អ្វី​ទៅជា​ក្តី​បារ​ម្មណ៍​របស់​អ្នកលេង​ហ្កេ​ម PUBG និង FORTNITE ក្នុងសម័យ​ទំនើប​នេះ ?

បច្ចេកវិទ្យា
0
349
អ្វី​ទៅជា​ក្តី​បារ​ម្មណ៍​របស់​អ្នកលេង​ហ្កេ​ម PUBG ក្នុងសម័យ​ទំនើប​នេះ ? ​បច្ចុប្បន្ននេះ​ការលេង​ហ្គេម​ក្នុង​ទូរស័ព្ទដៃ តាមរយៈ​អន​ឡាញ កំពុងតែ​ទទួលបាន​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ នៅពេលដែល​ពួកគេ​ទំនេរ​ពី​ការងារ ឬ ពី​ការសិក្សា​។ ជាក់ស្តែង​ហ្កេ​ម PUBG គឺជា​ប្រភេទ​ហ្គេម​ដែល​អាច​លេង​បាន​គ្នាច្រើន អាច​សន្ទនា​គ្នា​បាន អាចបង្កើត​ក្រុម អាចបង្កើត​ឈ្មោះ​ក្រៅ​ជាដើម​។ នៅពេលដែល​ពួកគេ​លេង​ហ្គេម​ម្តងៗ ពួកគេ​តែងតែ​ផ្តោតអារម្មណ៍ និង ជក់ចិត្ត​ទៅលើ ហ្គេម​ទាំងនោះ ព្រោះថា​ឈុត​ឆាក និង រូបភាព​នៅក្នុង​ហ្គេម​ទាំងនោះ មាន​ភាព​ទាក់ទាញ​បែប 3D មានការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​សិប្បនិម្មិត ការរួបរួម​សាមគ្គី​គ្នា កំចាត់ខ្មាំង​សត្រូវ ហើយ​ពួកគេ​តែងតែ​ហៅ​គ្នា​ទៅវិញ ទៅមក​ថា “Bro Bro” ឬ “Sis Sis “ ដែលជា​ភាសា​មួយ​កំពុង​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ​ពួកគេ​អាចបង្កើត​មិត្តភាព​ជាមួយគ្នា តាមរយៈ​ការលេង​ហ្គេម​ប្រភេទ​អន​ឡាញ​នេះ​ថែម​ទៀតផង​។ ជាទូទៅ​អ្នកលេង​ហ្គេម​ទាំងអស់ តែងតែមាន​អារម្មណ៍​មួរ​ម៉ៅ និង មិន​សប្បាយចិត្ត​នៅពេលដែល​កំពុង​លេង​ហ្គេម ស្រាប់​តែមាន​ទូរស័ព្ទ​ហៅចូល ឬ ទូរស័ព្ទ​អស់​ថ្ម ជាដើម ដោយពេល​ខ្លះ​ពួកគេ​អង្គុយលេង​ហ្គេម​បណ្តើរ សាក​ថ្ម​ទូរស័ព្ទ​ជាប់​ជញ្ជាំង​មាន​ហ្វ្រី​ភ្លើង​បណ្តើរ និង ពេលខ្លះទៀត​ត្រូវមាន​ដុំ Power Bank ដាក់​ជាប់​ខ្លូន​រហូត ដើម្បី​បាន​លេង​ហ្គេម​បន្ត​ជាមួយ​ក្រុម​តូចៗ​របស់​ពួកគេ ។ ដូច​លោកអ្នក​ធ្លាប់​ដឹង​ហើយ​ថា ការប្រកួតប្រជែង​ទីផ្សារ​ទូរស័ព្ទ​នៅ​កម្ពុជា​កំពុង​តែមាន​ភាព​ផុសផុល ទាំង​ការ​រចនា​រូបរាង​ទូរស័ព្ទ​យ៉ាង​ទាក់ទាញ ទំហំ​ផ្ទុក​(Ram) បូក​រួមទាំង​កម្លាំង​ថ្ម​និង​ការ​សាក​ថ្ម​បាន​លឿន​នៃ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​នីមួយៗ បានក្លាយ​ទៅជា​ទី​ចាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ​នា​សម័យនេះ ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្កេ​ម​ប្រភេទ​អន​ឡាញ​នេះ​។ នៅក្នុង​នោះ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​លោកអ្នក​បាន​នោះ​ក៏មាន​ប្រភេទ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន OPPP ម៉ូ​ឌែ​ល F9 ផងដែរ ដែលមាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ធានា​សុវត្ថិភាព​ពេល​សាក​ថ្ម និង សាក​ថ្ម​បាន​លឿន​ជាង​៤​ដង​ខុសពី​ប្រភេទ​ទូរស័ព្ទ​ទូទៅ ដូច្នេះ​លោកអ្នក​ដែល​ចូលចិត្ត​លេង​ហ្កេ​ម​ប្រភេទ​អន​ឡាញ សូម​ឈប់​បារ​ម្ម​ណ័៍​ទៀត​ទៅ ការ​សាក​ថ្ម​យូរ​មិនមែនជា​ឧបសគ្គ​របស់លោក​អ្នក​ទៀតឡើយ ប៉ុន្តែ​មិនមែន​បានន័យថា យើង​លើកទឹកចិត្ត​លោកអ្នក​ឲ្យ​ចូលរួម​លេង​ហ្កេ​ម​គ្រប់ពេលវេលា​នោះទេ លោកអ្នក​អាច​លេង​កំសាន្ត​បាន រាល់ពេល​សម្រាក​ពី​ការងារ និង ការសិក្សា​ដើម្បី​បង្ករ​បរិយាកាស​រីករាយ និង បង្កើន​មិត្តភាព​រវាង​គ្នា​ទៅវិញទៅមក​ផងដែរ ៕ ​ព័ត៌មាន​បន្ថែម​សូម​លោកអ្នក​អាច​ចូលទៅ​កាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/