អស្ចារ្យ​មែន OPPO F11 មាន​កម្លាំង​ថ្ម​រហូតដល់ 4020mAh លេង​ហ្គេម​អន​ឡាញ​មួយ​ឆ្ងាញ់ !

បច្ចេកវិទ្យា
0
378
​នា​យុគ​សម័យថ្មី​នេះ ទូរស័ព្ទដៃ​បាន​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​មនុស្ស​ទូទៅ​ដែល​ត្រូវការ​ប្រើប្រាស់​ក្នុងការ​ទំនាក់ទំនង និង​ការកម្សាន្ត​ជាប្រចាំ​ថ្ងៃ ដូចជា​ការលេង​ហ្គេម​ជាដើម ។​ក្នុងនោះ ដែរ​ក្រុមហ៊ុនទូរស័ព្ទ​ជាច្រើន បាន​ខិតខំ​នាំយក​នូវ​បច្ចេកវិទ្យា​ថ្មីៗ ទាក់ទង​ទៅនឹង អេក្រង់ Sensor កាមេរ៉ា កម្លាំង​ម៉ាស៊ីន Software… យកមក បំពាក់​ទៅលើ ស្មា​ត​ហ្វូ​ន របស់​ពួកគេ​ក្តី ក៏ប៉ុន្តែ​នៅ​មិនទាន់ មាន​ក្រុមហ៊ុន​ណា អាច​ដោះស្រាយ បញ្ហា​ថ្ម​ទូរស័ព្ទ បាន​នៅ ឡើយ​ទេ​។ ហើយ​បញ្ហា​នេះ​ជា​អ្វីដែល​អ្នក​ចូលចិត្ត​លេង​ហ្គេម​មានការ​ធុញទ្រាន់​យ៉ាងខ្លាំង​។​ ​ហ្គេម​អន​ឡាញ​ជា​ប្រភេទ​ហ្គេម​ដែលមាន​ការគាំទ្រ​ខ្លាំង ពី​ក្រុម​យុវវ័យ​នា​សម័យថ្មី​នេះ អ្នកខ្លះ​លេង​ដោយ​ការប្រមូល​ផ្តុំគ្នា​ជា​ក្រុម​តូច និង លេង​ជា​ក្រុម​ធំ រហូត​ពេលខ្លះ​ទោះបីជា​ពួកគេ​នៅ​ឆ្ងាយ​ពីគ្នា​ក្តី ក៏​ពួកគេ​នៅតែ​អាច​លេង​ហ្គេម​អន​ឡាញ​ឆ្លើយឆ្លង​ជាមួយគ្នា​បាន​យ៉ាង​ងាយស្រួល ដោយសារតែ​មានការ​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នៅលើ​ទូរស័ព្ទដៃ ឬ ការប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណែ​ត​នៅតាម​ផ្ទះ ហើយ​អ្នក​ខ្លះទៀត​លេង​ហ្គេម​ទាល់តែ​អស់​ថ្ម​ទូរស័ព្ទ​រហូតដល់​ថ្នាក់​ដោត​ខ្សែ​សាក​ទូរស័ព្ទ​បណ្តើរ លេង​ហ្គេម​បណ្តើរ ឬ អ្នកខ្លះ​ត្រូវ​កាន់​ដុំ Power Bank តាម​ខ្លួន​បណ្តើរ លេង​ហ្គេម​បណ្តើរ​ក៏មានដែរ ព្រោះថា​វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​រីករាយ និង មិនចាំបាច់​ចេញទៅ​ខាងក្រៅ​ផ្ទះ រហូតដល់​អ្នកខ្លះ​ទៀត​លេង​ដល់​ថ្នាក់​ភ្លេច​បាយ ភ្លេច​ទឹក​ក៏មានដែរ ប៉ុន្តែ​ទោះជា​ជក់​លេង​ហ្គេម​យ៉ាងណាក៏ដោយ សូមកុំ​ភ្លេច​ការសិក្សា និង ធ្វើ​ការងារ​ស្នូល​ជា​ចំបង​ផង​ណា​កនយើង​អើយ ហេ​ហេ​ហេ​។ ​ប្រសិនបើ​មាន​បញ្ហា​អំពី​ការ​សាក​ថ្ម​ទូរស័ព្ទ​ពេល​លេង​ហ្គេម​ម្តងៗ សូម​លោកអ្នក​ឈប់​បារម្ភ​ទៀត​ទៅ ព្រោះថា​កូនពៅ​ត្រកូល F មួយរូប​ទៀត ដែលមាន​ឈ្មោះថា OPPO F11 បានដាក់​លក់​នៅលើ​ទីផ្សារ​ស្រុក​ខ្មែរ​យើង​ហើយ ព្រោះ​វា​បាន​ភ្ជាប់​ជាមួយនឹង​គុណសម្បត្តិ​ដែលមាន​ស្រាប់ ដោយ​ក្រុម​ផលិតករ​ទូរស័ព្ទដៃ ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន OPPO នៅលើ​តួខ្លួន​របស់​វា​តែម្តង ដូចជា​កម្លាំង​ថ្ម 4020mAh ដ៏​អស្ចារ្យ ដែល​អាច​ឲ្យ​គ្នា​យើង​លេង​ហ្គេម​យ៉ាងណា ក៏​មិន​ងាយ​អស់​ថ្ម​ដែរ​, ហើយ​ប្រសិនបើ​វា​ត្រូវអស់​ថ្ម​វិញ កាន់តែ​គ្មានអ្វី​គួរ​ត្រូវ​ព្រួយបារម្ភ​ទៀតហើយ ព្រោះ​វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន និង មាន​សុវត្ថិភាព​ដោយ​បច្ចេកវិទ្យា VOOC 3.0 ព្រោះ​មាន​មនុស្ស​ជាង​១០០​លាន​នាក់​ហើយ​នៅលើ​សកលលោក ដែល​ពេញចិត្ត និង កំពុង​ប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​មួយ​នេះ​។ ​បន្ថែម​គុណសម្បត្តិ​មួយ​ប្រភេទ​ទៀត​របស់ OPPO F11 នោះ គឺ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែល​អាចជួយ​ដល់​អ្នកលេង​ហ្គេម​អន​ឡាញ​គ្រប់​ប្រភេទ កាន់តែ​ទទួលបាន​នូវ​ភាព​រីករាយ មិនមាន​ភាព​ទាក់​នៅលើ​ម៉ាស៊ីន មិន​រអាក់រអួល ហើយ​ការ​អូស​ទៅ អូស​មក មាន​ភាពរលូន​តែម្តង ដោយ​មិនចាំបាច់​ថាំ​ចិត្ត តប់ប្រមល់​ទៀតឡើយ នៅពេលដែល​លោកអ្នក​កំពុង​ជក់​លេង​ហ្គេម​ជា​ក្រុម​! មូលហេតុ​ដែល​ហ៊ាន​អះអាង​បែបនេះ​ព្រោះថា Admin ក៏​ជាម​នុស្ស​ដែលជា​ជក់​លេង​ហ្គេម​អន​ឡាញ​ដាច់​យប់​ម្តងៗ​ដែរ​ណា​គ្នា​យើង​អើយ ហេ​ហេ​ហេ ។ តោះ​ចាំ​អង្កាល់​ទៀត​គ្នា​យើង ណាត់គ្នា​លេង​ហ្គេម​ដាច់​យប់​នៅ​ចុង​សប្តាហ៍​ម្តង​មើល៍​ជាមួយនឹង​កូនពៅ​ត្រកូល F គឺ OPPO F11 ទាំងអស់គ្នា ៕