OPPO F11 និង F11 Pro តម្លៃ​ត្រឹម ២៩៩​ដុល្លារ​ប៉ុណ្ណោះ តែបើ​បច្ចេកវិទ្យា និង​កាមេរ៉ា​វិញ កុំ​ចង់​ហក់ គឺ​កប់​ស៊េរី !

បច្ចេកវិទ្យា
0
637
​ការថតរូប​អោយបាន​ស្អាត មិន​ប្រាកដថា​ទាល់​តែមាន​កាមេរ៉ា​ថ្លៃ​ទេ គឺ​ការថត​តាមរយៈ​ទូរស័ព្ទ​ក៏​អាច​ថតរូប​បាន​យ៉ាង​ល្អ​ផងដែរ​។ ដោយសារតែ​បច្ចុប្បននេះ ប្រភេទ​ស្មា​ត​ហ្វូ​ន​សុទ្ធសឹងតែ​ភ្ជាប់​មកជា​មួយ​កា​ម៉េ​រ៉ា​ដែលមាន​ម៉េ​ហ្គា​ភិ​ច​ស៊ែ​ល​ខ្ពស់ៗ មានលទ្ធភាព​អាច​ចាប់យក​រូបភាព​កម្រិត​ច្បាស់ និង​គុណ​ភាពល្អ ប៉ុន្តែ ក្នុងនោះដែរ ចំពោះ​បញ្ហា​តម្លៃ​ក៏​ជា​រឿង​មួយ​សំខាន់ ដែល​អ្នក​ត្រូវ​ពិចារណា​ផងដែរ​។ ​ជា​ការពិតហើយ​ថា អ្នកណាៗ​ក៏​ចូលចិត្ត​ថតរូប​ភាព​តាម Camera ទូរស័ព្ទដៃ​ដែរ ព្រោះ​វា​ងាយស្រួល​ទុកដាក់​តាម​ខ្លួន គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង ប៉ុន្តែ​ការថតរូប​ច្រើន​ឬ​តិច​មិន​សំខាន់​ទេ តែ​អ្វីដែល​សំខាន់​គឺ​ការជ្រើសរើស​ទូរ​សព្ទ័​ដៃ​ដែលមាន Camera ល្អ និង​មាន​ស្តង់ដា និង​មាន​បច្ចេកវិទ្យា​ថតរូប អាចធ្វើ​ឲ្យ​រូបភាព​របស់លោក​អ្នក​ដែល​ថត​ចេញមក មាន​ភាព​ទាក់ទាញ និង ត្រូវចិត្ត​របស់លោក​អ្នក​ថែម​ទៀតផង​។ ​នៅលើ​ទីផ្សារ​ទូរស័ព្ទ​បច្ចុប្បន្ននេះ លោកអ្នក​អាចមាន​ជម្រើស​ច្រើន​ក្នុង​ការទិញ​ទូរស័ព្ទ​យកទៅ​ប្រើប្រាស់ ប៉ុន្តែ​ខ្លួន​អ្នក​ផ្ទាល់​ត្រូវ​ទាមទារ​ឲ្យ​មានការ​ស្វែងយល់​ជាមុនសិន មុននឹង​ទិញ​ទូរស័ព្ទ​យកទៅ​ប្រើប្រាស់ ថា​តើ​ប្រភេទ​ទូរស័ព្ទ​អ្វីដែល​អាច​នៅ​ជាមួយ​អ្នក​បាន​រយៈពេល​យូរ និង ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ក្នុងការ​ថតរូប​ជា​លក្ខណៈ​ក្រុមគ្រួសារ ការថតរូប​បែប​ម្នាក់ឯង ទោះបីជា​លោកអ្នក​ស្ថិតនៅ​ទីកន្លែង​ដែលមាន​ពន្លឺ​ខ្លាំង ឬ កន្លែង​ដែលមាន​ពន្លឺ​តិចតួច​ក្តី​។ ក្នុងចំណោម​ទូរស័ព្ទ​ទាំងអស់នោះ​សុទ្ធតែ​មានគុណ​សម្បត្តិ​ផ្សេងៗ​គ្នា ដោយ​ក្នុងនោះដែរ​ក៏មាន Brand OPPO គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​ការទទួលស្គាល់​ពី​បណ្តា​ប្រទេស​នៅលើ​សកលលោក ជាពិសេស​តំបន់​អាស៊ី​យើង ដោយ​អ្នកណាៗ​ក៏​ទទួលស្គាល់​អំពី​គុណភាព Camera របស់ OPPO ដែរ ថា​ជា​អ្នកជំនាញ​ថតរូប ព្រោះ​វា​អាច​ថតរូប​បាន​ស្អាត និង ច្បាស់​ល្អឥតខ្ចោះ ហើយ​ប្រសិនបើ​ថតរូប Selfie វិញ​ឡើង​កប់​តែម្តង ប្រៀបដូចជា​មាន​អ្នកជំនាញ Make up និង ជា​អ្នកជំនាញ​កែ​សម្ផស្ស​រួចជាស្រេច​ដូច្នោះ​ដែរ​។ ​ទូរស័ព្ទ​ត្រកូល F មួយ​ម៉ូ​ឌែ​ល​ទៀតហើយ បានបង្ហាញ​ខ្លួន​យ៉ាង​ស្រស់​សង្ហា​ជាមួយនឹង​កាមេរ៉ា​ក្រោយ​ភ្លោះ 48MP+5MP និង កាមេរ៉ា​មុខ​ទំហំ 16MP អម​មកជា​មួយ​មុខងារ AI Beauty 2.1 ដែលមាន​ឈ្មោះថា F11 ជា​ប្អូន​ពៅ​របស់ F11 Pro តែម្តង​។ ម៉ូ​ឌែ​ល F11 នេះ ក៏​មិនធម្មតា​ដែរ រូបរាង​វា​ឡើង​ឡូយ សមត្ថភាព​ក៏​កប់​ដែរ ក្នុង​ការថត​រូបភាព ម្យ៉ាងវិញទៀត​ប្រសិនបើ​សួរថា​តើ​ទូរស័ព្ទ ម៉ូ​ឌែ​ល​ណាខ្លះ​ដែល​បំពាក់ Camera ទំហំ 48MP ហើយ​បាន​ដាក់លក់​នៅលើ​ទីផ្សារ និង មាន​សន្ទុះ​គាំទ្រ​ខ្លាំងជាងគេ​នាពេល​បច្ចុប្បន្ននេះ ? ច្បាស់​ណាស់ គឺ​មានតែ​ប្រេន OPPO តែមួយគត់ អី​ញ្ជឹ​ង​នៅចាំ​អី​ទៀត ទៅ​ទិញ​កូនពៅ​ត្រកូល F ទាំងអស់គ្នា​ចាប់ពី​អី​ឡូ​វ​ទៅ ដោយ​តម្លៃ​ត្រឹមតែ 299$ ប៉ុណ្ណោះ​៕