OPPO F11 ទំនើប​ហួសនិស្ស័យ​កា​រ៉ា​មេ​រ៉ា​ថត​ច្បា​ស់កប់​ស៊េរី តម្លៃ​ត្រឹមតែ ៣០០$ តែប៉ុណ្ណោះ !

បច្ចេកវិទ្យា
0
425
នាពេល​បច្ចុប្បន្ននេះ កា​រវិ​ឌ្ឍ​ន៍​នូវ​បច្ចេកវិទ្យា​Smart Phone កាន់តែ​ទំនើប​ទៅៗ ព្រោះ​វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់ មនុស្ស​សម័យថ្មី យ៉ាងច្រើន ក្នុងការ​ទំនាក់ទំនង​គ្នា ការទទួលបាន​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស និង​ការចែករំលែក​នូវ​ក្តី​ស្រឡាញ់ ។ ថ្វី​ត្បិត​ថា​សព្វថ្ងៃនេះ​មាន​ទូរស័ព្ទ យ៉ាងច្រើន​មាន​លក់​នៅ​ទីផ្សារ​ក៏ពិតមែន ប៉ុន្តែ​មុននឹង​សម្រេចចិត្ត​ទិញ​នោះ យើង​ត្រូវតែមាន​ភាព វៃឆ្លាត​ក្នុងការ​ជ្រើសរើស​ដោយ ផ្អែកទៅលើ​ក ត្តា​មួយចំនួន ជាពិសេស​គឺ​តម្លៃ​តែម្តង ។​   ​សំណួរ​បាន​សួរថា​៖ ប្រសិនបើ​លោកអ្នក​មាន​លុយ ៣០០$ តើ​អ្នកនឹង​ទិញ​ទូរស័ព្ទ​ប្រភេទ​ណា​យកមកប្រើ​? នេះ​ជា​សំណួរ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​ធ្វើការ​ពិចារណា​នៅពេលដែល​ពួកគេ​ត្រូវ​ការទិញ​ទូរស័ព្ទ​គ្រប់​ម៉ូ​ឌែ​ល​។ ប្រសិនបើ​យើង​ថ្លឹងថ្លែង​ឲ្យ​ស៊ីជម្រៅ​ទៅ យើង​ឃើញថា​ទូរស័ព្ទ​ដែល​ថ្លៃ គឺ​សំដៅ​ទៅលើ​ទូរស័ព្ទ​ដែលមាន​គុណភាព​ល្អ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​មិន​ប្រាកដ​ទាំងអស់​ដែរ ព្រោះ​ស្មា​ត​ហ្វូ​ន​ខ្លះ​ដែលមាន​តម្លៃ​ល្មមៗ ក៏មាន​គុណភាព​ល្អ​មិន​ចាញ់​ទូរស័ព្ទ​ថ្លៃ​ដែរ ហើយ​ចំពោះ​ទូរស័ព្ទ​ដែលមាន​តម្លៃ​ថ្លៃ​វិញ ក៏​មិន​ប្រាកដថា​ធានា​គុណភាព​ល្អ​ដែរ​។ កត្តា​ទាំងអស់​នេះហើយ ដែលជា​ហេតុ​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ប្រេន ប្រេន ជាច្រើន​មានការ​លំបាក​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ទាំង​គុណភាព និង តម្លៃ​លក់​ចេញ​ម្តងៗ​។ ជាការ​ពិតណាស់​នៅពេលដែល​លោកអ្នក​ទៅរក​ទិញ​ទូរស័ព្ទ​នៅតាម​ហាង​លក់​ទូរស័ព្ទ​នានា ប្រាកដ​ណាស់​មុនដំបូង​លោកអ្នក​ច្បាស់​ជា​សំលឹងមើល​ទៅលើ​ការ​រចនា​រូបរាង និង ពណ៌​ខាងក្រៅ​របស់​ទូរស័ព្ទ​នីមួយៗ បន្ទាប់មក​លោកអ្នក​នឹង​សួរ​អំពី​ទំហំ​នៃ Camera និង គុណភាព​ថ្ម​ថា​តើ​វា​អាច​កាន់​ថ្ម​បានយូរ​ឬ​អត់​? ​នៅទីនេះ​យើងខ្ញុំ​អាច​ណែនាំ​ម៉ូ​ឌែ​ល​ថ្មី​មូ​យ​ទៀត​ដល់​លោកអ្នក នោះ​គឺ​ទូរស័ព្ទ OPPO F11 ស៊េរី​ថ្មី ដែល​អាច​នឹង​ឆ្លើយតប​ជាមួយនឹង​អ្វីដែល​លោកអ្នក​ចង់ដឹង និង ចង់បាន ។ OPPO F11 ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ទាន់សម័យ សម្រាប់​មនុស្ស​គ្រប់​វ័យ ដោយ​វា​មាន​ពីរ​ពណ៌ គឹ​ពណ៌ Marble Green និង Fluorite Purple ដោយ​ក្នុងនោះ​វា​ក៏មាន​មុខងារ​ស្កេ​ន​ក្រ​យ៉ោ​ដៃ​(Fingerprint)​មិន​ចាញ់​ម៉ូ​ឌែ​ល​ដទៃទៀត​ផងដែរ ហើយ​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​វា​មាន​កម្លាំង​ថ្ម គឺ​រហូតដល់ 4020mAh ព្រមទាំង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 ដែលជា​ភាពងាយស្រួល​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​អន​ឡាញ និង សម្រាប់​អ្នក​ដែល​និយម​ទស្សនា​វីដេអូ​តាម Youtube និង នៅលើ Apps នានា ហើយ​តម្លៃ​ត្រឹមតែ 299$ ប៉ុណ្ណោះ តែ​គុណភាព​វិញ​ក៏​មិន​ណ​យ​ដែរ​! ​