអាកាស F-16 A/B Fighting Falcon ចំនួន ១៤៤​គ្រឿង​ឲ្យ​ទៅជា​កងកម្លាំង F-16V នៅត្រឹម​ឆ្នាំ ២០២ ​